27 C
Phnom Penh

កម្មករ​រោង​ចក្រ​បិទផ្លូវ​ជាតិ​លេខ៤​ទាមទារឲ្យ​ទទួលយកកម្មករ​​ចូលធ្វើការ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ប្រហែល​​​២.០០០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Ghim Li បាន​​​បិទ​​​ផ្លូវ​​​ជាត​​​ិ​​​លេខ​​​៤ ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធានីភ្នំពេញ​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​សិង្ហ​​​បុរី​​​ដំឡើង​​​ប្រាក់​​​ឧត្ថម្ភ​​​ និង​​​ទទួល​​​យក​​​និយោជិតដែល​​​កម្មករ​​​​​​លើក​​​ឡើង​​​ថា ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​មិនត្រឹម​​​ត្រូវនោះ ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​”។

កម្មករ​​​ឈ្មោះ ម៉េង ស្រី​​​ធា អាយុ​​​២៧​​​ឆ្នាំ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​ និង​​​បិ​​​ទ​​​ផ្លូវ ពីព្រោះ​​​ខ្ញុំ​​​ចង់​​​ដាក់​​​សម្ពាធ​​​លើ​​​រោង​​​ចក្រ​​​ និង​​​រដ្ឋាភិបាល​​​ឲ្យ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​ពួក​​​យើង​​​។ យើង​​​ចង់​​​ឲ្យ​​​រោង​​ចក្រ​​​ទទួល​​​យក​​​កម្មករ​​​ផ្នែក​​​ម៉ាស៊ីន​​​ចូល​​​បម្រើ​​​ការ​​​ងារ​​​វិញ​​​ ហើយ​​​ផ្តល់​​​ប្រាក់​​​​​​ថ្លៃ​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​៤.០០០​​​រៀល​​​”។

កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​ក៏​​​បាន​​​ទាម​​​ទារ​​​ប្រាក់​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ផង​​​ដែរ​​​។ ចាប់​​​ពី​​​ម៉ោង​​​៩​​​ និង​​​៣០​​​នាទី​​​ព្រឹក​​​ដល់​​​ម៉ោង​​​១១​​​ថ្ងៃ​​​ត្រង់​​​ កម្មករ​​​បាន​​​ឈរ​​​កាត់​​​ផ្លូវ​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​រហូត​​​ដល់​​​ប្រវែង​​​មួយ​​​គីឡូម៉ែត្រ​​​។ កម្មករ​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​ផ្លូវ​​​វិញ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​ខណ្ឌ​​​សន្យា​​​រក​​​ដំណោះស្រាយ​​​ជូន​​​ពួក​​​គេ​​​។

លោក ហែម សារិទ្ធ អភិបាល​​​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សន្យា​​​ជា​​​មួយ​​​ពួក​​​គេ​​​ថា យើង​​​នឹង​​​ទៅ​​​រោង​​​ចក្រ​​​នៅ​​​ថ្ងៃ​​​នេះ ហើយ​​​​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយ​​​ពួក​​​គេ​​​ក៏​​​បាន​​​បំបែក​​​គ្នា​​​។

កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មាន​​​គម្រោង​​​បិទ​​​ផ្លូវ​​​ទៀត​​​ប្រសិន​​​បើ​​​អាជ្ញាធរ​​​មិន​​​ជួយ​​​ចរចា​​​សម្រប​​​សម្រួល​​​ទេ​​​នោះ​​​។ តំណាង​​​រោង​​​ចក្រ Ghim Li មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស