40.9 C
Phnom Penh

មាន​​​ការ​​​យល់​​​ឃើញ​​​ខុស​​​ៗ​​​គ្នា​​​ចំពោះ​​​ប្រាក់​​​ខែ​​​សរុប​​​របស់​​​កម្មករ​​​ ក្រោយ​​​ពី​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​រួច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​​​ការ​​​ចរចា​​​ដ៏​​​តាន​​​​​​​​​តឹង​​​រាប់​​​ខែ​​​ ដែល​​​ទីបំផុត​​​ធ្វើ​​​ឲ្យ​​​ក្រសួ​ង​​​ការ​​​ងារ​​​បាន​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ត្រឹម​​​១២៨​​​ដុល្លារ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​រួច​​​មក​​​ ឥឡូវ​​​នេះ​​​មាន​​​លេច​​​ឡើង​​​នូវ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​​​​​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​ថា តើ​​​កម្មករ​​​កាត់​​​ដេរ​​​នឹង​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាំង​​​អស់​​​​​​ប៉ុន្មាន​​​នៅ​​​ចុង​​​ខែ​​​នីមួយៗ​​​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ​​​រួច​​​។

ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​​ជា​​​វិស័យ​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​ដំឡើង​​​២៨​​​ភាគ​​​រយ​​​ពី​​​លើ​​​ប្រាក់​​​ខែ​​បច្ចុប្បន្ន​​​១០០ដុល្លារ ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ឆ្នាំ​​​ក្រោយ​​​ទៅ។​​​​​​ ប៉ុន្តែ វា​​​មាន​​​ការ​​​ប៉ាន់​​​ប្រមាណ​​​ផ្សេង​​​ៗ​​​គ្នា​​​​​​លើ​​​ប្រាក់​​​ខែ​​​ជា​​​មធ្យម​​​​​​របស់​​​កម្មករ​​​ដែល​​​រួម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​​​​​​ម៉ោង​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្សេង​​​ៗ​​​ផង​​​នោះ ។

នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ដែល​​​ជា​​​តំណាង​​​រោង​​​ចក្រ​​​ប្រមាណ​​​៥០០​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​បន្ត​​​យុទ្ធ​​​នាការ​​​ប្រឆាំង​​​ នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ ដោយ​​​ចុះផ្សាយ​​​តាម​​​កាសែត​​​ និង​​​ធ្វើ​​​ការ​​​លើក​​​ឡើង​​​នៅ​​​លើ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ទាក់​​​ទិន​​​នឹង​​អ្វី​​​ដែល​​​ខ្លួន​​​ហៅ​​​ថា ប្រាក់​​​ខែ​​​ជា​​​មធ្យម​​​ពិត​​​ប្រាកដ​​​ ដែល​​​កម្មករ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​។

GMAC បាន​​​អះ​​​អាង​​​ថា ជា​​​មធ្យម​​​កម្មករ​​​​​​នឹង​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ពី​​​២២៥​​​ដុល្លារ​​​ដល់​​​២៥០​​​ដុល្លារ​​​នៅ​​​ពេល​​​បូក​​​រួម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ និង​​​ប្រាក់​​​អតីតភាព​​​ការ​​​ងារ​​​ផង​​​នោះ​​​។

GMAC​​​ បាន​​​គណនា​​​ថា បន្ទាប់​​​ពី​​​បន្ថែម​​​ប្រាក់​​​សម្រាប់​​​ការ​​​ធ្វើ​​​ដំណើរ​​​ចំនួន​​​ប្រាំ​​​ពីរ​​​ដុល្លារ​​​ ​​​ប្រាក់​​​សម្រាប់​​​ថ្លៃ​​​ស្នាក់​​​នៅ​​​ប្រចាំ​​​ខែ​​​ ​​​​​​​​​​​​​និង​​​លុយ​​​ព្រីម ១០​​​ដុល្លារ​​​​​​ ទៀត​​​នោះ​​ កម្មករ​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​ប្រហែល​​​១៤៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។ ហើយ​​​នៅ​​​មាន​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​២ម៉ោង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ និង​​​ប្រាក់​​​អតីតភាព​​​ការងារ​​​បន្ថែម​​​ទៀត​​​ផង​​​ដែរ​​​។

GMAC បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​ថា “សម្រាប់​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​នេះ​​​វិញ​​​​​​ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​មាន​​​​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំ​​​ង​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​រោង​​​ចក្រ​​​កាត់ដេរ​​​ផ្សេង​​​ៗ​​​ទៀត​​​ទូទាំង​​​ពិភព​​​លោក​​​​​​​​​ ដែល​​​អាចនាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​របស់​​​ខ្លួន​​​ចេញ​​​​​ប្រកប​​​ដោយ​​​ប្រសិទ្ធិភាព​​​នោះ​​​”។

GMAC ក៏​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​មាន​​​ប្រព័ន្ធ​​​អនុគ្រោះ​​​ពន្ធ​​​ថ្មី​​​ដើម្បី​​​ឲ្យ​​​វា​​​ស្រប​​​ទៅ​​​នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​ជា​​​មួយ​​​នឹង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ផង​​​ដែរ។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ស្រី Jill Tucker អ្នកគ្រប់​​​គ្រង​​​​​​បច្ចេក​​​ទេស​​​នៃ​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ (ILO) បាន​​​លើក​​​ឡើង​​​ថា ការ​​​គណនា​​​របស់​​​ GMAC  មិន​​​បាន​​​ពិចារណា​​​លើ​​​កត្តា​​​​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​​​​ឡើយ​​​ ហើយ​​​រដ្ឋាភិបាល​​​​​​មិ​​​ន​​​បាន​​​បញ្ជាក់​​​ថា ប្រាក់​​​ខែនឹង​​​ត្រូវ​​​ដំឡើងចំនួន​​​​​​២៨​​​ដុល្លារ​​​ដល់​​​កម្មករ​​​ទាំង​​​អស់​​​នោះ​​​ទេ​​​​​​ គឺ​​​មាន​​​ន័យ​​​​​​ថា មាន​​​តែ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​តែ​​​ប៉ុណ្ណោះ ដែល​​​ទំនង​​​ជា​​​ត្រូវ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​នោះ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​ ពិត​​​ជា​​​មាន​​​លាយ​​​​​​លក្ខណ​​​៍​​​​​​នៅ​​​ក្នុង​​​ប្រកាស ដែល​​​ថា កម្មករ​​​ទាំ​​​ង​​​អស់​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​បន្ថែម​​​ជាង​​​២០​​​ដុល្លារ​​​ពិត​​​មែន​​​ ប៉ុន្តែ វា​​​មិន​​​ត្រូវ​​​លាយ​​​លក្ខណ៍​​​​​​ត្រង់​​​ចំណុច​​​នេះ​​​ទេ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា វា​​​អាស្រ័យ​​​លើ​​​រោង​​​ចក្រ​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​សម្រេច​​​ដូច្នេះ​​​”។

លោក​​​ស្រី​​​ Tucker បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ILO បាន​​​គណនា​​​ថា ប្រាក​​​់ខែ​​​ជា​​​មធ្យម​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​របស់​​​កម្មករ​​​ គឺ​​​១៦៥​​​ដុល្លារ​​​។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា លោក​​​ស្រី​​​​​​គិត​​​ថា អ្នក​​​បញ្ជា​​​ទិញ​​​នឹង​​​មិន​​​ដក​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ពី​​​​​​រោង​​​ចក្រ​​​នៅ​​​កម្ពុជា​​​នោះ​​​ទេ បន្ទាប់​​​ពី​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​រួច​​​នោះ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “រាល់​​​លើក​​​ឲ្យ​​​តែ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នៅ​​​កម្ពុជា​​​ សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​តែ​​​ង​​​តែ​​​លើក​​​ឡើង​​​​​​ថា មេឃ​​​នឹង​​​រលំ​​​ ហើយ​​​អ្វី​​​ៗ​​​​​​នឹង​​​ត្រូវ​​​ចប់​​​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​មិន​​​ទាន់​​​ឃើញ​​​ទៅ​​​ជា​​​ស្អី​​​ទេ​​​ ហើយ​​​ខ្ញុ​​​ំ​​​ជឿ​​​ជាក់​​​ថា លើក​​​នេះ​​​ក៏​​​អត់​​​មាន​​​អ្វី​​​កើត​​​ឡើង​​​ដែរ​​​​​​”៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស