26 C
Phnom Penh

នគរ​​​បាល​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​ពីរ​នាក់​ដែល​ជាប់​សង្ស័យ​ថា បាន​​​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់​ខណៈ​ដែល​គាត់​កំពុង​បញ្ចុក​អាហារ​កូនស្រី​របស់​ខ្លួន​​​នៅ​ផ្សារ​ទន្លាប់ ស្ថិត​ក្នុង​ស្រុក​គិរី​​​វង់ ខេត្ត​តាកែវ កាល​​​ពី​ថ្ងៃ​ពុធ​នោះ កំពុង​រត់​​​គេច​ខ្លួន​។

អ្នកស្រី មួង ស្រីមុំ អាយុ​៣១​ឆ្នាំ​ ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​​នេះបាន​រង​ការ​រលាក​​​ខ្លួន​​​ប្រាណ​​៤៤​ភាគ​រយ ​​​ចំណែក​​​​កូន​​​ស្រី​អាយុ​២ឆ្នាំ​របស់​គាត់​បាន​រង​របួស​ស្រាល​ត្រង់​ផ្ទៃ​មុខ និង​ដៃ​ម្ខាង​។

ដេង លក្ខិណា ​អាយុ​២២​ឆ្នាំ​ជា​អ្នក​លក់​​ដូរ​​​ដែល​ជា​គូ​ប្រជែង​​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បានជះ​ទឹក​អាស៊ីត​ដាក់​ជន​រងគ្រោះ​រូប​នេះ ចំណែក​ ដេង មាស អាយុ​២៨​ឆ្នាំ ដែលត្រូវ​ជា​បង​ប្រុស​របស់​នាង​បាន​វាយ​ប្រហារ​​​លើ​បុរស​ដែល​ត្រូវ​ជា​ប្ដី​របស់​អ្នកស្រី​ ស្រីមុំ បន្ទាប់ពី​មាន​ជម្លោះ​រវាង​គ្រួសារ​ទាំង​ពីរ​នេះ​កាលពី​ថ្ងៃ​ច័ន្ទ​ជុំវិញ​ការ​ដណ្ដើម​ម៉ូយ​។

លោក អេន វុធ នាយ​ប៉ុស្តិ៍​ឃុំ​ព្រះ​​​បាទ​ជាន់​ជុំ បាន​​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ប្រមូល​ព័ត៌​​​មាន​បន្ថែម​ពី​សាក្សី​​ពាក់​ព័ន្ធ​ហេតុ​​​ការណ៍​នេះ​ ខណៈ​ដែល​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បង​ប្អូន​បង្កើត​ទាំងពីរ​នាក់​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​រត់​​​គេច​ខ្លួន​​​នៅ​​​ឡើយ ហើយ​នគរ​បាល​របស់​យើង​កំពុង​ស្វែង​រក​កន្លែង​លាក់​ខ្លួន​របស់​ពួកគេ​”។ លោកស្រី Erin Bourgois អ្នក​គ្រប់​គ្រង​គម្រោង​នៅ​អង្គការ​ជួយ​ជនរងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីត​ បាន​​មាន​ប្រសាសន៍​ថា អ្នកស្រី ស្រីមុំ ​ស្ថិត​ក្នុង​សភាព​នឹងនរ​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​បុគ្គ​​​លិក​​​ពេទ្យ​​​កំពុង​​ធ្វើ​ការ​តាម​ដាន៕ សារុន​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស