34 C
Phnom Penh

នគរបាល​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​១៧នាក់​​​​​​ជាប់​​​ពាក់ព័ន្ធ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​ឲ្យ​​​ដឹង​​​កា​​ល​​​ពី​​​ម្សិល​​​មិញ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរបាល​​​អន្តោ​​​ប្រវេស​​​ន៍​​​រយៈពេល​​​មួយ​​​ឆ្នាំ​​​បាន​​​បញ្ចប់​​​ដោយ​​​មាន​​​ការ​​​​​​ចាប់ខ្លួន​​​​​​បុរស​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​១៧នាក់​​​កាលពី​​​ថ្ងៃសៅរ៍​​​ដែល​​​បាន​​​សម្ងំ​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​ដើម្បី​​​គេច​​​ពី​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន។

យោង​​​តាម​​​លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​ផ្នែក​​​ស៊ើប​​​អង្កេត​​​នៅ​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេស​​​ន៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​រត់​​​គេ​​​ច​​​ខ្លួន​​​​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះសំណាក់​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ម៉ោង​​​៣​​​រសៀល ដែលបាន​​បែក​​​ចេញពី​​​​​កន្លែង​​​​បុរស​​​១៤​​​នាក់​​​ទៀត​​​ស្នាក់​​​នៅ​​​នោះ​​​ក៏​​​ជាប់​​​ពាក់ព័ន្ធ​​​ក្នុង​​​ក្រុម​​​​​​ជួញដូរ​​​មនុស្ស​​​ផង​​​ដែរ។

ឧត្តម​​​សេនីយ៍​​​ទោ ហៃ​​​សិលា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​​​​ករណី​​​នេះ​​​កាល​​​ពី​​​ឆ្នាំមុន ចាប់​​​តាំង​​​ពី​​​យើង​​​ទទួល​​​បាន​​​ព័ត៌មាន​​​ថា​​​ពួក​​​គេ​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​ជួញដូរ​​​ស្ត្រី​​ពី​​​ប្រទេស​​​ ស្រីលង្កា និង​​​បង់់​​​ក្លា​​​ដែស ទៅ​​​ប្រទេស​​​ឥណ្ឌា និង​​​ប្រទេស​​​ប៉ាគី​​​ស្ថាន”។

លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ធ្វើឡើង​​​តាម​​​សំណើ​​​របស់​​​អាជ្ញាធរ​​​បង់ក្លាដែស ឬ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​អំពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ដែល​​​ឈាន​​​ទៅ​​​រក​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ឡើយ​​​។

លោក ស៊ឹម សំអាត នាយ​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ច្រក​​​ទ្វារ​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មន្ត្រី​​​នគរបាល​​​អន្តោ​​​ប្រវេស​​​ន៍​​​ប្រហែល​​៣០នាក់​​​បាន​​​ឆ្មក់​​​ចូល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤និង​​​៣០នាទី​​​រសៀល​​​​​​ថ្ងៃសៅរ៍ តាម​​​ការ​​​ណែនាំ​​​របស់​​​ឧត្តម​​​សេនីយ៍ សុខ ផល ប្រធាន​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេសន៍។

លោក សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​ខ្ញុំ​​​ទទួ​​ល​​​បាន​​​បទ​​​បញ្ជា​​​ពីឧត្តម​​​សេនីយ៍ សុខ ផល…យើង​​​បាន​​​ចាប់​​​ផ្តើម​​​ឆែក​​​ឆេរ​​​ផ្ទះសំណាក់​​​ទាំង​​​អស់​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីបំផុត​យើង​​​បាន​​​រក​​​ឃើញ​​​​​​​​បុរស​​​ទាំងនេះ​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្ទះសំណាក់​​​​​​៩៩៩ក្នុងក្រុង​​​ប៉ោយ​​​ប៉ែត។ លោក សំអាត​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា បុរស​​​ទាំងនេះ​​​អាយុ​​​ខ្ទង​​់​​​២០ឆ្នាំដល់​​​៣០ឆ្នាំ ហើយ​​​មាន​​​លិខិត​​​ឆ្លងដែន​​​មាន​​​សុពលភាព​​​ និង​​​ទិដ្ឋាការ​​​ហួស​​​សុពលភាព។

ឧត្តម​​​សេនីយ៍​​​ឯក  ឃុន សំបូរ អនុប្រធាន​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេស​​​ន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ជោគ​​​វាសនា​​​របស់​​​បុរស​​​​​​ទាំងនេះ​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​នាយកដ្ឋាន​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នោះ មិន​​​ទាន់​​​សម្រេច​​​នៅ​​​ឡើយ​​​ទេ​​​។

ឧត្តម​​​សេនីយ៍​​​ឯក  សំបូរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ពិនិត្យ​​​​​​​​​ដើម្បី​​​រក​​​មើល​​​ថា តើមាន​​​សន្ធិសញ្ញា​​​បត្យាប័ន​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឬ​​​យ៉ាងណា។ប៉ុន្តែ​​​​​​ពួកគេ​​​បាន​​​រស់នៅ​​​ក្នុង​​ប្រទេស​​​របស់​​​យើង​​​ដោយ​​​ខុស​​​ច្បាប់ ដូច្នេះ​​​យើង​​​មាន​​​សិទ្ធិ​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​ប្រទេស​​​របស់​​​ខ្លួន​​​វិញ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​សាកសួរ​​​​​​ពួកគេ​​​ណាស់​​​នៅ​​​ថ្ងៃនេះ ពីព្រោះ ពួកគេ​​​មិន​​​អាច​​​និយាយ​​​ភាសា​​​អង់គ្លេស​​​បាន​​​ទេ ដូច្នេះ​​​យើង​​​ត្រូវការ​​​អ្នក​​​បក​​​ប្រែ”៕សារុន​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស