36 C
Phnom Penh

សមាជិក​​​គ្រួសារ​​​ដែល​​​គេ​​​បោះ​​​​​​ពស់​​​វែក​​​ចូលផ្ទះ​​​កំពុង​​​តែ​​​លាក់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​ប្តី​​​ និង​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ហើយ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ក្នុង​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ស្ត្រី​​​មេ​​​គ្រួសារ​​​មួយ​​​រូប​​​ដែល​​​ជាប់​​​គាំង​​​នៅ​​​ក្នុង​​​វិវាទ​​​ដ​​​ីធ្លី​​​មួយ​​​ជាមួយ​​​ ក្រុម​​​ហ៊ុន​​​អាហរ័ណនីហរ័ណ​​​របស់​​​លោក ឃុន សៀ អ្នក​​​ជំនួញ​​​ផ្នែក​​​អចលនទ្រព្យ​​​ដ៏​​​មាន​​​អំណាច​​​ម្នាក់​​​ឥឡូវ​​​​​​​​​នេះ​​​កំពុង​​​​​​លាក់​​​ខ្លួន​​​ជា​​​មួយ​​​កូន​​​ប្រុស​​​អាយុ​​​១៨​​​ឆ្នាំ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ដោ​​​យ​​​ខ្លាច​​​ក្រែង​​​ខ្លួន​​​គឺ​​​ជា​​​អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បន្ទាប់។cobra-2

យោង​​​តាម​​​លោក​​​ ហាន ម៉េង​​​ហឿង មេធាវី​​​របស់​​​គ្រួសារ​​​ដែល​​​ជាប់​​​គាំង​​​ក្នុង​​​វិវាទ​​​ដី​​ធ្លី​​​នេះ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា លោក​​​ លី ស៊្រាង​​​ខេង ​​​​​​​​​​​​​​​​​​​​​អាយុ​​​​​​៥៨​​​ឆ្នាំ និង​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ ឈ្មោះ លី សៀមិញ អាយុ​​​២៣​​​​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​​​ថ្ងៃ​​​អង្គារ បន្ទាប់ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រោម​​​ច្បាប់​​​ភូមិ​​​បាល​​​ពី​​​បទ​​​ប្រើ​​អំពើ​​​ហិង្សា​​​លើ​​​ម្ចាស់​​​អចលនទ្រព្យ​​​ម្នាក់​​​។

លោក ស៊្រាងខេង ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅផ្ទះ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក ហើយ​​​កូន​​​ស្រី​​​គាត់​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​ពេល​​​នាង​​​ទៅ​​​មើល​​​​​​ឪពុក​​​របស់​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​។ ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ពីរ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​យាយី​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​លើ​​​គ្រួសារ​​​នេះ​​​​​​នា​​​ពេល​​​កន្លង​​​មក​​​។ ហើយ​​​គ្រួសារ​​​នេះ​​​បាន​​​អះ​​​អាង​​​ថា វា​​​ជា​​​ការ​​​សង​​​សឹក​​​​​​ដោយ​​​សារ​​​ការ​​​​​​មិន​​​ព្រម​​​​​​ទទួល​​​យក​​​ប្រាក់​​​ចំនួន​​​១៥.០០០ដុល្លារ​​​​​​ជា​​​សំណង​​​នៃ​​​ផ្ទះ​​​​​​ដែល​​​គ្រួសារ​​​នេះ​​​បាន​​​កាន់​​​កាប់​​​ជា​​​យូរ​​​មក​​​ហើយ​​​នោះ​​​។

កាល​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​មុន​​​ គេ​​​បាន​​​បោះ​​​ពស់​​​វែក​​​តាម​​​បង្អួច​​​ចូល​​​ផ្ទះ​​​​​​របស់​​​គ្រួសារ​​​នេះ​​​។

អ្នក​​​ស្រី​​​ ម៉ក់ ស៊ីវហុង​​​ ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​លោក ស៊្រាងខេង បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ ​​​នៅ​​​ពេល​​​លាក់​​​ខ្លួន​​​ពី​​​នគរ​​​បាល​​​ថា “តុលាការ​​​ និង​​​អាជ្ញាធរ​​​កំពុង​​​ធ្វើ​​​ដូច្នេះ​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​យើង​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​យើង​​​”។

អ្នក​​​ស្រី ស៊ីវហុង បាន​​​និយាយ​​​ថា សន្តិសុខ​​​ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក ឃុនសៀ និង​​​ដែល​​​ឃ្លាំមើល​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ គឺ​​​ជា​​​ជន​​​ប្រព្រឹត្តិ​​​អំពើ​​​ហិង្សា​​​ ដែល​​​រួម​​​មាន​​​ទាំង​​​ការ​​​វាយ​​​ដំ ការ​​​ធ្វើ​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​ និង​​​ការ​​​សម្លាប់​​​សត្វ​​​ចិញ្ចឹម​​​របស់​​​គាត់​​ផង​​​ដែរ​​​នោះ​​​។​​​

អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ពួក​​​គេ​​ដឹង​​​ថា យើង​​​គឺ​​​ជា​​​គ្រួសារ​​​តែ​​​មួយ​​​គត់​​​ដែល​​​​​​នៅ​​​សល់​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​។ សន្តិសុខ​​​​​​​​​​​​​​​​​បាន​​​ខិត​​​ខំ​​​ធ្វើ​​​គ្រប់​​​មធ្យោបាយ​​​ដើម្បី​​​បំភិត​​​បំភ័យ​​​យើង​​​ ប៉ុន្តែ យើង​​​មិន​​​ខ្លាច [ពួកគេ​​​​​​] ទេ។តែ​​​​​​យើង​​​ខ្លាច​​​នគរ​​​បាល​​​”។

លោក ឃុនសៀ ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ទទួល​​​បាន​​​សិទ្ធិ​​​គ្រប់​​​គ្រង​​​ដី​​​ធ្លី​​​ ដែល​​​គ្រួសារ​​​នេះ​​​កំពុង​​​រស់​​​នៅ​​​ នៅក្នុង​​​ការ​​​ដោះ​​​ដូរ​​​មួយ​​​​​​ជាមួយ​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពី​​​ដើម​​​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​មុន​​​ បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​បដិសេធ​​​មិន​​​ព្រម​​​ចាក​​​ចេញ​​​របស់​​​គ្រួសារ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​សាង​​​សង់​​​ខុន​​​ដូនៅ​​​ទី​នេះ​​​​​​​​​​​​​​​​​​​​​។

គ្រួសារ​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​ ដែល​​​នៅ​​​ជាប់​​​អគារ​​​​​​មួយ​​​ ដែល​​​មាន​​​សាលាសង្កាត់​​​បឹង​​​កក់​​​១ និង​​​ការិយាល័យ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​នៅ​​​ទី​​​នោះ​​​តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​​​​មក​​​​​​ម្លេ៉ះ​​​រហូត​​​ដល់​​​មាន​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​។

យោង​​​តាម​​​អ្នកស្រី សីុវហុង បាន​​​ឲ្យ​​​ដឹង​​​ថា គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​គឺ​​​ស្ថិ​​​តក្នុង​​​គ្រួសារ​​​ចំនួន​​​បី​​​ដែល​​​បដិសេធ​​​​​​មិន​​​ព្រម​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​លោក ឃុន សៀ ​​រហូត​​​ដល់​​​ខែ​​​កញ្ញា ។ ប៉ុន្តែ នៅ​​​ពេល​​​នោះ​​​​​​គ្រួសារ​​​ចំនួន​​​ពីរ​​​​​​ព្រម​​​ទទួល​​​យក​​​ប្រាក់​​​សំណង​​​ ហើយ​​​​​​យល់​​​ព្រម​​​ចាក​​​ចេញ​​​​​។ លោក ម៉េងហឿង បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​បាន​​​ដាក​​​់​​​ពាក្យ​​​ប្តឹង​​​គ្រួសារ​​​របស់​​​អ្នកស្រី ស៊ីវហុង​​​ ទៅ​​​សាលា​​​ដំបូង​​​កាល​​​ពីខែ​​​កញ្ញា​​​ ប៉ុន្តែ សមាជិ​​​ក​​​ទាំង​​​បួន​​​នាក់​​​នៅ​​​ក្នុង​​​គ្រួសារ​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ដីកា​​​​​​កោះ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ដើម្បី សា​​ក​​​សួរ​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ម្តាយ​​​ ហើយ​​​និង​​​កូន​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​គេ​​​តាម​​​ចាប់ខ្លួន​​​​​​ដើម្បី​​​យក​​​មក​​​សាក​​​សួរ​​​ ព្រោះ​​​ថា ឈ្មោះរបស់​​​ពួក​​​​​​គាត់​​​ក៏​​​ស្ថិត​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​​​​របស់​​​លោក​​​ ឃុន សៀ ដែរ”។

លោក សឿ វណ្ណនី ព្រះរាជ​​​អាជ្ញារង​​​ និង​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ លី លឹម​​​ម៉េង ដែល​​​បាន​​​សាក​​​សួរ​​​លោក ស៊្រាង​​​ខេង​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​៕ស៊ុយ​​​ឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស