29 C
Phnom Penh

assembly

Latest

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​ចិន​ជាង​១៤០​នាក់​និង​ដាក់​បម្រាម​មិន​ឱ្យ​ចូល​កម្ពុជា​រយៈពេល​៣​ឆ្នាំ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស ៣​សញ្ជាតិ​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់​ដែល​បាន​លួច​ចូល​ទៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ដាក់​បម្រាម​មិន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។ យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​ដែល​បាន​សម្ងំ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន ២​នាក់ និង​ជនជាតិ​អេស្តូនី ចំនួន...