38 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​បុរសម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​​បង្ហោះ​រូប​អាក្រាត​ មិត្តស្រីរបស់ខ្លួន​តាម​ប្រព័ន្ធ​អីុនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បានផ្តន្ទាទោស​បុរស​អាយុ​២៤ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ខែ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចែក​ចាយ​រូប​អាស​អាភាស និង​គំរាម​ទារប្រាក់​បន្ទាប់ពី​ជន​នេះបាន​បង្ហោះ​រូបថត​អាក្រាត​​​មិត្តស្រី​របស់​ខ្លួន​តាម​ប្រព័ន្ធ​អីុន​ធើណិត​។

អេង សម្ផស្ស ជា​និស្ស​ិត​ឆ្នាំ​ទី​២ត្រូវ​នគរបាល​​ចាប់ខ្លួន​កាលពី​ខែ​មីនា បន្ទាប់ពី​ដើមប​ណ្តឹង​អាយុ​២១ឆ្នាំ​បាន​រាយ​ការ​ណ៍ថា បុរស​រូបនេះ​បាន​បង្ហោះ​រូប​ថត​នៅក្នុង​គណនី​ហ្វេសប៊ុក​របស់ខ្លួន។

យោង​តាម​លោក ហ៊ាង ហុង មេធាវី​របស់​ស្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​ថា រូបថតនេះ​ត្រូវបាន​បង្ហោះ​ដើម្បី​គំរាម​នាង​ដែលមិន​ព្រម​មក​ផ្ទះ​ជននេះ​តាម​ការ​ស្នើសុំ​។  កាលពី​ម្សិលមិញ ចៅក្រម ម៉ុង មុនីសោភា បាន​រក​ឃើញ​ថា សម្ផស្ស​ មាន​ពិរុទ្ធភាព។

ដោយលើ​កឡើង​នូវ​មាត្រា​​​៩នៃ​ច្បាប់​ប្រឆាំង​កា​រជួញដូរមនុស្ស​ និង​មា​ត្រា​២៣២​នៃ​ក្រម​ព្រហ្មទណ្ឌ​ លោក​បានមានប្រសាសន៍ថា “អេង សម្ផស្ស ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ខែ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចែក​ចាយ​​ និង​បង្ហោះ​រូប​អាស​អាភាស​តាម​ប្រព័ន្ធ​អីុន​ធើណិត និងគំរាម​​ទារ​ប្រាក់”។

លោក ហ៊ាង ហុង បាន​ទាម​ទារ​សំណង​ជា​ប្រាក់​ចំនួន​១០.០០០ដុល្លារ​សម្រាប់កូនក្តី​របស់លោក អំឡុង​កា​របើក​សវនាការ​កាលពី​ដើម​ខែ​នេះ ប៉ុន្តែ​ចៅក្រម មុនី​សោភា បាន​បង្គាប់​ឲ្យ​ សម្ផស្ស បង់ប្រាក់តែ​៥លាន​រៀលប៉ុណ្ណោះ គឺ​ (ប្រហែល ១.២៥០ដុល្លារ) ៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស