34 C
Phnom Penh

កម្មករ​រោងចក្រ​​ក្នុង​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម​​ទាមទារ​អត្ថប្រយោជន៍​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហជីព​ម្នាក់​បាន​លើក​ឡើង​ថា កម្មករ​រោងចក្រ​ក្នុង​ខេត្ត​កណ្ដាល​​ ដែល​បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ ទាមទារ​អត្ថប្រយោជន៍​ថ្មី​ៗ​មួយ​ចំនួន កាលពី​ម្សិលមិញ​បាន​គំរាម​បិទ​ផ្លូវ​មុខ​រោងចក្រ​​ប្រសិន​បើ​អ្នក​គ្រប់​គ្រង​មិន​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​​ទេ​នោះ។

លោក សៀង សម្បត្តិ ប្រធាន​សម្ព័ន្ធ​សហជីព​មិត្តភាព​កម្មករ បាន​មាន​ប្រសាសន៍​ថា កម្មករ​ជាង​១.៦០០​នាក់​មក​ពី​រោងចក្រ​ Now Corp ក្នុង​ស្រុក​អង្គស្នួល​បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ អំពាវ​នាវ​ឲ្យ​អ្នក​គ្រប់គ្រង​យល់​ព្រម​​ចំពោះ​​ការ​ទាម​ទារ​របស់​ពួកគេ​១២​ចំណុច។

រោងចក្រ​បាន​យល់​ព្រម​៨ចំណុច​រួច​ហើយ រួម​ទាំង​ការ​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ចេញ​មុន​១០នាទី​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ជំទាស់​៤ចំណុច​ទៀត រួម​មាន​ប្រាក់​ឧបត្ថម្ភ​អាហារ​​ថ្ងៃ​ត្រង់​១ដុល្លារ​​ប្រចាំ​ថ្ងៃ និង​កន្លែង​មើល​​ថែក្មេង​នៅ​ក្នុង​រោងចក្រ​។

លោក សម្បត្តិ បាន​មាន​ប្រសាសន៍​ថា “កម្មករ​ត្រូវ​បាន​ប្រព្រឹត្ត​មិន​ល្អ​នៅ​ក្នុង​រោងចក្រ​នេះ​​រយៈ​ពេល​ជិត​៩​ឆ្នាំ​មក​ហើយ ពីព្រោះ​ពួកគេ​មិន​មាន​សហជីព​ការ​ពារ​”។ លោក​បាន​បន្ថែម​ថា លោក​បាន​ជួយ​ពួកគេ​ក្នុង​ការ​បង្កើត​សហជីព​កាលពី​សប្ដាហ៍មុន។ នៅ​ថ្ងៃ​ស្អែក​យើង​នឹង​បិទ​ផ្លូវ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​”។

លោក ម៉េត វាសនា ជំនួយ​ការ​រដ្ឋបាល​រោងចក្រ​ Now Corp ​បាន​មាន​ប្រសាសន៍​ថា រោងចក្រ​តែង​តែ​​អនុវត្ត​តាម​ច្បាប់​ការ​ងារ​ ហើយ​បាន​ចោទ​ប្រកាន់​សហជីព​ថា ធ្វើ​សកម្ម​គ្មាន​ហេតុផល​នៅ​ពេល​ដែល​​រោងចក្រ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ។​​​ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ទាម​ទារ​សំខាន់​៤​ចំណុច​ទៀត​​របស់​សហជីព​​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស