26 C
Phnom Penh

នគរ​​​បាលឃាត់​​​ខ្លួន​​​អង្គ​​​រក្ស​​​​​​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​​​សាក​​​សួរ ប៉ុន្តែ​​​មិន​​​និយាយ​​​ពី​​​មូល​​​ហេតុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​​​រក្ស​​​បី​​​​​​នាក់​​​របស់​​​ឧកញ៉ា ថោង ​​​សារ៉ាត់ ​​​ត្រូវបាន​​​​​​នគរ​​​បាល​​​រាជធានី​​​ភ្ន​​​ំពេញ ​​​សាក​​សួរ​​​​​​ប៉ុន្មាន​​​ម៉ោង​​​កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​​​​ត្រូវ​​​​​​ឃាត់​​ខ្លួន​​​​​​នៅ​​​ជិត​​​​​​​​មន្ទីរ​​​ពេទ្យ​​​​មិត្ត​​​ភាព​​​ខ្មែរ-សូវៀត  ប៉ុន្តែ​​​​​​សមត្ថ​​​កិច្ច​​​​​​បាន​​​បដិសេធ​​​មិន​​​​​​​​​ផ្តល់​​​ពន្លឺ​​​​​​ជុំ​​​វិញ​​​គោល​​​បំណង​​​នៃ​​​ការ​​​​​​សាក​​​សួរ​​​​​​នេះ​​​ទេ។

បន្ទាប់​​​ពី​​​ឃាត់​​​ខ្លួន​​​អង្គ​​​រក្ស​​​ទាំង​​​នេះ ដែល​​​ម្នាក់​​​ជា​​​តៃ​​​កុងបើក​​​រថ​​​យន្ត​​​ Luxus ស៊េរី​​​ទំនើប​​ដឹក​​​លោក ថោង សារ៉ាត់ និង​​​​​​ពីរ​​​នាក់​​​ទៀត​​​ជិះ​​​ម៉ូតូ​​​មួយគ្រឿង​​​​​​អម​​​ពី​​​ក្រោយ​​​​​ នគរ​​​បាល​​​បាន​​​នាំខ្លួន​​​​​​បុរស​​​ទាំង​​​នេះ​​​ទៅ​​​កាន់​​​ស្នង​​​ការដ្ឋាន​​​​​​នគរ​​​បាល​​​រាជធានី ដែលស្ថិត​​​​​​​​​ក្នុង​​​ខណ្ឌ​​​សែនសុខ។

លោកឧកញ៉ា​​​ ថោង សារ៉ាត់ ដែល​​​​​​​​​ជា​​​ម្ចាស់​​​​​​ក្រុម​​​ហ៊ុន​​​ជា​​​ច្រើន​​​​​​ចាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​សំណង់ និង​​​ក្រុម​​​ហ៊ុន​​​អចល​​​នទ្រព្យ​​​រហូត​​​ដល់​​​ក្រុម​​​ហ៊ុន​​​​​​ផលិត​​​ចំណី​​​អាហារ​​​ ​​​បាន​​​ទាមទារ​​​ចង់​​​ដឹង​​​​មូល​​​ហេតុ​​​ដែល​​​​​​អង្គ​​​រក្ស​​​​​របស់​​​លោក​​​ត្រូវបាន​​​ឃាត់​​​ខ្លួន​​​យក​​​ទៅ​​​សាក​​​សួរ​​​ ហើយលោក​​​ក៏​​​បាន​​​អម​​​ដំណើ​​​រ​​​ជា​​​មួយ​​​ពួក​​​គេ​​​ទៅកាន់​​​ស្នង​​​ការដ្ឋាន នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក សឿម សារឿន ​​​ជំនួយ​​​ការ​​​របស់​​​លោក។

លោក​​​ សឿម សារឿន បាន​​​លើក​​​ឡើង​​​ថា “លោកឧក​​​ញ៉ា ថោង សារ៉ាត់ ​​​បាន​​​ទៅ​​​ស្នង​​​ការ​​​ដើម្បី​​​​​​ឲ្យ​​​ដឹង​​​ថា ​​​តើប៉ូលិស​​​ចង់​​​បាន​​​អ្វី”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា អង្គ​​​រក្ស​​​ទាំង​​​​​​នេះ​​​ត្រូវបាន​​​​​នាំ​​​​​​ខ្លួន​​​ទៅ​​​ដល់​​​ស្នង​​​ការដ្ឋាន​​​​​​​​នៅ​​​ពេល​​​​​​​​​ប្រហែល​​​ថ្ងៃ​​​ត្រង់។

លោក​​​បាន​​​​​​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​​ថា “លោកឧកញ៉ា ថោង សារ៉ាត់ ​​​បាន​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣ [រសៀល] ប៉ុន្តែ​​​អង្គ​​​រក្ស​​​របស់​​​លោក​​​​​​កំពុង​​​ស្ថិត​​​នៅស្នង​​​ការ​​​នៅ​​​ឡើយ​​​សម្រាប់​​​ការ​​​សាក​​​សួរ។ ខ្ញុំ​​​​​​មិនដឹងថា​​​​គេ​​​សួរ​​​អ្វីខ្លះ​​​ទេ”។

អាជ្ញាធរ​​​​​​បាន​​​បដិសេធ​​​​​​​​​មិន​​​​​​​​ផ្តល់​​​ចម្លើយ​​​នោះ​​​ទេ។ លោក ជួន សុវណ្ណ ស្នង​​​ការ​​​​​​រាជធានី​​​ភ្នំពេញ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​របស់​​​យើងកំពុង​​​ប្រើ​​​ជំនាញ​​​របស់​​​ពួក​​​គេ​​​ធ្វើ​​​​​​ការ​​​លើ​​​ករណី​​​​​​នេះ។ យើង​​​មិន​​​​​​អាចលាត​​​​​​ត្រដាង​​​​​​ជា​​​សាធារណៈ​​​ពី​​​អ្វី​​​ដែល​​​កំពុង​​​កើត​​​​មានបាន​​​ទេ ពីព្រោះ​​​​​​នគរ​​​បាល​​​របស់​​យើង​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​តាម​​​​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​”។

​​​នៅ​​​ម៉ោ​​​៥ និង​​​​​​៣០​​​នាទី​​​ អង្គ​​​រក្ស​​​ទាំង​​​បី​​​នាក់​​​​​​កំពុង​​​ស្ថិត​​​នៅ​​​​​​ស្នងការដ្ឋាន​​​នៅ​​​ឡើយ​​​ក្រោ​​ម​​​ការ​​​សាក​​​សួរ​​​នៅ​​​ក្នុង​​​ការិយាល័យ​​​​​​របស់​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​រាជធានី។

លោក មាស ចាន់ពិសិដ្ឋ ​​​ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំ​​​ពេញ​​​ ដែល​​​គេ​​​ឃើញ​​​ដើរ​​​ចេញ​​​ចូលៗ​​​​​​​​ពី​​​ការិយាល័យ​​​របស់​​​ឧត្តមសេនីយ៍​​​ឯក​​​ ជួន សុវណ្ណ ​​​និង​​​ការិយាល័យ​​​របស់​​ឧត្តម​​​សេនីយ៍​​​ត្រី ជួន ណារិន ​មិនបាន​​​អើពើ​​​​​នឹង​​​សំណួរ​​​​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​នៅ​​​ទី​​​នោះទេ។

នៅ​​​ពេល​​​​​​ទាក់​​​ទង​​​​​​​​​​​​​តាម​​​ទូរស័ព្ទ លោក​​​​​​បាន​​​បដិសេធ​​​មិន​​​​​ឆ្លើយ​​​បំភ្លឺ​​​ទេ។ លោក​​​បាន​​​​​មាន​​​​​​ប្រ​​​​សាសន៍​​​ថា “ខ្ញុំ​​​សូម​​​អភ័យ​​​ទេស ​​​ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាច​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ ពីព្រោះ​​​ករណី​​​នេះ​​​កំពុង​​​ស្ថិតក្រោម​​​ការ​​​ស៊ើប​​​អង្កេត”។

ចំណែក​​​ឯលោក ថោង សារ៉ាត់ ប្រធាន​​​ក្រុម​​​ហ៊ុន​​​ ថោង សារ៉ាត់ គ្រុប ​​​និង​​​ជា​​​​​​ប្រធាន​​​ក្រុម​​​ហ៊ុន Sea City Co.Ltd មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​ឡើយ​​​ជុំ​​​វិញ​​​បញ្ហា​​​នេះ៕ សុខុម (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ហៃ ពិសី)​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស