26 C
Phnom Penh

Areng

Latest

អាមេរិក​និង​សាធារណរដ្ឋ​បារាំង​បន្ត​ប្ដេជ្ញាចិត្ត​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជួប​មេដឹកនាំ​បារាំង គឺ​ប្រធានាធិបតី Emmanuel Macron នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ធ្នូ។ លោក បៃដិន ទទួល​សមភាគី​បារាំង​ជា​លើកដំបូង​ចាប់តាំងពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សមាជិក​ណាតូ​បាន​លើកឡើង​ជាច្រើន​អំពី​បញ្ហា​ពិភពលោក តែ​បញ្ហា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​បញ្ហា​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​ប្រធានបទ​សំខាន់​ជាងគេ ហើយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក៏​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែរ។ លោក John Kirby អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន...