31 C
Phnom Penh

ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​កម្មករ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​ ធ្វើ​​​ឲ្យ​​​​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​​​​រង់​​​ចាំ​​​ទទួល​​​ផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​ការ​​​ងារ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ម្ចាស់​​​ផ្ទះ​​​​​​ជួល​​​​​​កុំ​​​​​ដំឡើង​​​ថ្លៃ​​បន្ទប់​​​ជួល​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរទៅ​​​តាម​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​​​​ថ្មី​​​ៗនេះ​​​​​​ ប៉ុន្តែ ​​​​​​​​ម្ចាស់​​​ផ្ទះ​​​​​​ហាក់​​​ដូច​​​​​​ជា​​​​​​បាន​​​សម្រេច​​​ចិត្ត​​​រួច​​​ទៅ​​​ហើយ​​។

​​​ចាប់​​​ផ្តើមពី​​​​​​ខែ​​​មករា​​​​​​ទៅ ប្រាក់​​​ខែគោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា នឹង​​​ដំឡើង​​​ពី​​​១០០​​​ដុលា្លរ​​​ដល់​​​១២៨​​​ដុល្លារ​​​ ក្រោយ​​​ពី​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

លោក ហេង សួរ អ្នក​​​​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ពិត​​​ជា​​​បាន​​​​​​ស្នើ​​​សុំ​​​ និង​​​អំពាវ​​​នាវ​​​ទៅដល់​​​ម្ចាស់​​​​​​ផ្ទះ​​​ជួល​​មែន ​​មេត្តា​​​កុំ​​​ដំឡើង​​​ថ្លៃ​​​អី​​​”។ ប៉ុន្តែ លោក​​​លើក​​​​​​ឡើង​​​​​​ថា រដ្ឋាភិបាល​​​គ្មាន​​​គម្រោង​​​​​​ផ្សព្វ​​​​​​ផ្សាយ​​​សារ​​​នេះ​​​ទៅ​​​​​​ដល់​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​ និង​​​ដាក់​​​បញ្ញត្តិកម្ម​​​​​​ណា​​​មួយ​​​លើ​​​ម្ចាស់​​​ផ្ទះ​​​ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍ថា “ពេល​​​េនះ ​​​យើង​​​អនុវត្ត​​​តាម​​​សេដ្ឋកិច្ច​​​ទីផ្សារ​​​សេរី​​​។ យើង​​​នឹង​​​ស្វែង​​​រក​​​វិធី​​​​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ផ្ទះ​​​ជួល​​​មាន​​​តម្លៃ​​​ថោក​​​សម​​​រម្យ​​​សម្រាប់​​​កម្មករ​​​”។

ដោយ​​​​​​មាន​​​កម្មករ​​​ជាង ៦០០.០០០នាក់ធ្វើ​​​ការ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​ផលិត​​​សម្លៀក​​​បំពាក់​​​ ឬ​​​ស្បែក​​​ជើង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​នឹង​​​​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​បន្ថែម​​​រាប់​​​លាន​​​ដុល្លារ​​​ទៅ​​​លើ​​​កម្មករ​​​ទាំង​​​នេះ​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​វ័យ​​​ក្មេង​​​។

ហើយ​​​ម្ចាស់​​​ផ្ទះ​​​ដែល​​​មាន​​​​​​បន្ទប់​​​​​​តូច​​​ៗ​​​ជួល​​​ឲ្យ​​​ទៅ​​​ក្រុម​​​កម្មករ​​​​​​ស្នាក់​​​នៅ​​​​​ឯ​​​ជាយ​​​ក្រុង ​​​ក៏​​​កំពុង​​​តម្រង់​​​ជួរ​​​រង​​់​​​ចាំ​​​ទទួល​​​ចំណែក​​​​​​របស់​​​ខ្លួន​​​ដែរ​​​។ នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ដែល​​​សម្បូរ​​​​​​​​​ទៅ​​​ដោយ​​​រោង​​​ចក្រ​​​អម​​​សង​​​ខាង​​​​​​ផ្លូវ​​​ច្រើន​​​បំផុត​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ កម្មករ​​​រោង​​​ចក្រ​​​ដែល​​​ជា​​​ធម្មតា​​​ជួល​​​បន្ទ​​ប់​​​មួួ​យ​​​ក្នុង​​​តម្លៃ​​​ចន្លោះ​​​២៥ដុល្លារ​​​ដល់​​​៤០​​​ដុលា្លរ​​​ក្នុង​​​មួយ​​​ខែ​​​​​​ បាន​​​​​រៀប​​​​​​រាប់​​​អំពី​​​ការ​​​ដំឡើង​​​ថ្លៃ​​​ជួល​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​។

ម្ចាស់​​​ផ្ទះជួល​​​ក៏​​​បាន​​​និយាយ​​​ដែរ​​​ថា ថ្លៃ​​​បន្ទប់​​​ជួល​​​នឹង​​​ត្រូវ​​​ដំឡើង​​​។ លោក​​​ អឹុម​​​ វឌ្ឍនា អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​មាន​​​បន្ទប់​​​ជួល​​​ឲ្យ​​​ទៅ​​​កម្មការិនី​​​ប្រហែល​​​២០​​​នាក់​​​ក្នុង​​​​​​តម្លៃ​​​ចន្លោះ​​​ពី​​​៣៥​​​ដុល្លារ ទៅ​​​៤០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ បាន​​​និយាយ​ថា “ប៉ុន្តែ ខ្ញុំ​​​នឹ​​​ង​​​មិន​​​ដំឡើង​​​ថ្លៃ​​​ទេ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​មែន​​​ជា​​​​​​​​អ្នក​​​ជំនួញ ខ្ញុំ​​​គ្រាន់​​​តែចង់​​​​​​ជួយ​​​កម្មករ​​​ប៉ុណ្ណោះ​​​”។

លោក សេង សុភ័ក្រ​​​ អាយុ​​​៤៤​​​ឆ្នាំ ដែល​​​មាន​​​បន្ទប់​​​ជួល​​​ចំនួន​​​៣៦​​​បន្ទប់​​​សម្រាប់​​​កម្មករ​​​ជាង​​​១៥០​​​នាក់​​​ ក៏​​​មាន​​​ទស្សន​​​ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​។ គាត់​​​បាន​​​និយាយ​​​ថា “គ្រប់​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​នៅ​​​ជុំ​​​វិញ​​​ទី​​​នេះ​​​នឹង​​​ដំឡើង​​​​​​ថ្លៃ​​​ ប៉ុន្តែ ខ្ញុំ​​​នឹង​​​មិន​​​ធ្វើ​​​តាម​​​ទេ​​​ ពី​​​ព្រោះ​​​ប្រាក់​​​បន្ថែម​​​នេះ​​​គួរ​​​តែ​​​ទុក​​​សម្រាប់​​​កម្មករ​​​សន្សំ​​​ទុក​​​”។

ម្ចាស់​​​ផ្ទះជួល​​​ប្រហែល​​​១០​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​សម្ភាស​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ដូចៗ​​​​​​គ្នា​​​ថា គ្រប់​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​លើក​​​លែង​​​​​​ពួក​​​គាត់​​​ចេញ​​​​​​ នឹង​​​ដំឡើង​​​ថ្លៃ​​​ជួល​​​។

ប៉ុន្តែ ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ជួល​​​បន្ទប់​​​តូច​​​ៗ​​​នៅ​​​តាម​​​ច្រក​​​ឌឿង​​​ហែម​​​ឆ្ងាយ​​​ពី​​​ផ្លូវ​​​ធំ​​​ សុទ្ធ​​​តែ​​​សន្និដ្ឋាន​​​ដូច​​​ៗ​​​គ្នា​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​ដំឡើង​​​ថ្លៃ​​​ជួល​​​។ កម្មការិនី​​​កាត់​​​ដេរ​​​ ចាន់​​​ សំអាត អាយុ​​​២១​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​​ ដែល​​​ចំណាយ​​​២០​​​ដុល្លារ​​​សម្រាប់​​​ការ​​​ជួល​​​បន្ទប់​​​​​​ស្នាក់​​នៅ​​​ក្នុង​​​តំបន់​​​ឧស្សាហកម្ម​​​ និយាយ​​​ថា “ពេល​​​គាត់​​​ឮ​​​១២៨​​​ដុល្លារ​​​​​​ ម្ចាស់​​​ផ្ទះ​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា នឹង​​​ឡើង​​​ថ្លៃ​​​ជួល​៥ដុល្លារ ប៉ុន្តែ គាត់​​​មិន​​​បាន​​​និយាយ​​​ថា​​​ពេល​​​ណា​​​​​​ទេ​​​”។

ផេង មីុមីុ អាយុ​​​៣០​​​ឆ្នាំ​​​ ជា​​​ប្រធាន​​​ក្រុម​​​កម្មករ​​​ដែល​​​រក​​​ចំណូល​​​​​​បាន​​​រហូត​​​ដល់​​​ទៅ​​​​​​​​​​​​​​​២៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ​​​និយាយ​​​ថា គាត់​​​ក៏​​​បាន​​​ឮ​​​ដែរ​​​ថា បន្ទប់​​​ជួល​​​របស់​​​គាត់​​​នឹង​​​ឡើង​​​ថ្លៃ​​​។ ស្ត្រី​​​រូប​​​នេះ​​​និយាយ​​​បន្ត​​​​​​ថា “អ្នក​​​គ្រប់​​​គ្រង​​​របស់​​​​​​​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​ដំឡើង​​​ថ្លៃ​​​ជួល៥​​​​​ដុល្លារ​​​ខែ​​​មករា​​​។ គាត់​​​ដឹង​​​ពីព្រោះ​​​គាត់​​​បាន​​​ជួប​​​ជាមួយ​​​ម្ចាស់​​​ផ្ទះ​​​​​និយាយ​​​អំពី​​​រឿង​​​ទាំង​​​នេះ​​​”។

កម្មការិនី​​​ដែល​​​មាន​​​បទ​​​ពិសោធ​​​ច្រើន​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​និយាយ​​​ថា ម្ចាស់​​​ផ្ទះ​​​ជួល​​​មិន​​​ដែល​​​ខក​​​ខាន​​​ឱកាស​​​ដំឡើង​​​ថ្លៃ​​​ជួល​​​​​​ឡើយ​​​ ក្រោយ​​​ពី​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​របស់​​​កម្ម​​​ករ​​​ ហើយ​​​ការ​​​ដំឡើង​​​លើក​​​ចុង​​​ក្រោយ​​​នេះ​​​ គឺ​​​ជា​​​លើក​​​ទី​​​២​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៣​​​មក​​​​​​​​​​​​​​​​​​​​នៅ​​​ពេល​​​ប្រាក់​​​ខែ​​​ត្រូវ​​​បាន​​​ដំឡើង​​​ពី​​​៦១​​​ដុល្លារ ដល់​​​៨៥​​​ដុល្លារ​​​។

លឹម លីហេង អាយុ​​​២៧ឆ្នាំ​​​ ដែល​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​អស់​​​រយៈ​​​ពេល​​​៨​​​ឆ្នាំ និង​​​ដែល​​​នៅ​​​ពេល​​​នេះ​​​ទទួល​​​បាន​​​ចំណូលចន្លោះ​​​ពី​​​​​​១៧០​​​ដុល្លារ​​​ដល់​​​​​​១៩០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ រួម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង និង​​​ប្រាក់​​​ឧបត្ថម្ភ​​​ផង​​​ បាន​​​និយាយ​​​ថា ការ​​​ដំឡើង​​​ថ្លៃ​​​​​​ជួល​​​​​​ គឺ​​​ប្រាកដ​​​ណាស់​​​។

កម្មករ​​​ិនី​​​រូប​​​នេះ​​​បាន​​​ពន្យល់​​​ថា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៦​​​មក​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​​​​នាង​​​បង់​​​ថ្លៃ​​​​​បន្ទប់​​​ជួល​​​១៨​​​ដុល្លារ ខណៈ​​​រក​​​បាន​​​ចំណូល​​​ប្រហែល​​​៨៥​​​ដុល្លារ រាល់​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ ថ្លៃ​​​ផ្ទះ​​​ជួល​​​ក៏​​​​​​តែង​​​តែ​​​ដំឡើង​​​តាម​​​​​​ដែរ​​​​​​​​​។

សំដៅ​​​ដល់​​​កម្មករ​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់​​​ស្លាប់​​​ ខណៈ​​​​​​ធ្វើ​​​​​ការតវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​គោល​​​កាល​​​ពី​​​មករា ​​​​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​ដែល​​​ប្រាក​​​់​​​ខែ​​​គោល​​​ត្រូ​​​វបាន​​​ដំឡើង​​​ក្នុង​​​វិស័យ​​​នេះ នាង​​​បាន​​​ន​​​ិយាយ​​​ថា “គេ​​​ដំឡើង​​​បន្ទាប់​​​ពី​​​ពួកគេ​​​សម្លាប់កម្មករ​​​ប្រាំនាក់។ ខ្ញុំ​​​ប្រាកដ​​​ថា ពួកគេ​​​នឹង​​​ដំឡើង​​​ម្តង​​​ទៀត ពួក​​​គេ​​​ជា​​​អ្នក​​​រក​​​ស៊ី”៕​​​សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស