30 C
Phnom Penh

អ្នកភូមិ​ខេត្ត​សៀមរាបតវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​៣០០​​​នាក់​​​បាន​​​តវ៉ា​​​នៅ​មុខ​​​សាលា​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ម្សិល​​​មិញ ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ផ្តល់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ដល់​​​ពួក​​​គាត់​​ដូច​​​ដែល​​​ពួកគេ​បាន​ធ្វើកាល​​​ពីខែ​មុន​ដល់​​​អ្នក​​​ភូមិ​​​៨៥​​​គ្រួសារ​​​ បាន​​​ផ្លាស់​​​មករស់នៅក្នុងហ​​​​ស្រុក​​​នេះកាល​​​ពី​​​ឆ្នាំ​​​២០០៦​​​។

ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​ទាំង​​​​​​នោះ​​​តំណាង​​​ឲ្យ​​​អ្នក​​​ភូមិ​​​៥៦២​​​គ្រួសារ​​​ដែល​​​លើក​​​ឡើង​​​​​​ថា ពួក​​​គាត់​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ត្បែង​​​ ស្រុក​​​បន្ទាយ​​​ស្រី​​​ រយៈ​​​ពេល​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​មក​​​ហើយ​​​។

គុណ អេង អាយុ​​​៤៤​​​ឆ្នាំ​​​តំណាង​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩២​​​មក​​​ម្លេ៉ះ ប៉ុន្តែ យើង​​​មិន​​​មាន​​​ដី​​​គ្រប់​​​​​​គ្រាន់​​​សម្រាប់​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ទេ​​​។ ប៉ុន្តែ អ្នក​​​ភូមិ​​​៨៥​​​គ្រួសារ​​​ដែល​​​ទើប​​​តែ​​​បាន​​​ផ្លាស់​​​មក​​​ពីខេត្ត​​​ផ្សេង​កាលពី​​​ឆ្នាំ​​​២០០៦​​​ អាជ្ញាធរ​​​បាន​​​ផ្តល់​​​ដី​​​ស្រែ​​​ដល់​​​ពួក​​​គាត់​​​ទៅ​​​វិញ”។

លោក សិុន រ៉ុន អភិបាល​​​រង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​បាន​​​ញត្តិ​​​ពី​​​ក្រុម​​​អ្នក​​​ភូមិហើយ​​​កាល​​​ពី​​ម្សិល​​​មិញ។ លោក​​​ ស៊ិន រ៉ុន ដែល​​​បាន​​​បញ្ជាក់​​​ថា អ្នក​​​ភូមិ​​​​​​៨៥​​​គ្រួសារ​​​ដែល​​​បាន​​ផ្លាស់​​​មក​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​កាល​​​ពីឆ្នាំ​​​២០០៦​​​ទទួល​​​បាន​​​ដ​​​ី​​​សម្បទាន​​​ទំហំ​​​៩៦​​​,៤​​​ហិកតា​​​កាល​​​ពី​​​ខែ​​​មុន​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទើប​​​តែ​​​ទទួល​​​បាន​​​ញត្តិ​​​​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ថ្ងៃ​​​នេះ ដូច្នេះ​​​យើង​​​មិន​​​អាច​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​របស់​​​ពួក​​​គាត់​​​​​​បាន​​​ទេ​​​នៅ​​​ពេល​​​នេះ​​​”។លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​ត្រូវ​​​ពិនិត្យ​​​ករណី​​​នេះ​​​ជា​​​មុន​​​សិន​​​”៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស