34 C
Phnom Penh

តំណាងរាស្ត្រ​ស្តី​បន្ទោស​មន្ត្រី​សភា​ទាក់ទិន​នឹង​លិខិត​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​គណបក្ស​ប្រឆាំង​មួយ​រូប​បានស្នើ​ឲ្យ​ព្យួរ​ការងារ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​សភាជាតិ បន្ទាប់ពី​មាន​​ការ​ចោទ​ថា លោក​មិន​ព្រម​បញ្ជូន​លិខិត​សភា​ផ្លូវការ​ទៅ​ជូន​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំបំភ្លឺ​អំពី​ការ​ប្រើប្រាស់ស្លាកលេខ​យោធា​ជាទូទៅ។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​មួយ​ច្បាប់​ដែល​លោក​បាន​ផ្ញើ​ជូន​លោក ហ៊ុន សែន បាន​ទទួល​ការ​យល់ព្រម​និង​ចុះហត្ថលេខា​ពីលោក​ ហេង សំរិន ប្រធាន​សភា តាម​ពិធីការ​សភា កាលពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា ប៉ុន្តែ​ថា លោក ប៉េងឡុង បាន​ផ្ញើ​លិខិត​នោះ​ទៅ​លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ទៅ​វិញ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ដាក់​លិខិត​​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ការ​បំភ្លឺ​ទាក់ទិន​នឹង​ការ​ប្រើ​ស្លាក​លេខ ប៉ុន្តែ លោក ឡេង ប៉េងឡុង បាន​បញ្ជូន​លិខិត​នោះ​ទៅ​លោក សុខ អាន ទៅ​វិញ”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នៅពេលណា​លោក ហេង សំរិន​ ផ្តល់​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ​លើ​លិខិត​ណាមួយ​ត្រូវ​បញ្ជូន​ទៅ​នាយក​រដ្ឋ​មន្ត្រី លោក ឡេង ប៉េងឡុង គ្មាន​សិទ្ធិ​មិន​បញ្ជូន​វា​ទៅ​នាយក​រដ្ឋមន្ត្រី ​ដោយ​មាន​លេស​ថា វា​នឹង​រំខាន​សម្តេច [លោក ហ៊ុន សែន] នោះ​ទេ”។

លោក សំអាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​លោក ហេង សំរិន ស្នើ​ឲ្យ​លោក​ពិចារណា​ព្យួរ​ការងារ​លោក ប៉េងឡុង ដែល​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស