26 C
Phnom Penh

ក្រុម​​​សកម្ម​​​ជន​​​នៅខេត្តរតនគិរីនឹង​​​​​​ដង្ហែ​​​ក្បួន​​​មុន​​​ពេល​​​ទិវា​​​សិទ្ធិ​​​មនុស្សមកដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ជួប​ជុំ​​​គ្នា​ទូទាំង​ប្រទេស​​ដើម្បី​រំឭក​ដល់​ទិវា​សិទ្ធិ​មនុស្ស​នៅ​សប្ដាហ៍​​​ក្រោយ​​​​ ​តែសកម្មជន ព្រះសង្ឃ និង​ជនជាតិ​ដើម​ភាគតិច​​នៅខេត្ត​រតនគិរី នឹងធ្វើការជួបជុំគ្នានៅ​ថ្ងៃ​នេះ​មុន​ពេល​ដែលទិវានេះមកដល់​ ដើម្បី​​ហែ​​​ក្បួន​រយៈ​ពេល​១សប្ដាហ៍​មក​កាន់​រាជ​ធានី​ភ្នំពេញ។

​យោង​តាម​លោកស្រី ណាលី ពីឡូក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ​សមាជិក​៣០០​នាក់​មកពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ប្រាំពីរ​ផ្សេងគ្នា​ គ្រោង​​​​​​ចូល​រួម​​​ក្នុង​​​ការ​​​​​រាំ​​របាំ​ប្រពៃណី និង​ការ​​​បញ្ចាំង ភាព​​​យន្ត​ឯកសារ​នៅ​ក្នុង​ស្រុក​អូរជុំ ដោយកត់សម្គាល់​​​ជា​​​​លើក​ដំបូង​ដែល​អ្នក​​​ភូមិ​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ដាច់​ស្រយាល​នេះ​ចូល​រួម​រំឭក​ដល់​ទិវា​សិទ្ធិ​​​មនុស្ស​។

លោក ចា សីហៈ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា និស្សិត​២៥​នាក់ ព្រះសង្ឃ​៣៥​អង្គ និង​អ្នកភូមិ​ខេត្ត​រតនគិរី​២០០​នាក់​ មាន​​​គម្រោង​ហែ​​​ក្បួន​មក​រាជ​ធានី​​​ភ្នំពេញ​ដោយ​​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក ចែក​ខិត្តប័ណ្ណ និង​កាន់​បដា​នៅ​​តាម​ផ្លូវ​។

លោក​បាន​មាន​​ប្រសាសន៍​ថា “យើង​នឹង​កាន់​បដា​មួយ​ចំនួន​…ដើម្បី​​ឲ្យ​​​ប្រជា​ពលរដ្ឋ​ដឹង​​​អំពី​សិទ្ធិ​របស់​ខ្លួន និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ រីឯ​​ជនជាតិ​ដើម​ភាគតិច​នឹង​​លើក​ឡើង​នូវ​​​​បញ្ហា និង​កង្វល់​របស់​ខ្លួន​ដែល​ពួកគាត់​បាន​​ប្រឈម​។

ក្រុម​មក​ពី​ខេត្ត​រតនគិរី គឺ​ជា​​​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ចំនួន​ប្រាំពីរ​មកពី​ទូទាំង​ប្រទេស​ ដែល​​​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ​​​មាន​​​​គម្រោង​ហែ​​​ក្បួន​តាម​ផ្លូវ​ជាតិ​​​មួយ​​​ចំនួន ហើយ​នឹង​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស។

លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា ការ​ហែ​​​ក្បួន​គួរ​​​​ចាប់​​​ផ្តើម​​​ដោយ​រលូន​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ជួប​ជាមួយ​តំណាង​របស់​ពួកគាត់ ហើយ​យើង​​បានអនុញ្ញាត​ឲ្យ​ពួកគាត់​ហែ​​​ក្បួន​។ យើង​សុំ​ឲ្យ​ពួកគាត់​កុំ​​​ដើរ​ពេញ​ផ្លូវ​ និង​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ ហើយ​កុំ​បណ្ដោយ​ឲ្យ​មាន​អ្នក​ប្រើ​អំពើ​ហិង្សា​”។

​យោង​​​តាម​​​របាយការណ៍​​​របស់​​​អង្គការ​​​លី​​​កា​​​ដូ​​​ដែល​​លើក​ឡើង​​ថា ក្រុម​មកពី​ខេត្ត​រតនគិរី​នឹង​ជួប​ជាមួយ​អ្នក​ធ្វើ​ដំណើរ​មកពី​ខេត្ត​កំពង់ចាម មុន​ពេល​​​មក​កាន់​​​រាជ​ធានី​ភ្នំពេញ​​​បាន​ឲ្យដឹង​​​ថា នៅ​ចុង​សប្ដាហ៍ សកម្មជន​ជាង​៦០០​នាក់​មកពី​ទូទាំង​ប្រទេស​ នឹង​​ចាប់​​​ផ្តើម​​​ដើរ​​​ដោយ​​​ថ្មើរជើង​​​មកកាន់រាជ​ធានី​។

ប៉ុន្តែ​បើ​យោង​តាម​លោក ជឹម លាវ អភិបាល​រង​ខេត្ត​កំពង់ចាម​​​បាន​​​ឲ្យដឹង​​​ថា ក្រុម​នេះ​ប្រហែល​ជា​មិន​​​ត្រូវ​​​បាន​​​ទទួល​ដោយ​កក់​​​ក្ដៅ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ហែ​​​ក្បួន​នេះ​កាលពី​ម្សិលមិញ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ហែ​​​ក្បួន​ទេ ប្រសិន​បើ​​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ នយោបាយ ឬ​​​ប្រសិន​បើ​​ពួកគាត់​ទាម​ទារ​សិទ្ធិ​នោះ”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Maria Paula Brito)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស