31 C
Phnom Penh

នគរបាល​ចាប់ខ្លួន​បុរស​ប្រាំបួននាក់​ពីបទ​រំលោភ​បូក​លើ​ស្ត្រី​អាយុ​២០ឆ្នាំម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​ឲ្យ​ដឹង​​​​ថា បុរស​​​ប្រាំបី​​​នាក់​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​ផ្លាស់ប្តូរ​​​​គ្នា​​​រំលោភ​​​ស្ត្រី​​​អាយុ​​​២០ឆ្នាំម្នាក់​​​នៅ​​​ក្នុង​​​ព្រៃ​​​មួយ​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​ង​​​នោះ ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ ចំណែក​​​បុរស​​​ទី​​​៩ម្នាក់ទៀត​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ម្សិលមិញ​​​ពី​​​បទ​​​ប៉ុនប៉ង​​​រំលោភ។

លោក ហ៊ុ៊ល វាសនា អធិការ​​​នគរបាល​​​ស្រុក​​​កំពង់​​​ត្រឡាច​​​​​​កន្លែង​ដែល​​​ការ​រំលោភ​​​បូក​​​​​​បាន​​​កើតឡើង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​បុរ​​​ស​​​ប្រាំ​​​បី​​​នាក់​​​បាន​​​រំលោភ​​​នាង ដោយ​​​ផ្លាស់ប្តូរ​​​គ្នា​​​​​​រយៈ​ពេល​​​ប្រហែល​​​៣០នាទី”។

យោង​​​តាម​​​លោក វាស​​នា បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរសប្រាំ​​​បី​​​នាក់​​​គឺឈ្មោះ ទិត្យ​​​ ប៉ូ អាយុ​​​២០ឆ្នាំ​​​ បាន​​​ចាប់​​​ផ្តើម​​​រាវ​​​រក​​​លេ​​​ខ​​​ទូរស័ព្ទ​​​កាលពី​​​ថ្ងៃទី​​​៥ ខែ​​​វិច្ឆិកា ដោយ​​​សង្ឃឹម​​​ថា នឹង​ចំ​​​នារីម្នាក់​​​ដែល​​​ចង់​​​និយាយ​​​ជាមួយ​​​ខ្លួន។ ទីបំផុត​​​ស្ត្រី​​​វ័យ​​​ក្មេង​​​អាយុ​​​១៩ឆ្នាំម្នាក់​​​បាន​​​លើក​​​ទូរស័ព្ទ ហើយ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​ចំណាយ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ក្រោយ​និយាយ​​​ទូរស័ព្ទ​​​ជាមួយ​​​គ្នា។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​ថ្ងៃពុធ ស្ត្រី​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​បាន​​​យល់ព្រម​​​ទៅ​​​ជួប​​​ ឈ្មោះ ប៉ូ ដោយ​​​ផ្ទាល់។

លោក​​​ វាសនា បាន​​​មាន​​​ប្រសាសន៍ថា ដោយ​​​ទៅ​​​ជាមួយ​​​បុរស​​​ប្រាំ​​​នាក់​​​ទៀត ឈ្មោះ ប៉ូ បាន​​​ជួប​​​ជាមួយ​​​ស្ត្រី​​អាយុ​​​១៩ឆ្នាំនោះនៅ​​​ខាងក្រៅ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរដែល​​​នាង​​​ធ្វើការ​​នៅ​​​ម៉ៅង​​​ប្រហែល​​​៤ល្ងាច។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​សុំ​​​នាំ​​​មិត្តភក្តិ​​​របស់​​​ខ្លួន​​​ពីរ​នាក់​​​ទៀត​​​ទៅ​​​ជាមួយ​​​​​​ដែរ ហើយ​​​បន្ទាប់មក​​​បុរស​​​មួយ​​​ក្រុម​​​នេះ​​​បាន​​​ជិះ​​​ម៉ូតូ​​​ទៅ​​​លេងបឹង​​​ចាន់​​​កៀក​​​ក្បែរ​​​នោះ។

អធិការ​​​នគរបាល​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា បន្ទាប់ពី​​​ទៅ​​​លេង​​​បឹង​​​នោះរយៈពេល​​​ពីរ​​​បី​​​ម៉ោង​​​ បុរស​​​បីនាក់​​​ទៀត​​​បាន​​​មក​​​ចូលរួម​​​ក្នុង​​​ក្រុម​​​នេះដែរ។

លោក វាសនា បានមានប្រសាសន៍ថា “ជន​​​រងគ្រោះ​​​មាន​​​ការ​​​បារម្ភ ហើយ​​​បាន​​​សុំឲ្យ​​​ជន​​​សង្ស័យ​​​ទាំងនោះ​​​ឌុបនាង​​​មក​​​ផ្ទះវិញ។ ពួកគេ​​​ [បុរសទាំងនោះ] ចង់នៅ​​​បន្តិច​​​ទៀត ប៉ុន្តែ​​​នាង​​​បាន​​​និយាយថា នាង​​​នឹង​​​ដើរ​​​ទៅ​​​ផ្ទះ បើ​​​មិន​​​ជូននាង​​​ទៅ”។

លោក វាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា ត្រង់​​​ចំណុច​​​នេះ ក្រុម​​​នេះ​​​បាន​​​បំបែក​​​គ្នា​​​ ដោយ​​​ជន​​​រងគ្រោះ​​​​​​ជិះ​​​ម៉ូតូ​​​​​​ជាមួួ​​យ សាអែល អាយុ​​​១៩ឆ្នាំ និង​​​ លី វណ្ណី អាយុ​​​២០ឆ្នាំ។ ពួកគេ​​​បាន​​​ឌុប​​​នាង​​​ទៅ​​​កន្លែង​​ព្រៃ ដែល​​​ពួកគេ​​​បាន​​ជួប​​​គ្នា​​ម្តង​​​ទៀត​​​ជាមួយ​​​បុរស​​​ផ្សេង​​​ទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​បាន​​​ខ្ទប់មាត់​​​ជន​​​រងគ្រោះ ហើយ​​​ទាញ​​​នាង​​​ចុះ​​​ពី​​​ម៉ូតូ”។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នោះ​បាន​ចាប់ផ្តើម​​​រំលោភនាង​​​​រយៈពេល​ជាង​កន្លះ​​​ម៉ោង​​​។

លោក វាសនា បាន​​​មាន​​​ប្រសាសន៍ថា “ស្ត្រីពីរនាក់ទៀត​​​ត្រូវ​​​បាន​​​ឌុប​​​ទៅ​​​ដោយ​​​គ្មាន​​​គោលដៅ​​​ច្បាស់លាស់ឡើយ ដោយ​​​ លី ខែក អាយុ​​​១៨ឆ្នាំ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប៉ុនប៉ង​​​រំលោភ ប៉ុន្តែ​​​​​​ទីបំផុត​​​ពួកគេ​​​បាន​​​ទាម​​​ទារចង់​​​ដឹង​​​ថា តើមិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​នៅ​​​ឯណា​​​។

លោក​បានមាន​ប្រសាសន៍ថា បន្ទាប់​​​មក​​​ឈ្មោះ ខែក​​​ បាន​​​ឌុប​​​ពួកគេ​​​ទៅ​​​កន្លែង​​​ដែល​​​មាន​​​ការ​​​រំលោភ​​​ ដែល​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​​ប្រទះ​​​ឃើញ​​​អាក្រាត​​​កាយ​​​ និង​​​អង្គុយ​​​យំ​​​ ហើយ​​​ជន​​​រំលោភ​​​នាង​​​​​​ប្រាំ​​​បីនាក់​​​អង្គុយ​​​ជុំ​​​វិញ​​​នាង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​មក​​​បុរស​​​ទាំង​​​នេះ​​​បាន​​​ឌុប​​​ស្ត្រី​​​ទាំង​​​បី​​​នាក់​​​ទៅ​​​ផ្ទះ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​អ្នក​​​ទាំង​​​បី​​​បាន​​​ប្រាប់​​​ម្តាយ​​​ជន​​​រង​​​គ្រោះ​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​។ លោក​បាន​ថ្លែងថា បន្ទាប់មក​​​ស្ត្រី​​​ជា​​​ម្តាយ​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ឃុំ​​​ដែល​​​បាន​​​សហ​​​ការ​ជា​​​មួយ​​​នគរ​​​បាល​​​ស្រុក​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​។

លោក វាសនា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពួកគេ​​​គិត​​​ថា ពួក​​​គេ​​​អាច​​​បង់​​​ប្រាក់​​​ឲ្យ​​​នគរ​​​បាល​​​ ហើយ​​​ករណី​​​នេះ​​​នឹង​​​ត្រូវ​ស្ងប់ស្ងាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ប្រាំ​​​បួន​​​នាក់​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​។

លោក ប្រាក់​​​ វុទ្ធី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ធ្លាប់​​​ជួប​​​ករណី​​​ស្រដៀង​​​គ្នា​​​នេះ​​​ពី​​​មុន​​​មក​​​ ដែល​​​ក្នុង​​​នោះ​​​ស្ត្រី​​​គឺជា​​​គោល​​​ដៅ​​​របស់​​​បុរស​​​តាម​​​រយៈ​​​ការ​​​រាវ​​​លេខ​​​ទូរស័ព្ទ។ លោក​​​ ប្រាក់ វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ករណី​​​ទាំង​​​នេះ​​​មិន​​​គួរ​​​ឲ្យ​​​ជឿ​​​​​។ ជន​​​រង​​​គ្រោះ​​​ឆោត​​​ល្ងង់​​​ ហើយ​​​មិន​​​គិត​​​អំពី​​​ផល​​​វិបាក​​​”៕សារុន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស