30 C
Phnom Penh

តុលាការ​​​ផ្តន្ទា​​​ទោស​​​បុរស​​​ប្រាំ​​​នាក់​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នា​​​គារ​​​ម្នាក់ៗ៧ឆ្នាំពីបទ​​​រំលោភ​​​បូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​ផ្ដន្ទា​​​ទោស​​​បុរស​​​ប្រាំ​​​នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនា​​​គារ​​​ម្នាក់ៗ៧ឆ្នាំ​ពី​បទ​​ចាប់​រំលោភ​ស្ត្រី​អាយុ​១៩​ឆ្នាំ​​ម្នាក់​​នៅ​ជាយ​រាជ​ធានី​​​ភ្នំពេញ​កាលពី​ខែ​ធ្នូ ឆ្នាំមុន។

ឡុង រ៉ាវុធ ផាន់ ចាន់ធឿន ស ធន អ្នក​​​ទាំង​បី​អាយុ​២៤​ឆ្នាំ​ដូច​គ្នា និង​ យ៉ា សុខុម អាយុ​២៥​​​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​​ការ​ចាប់​រំលោភ​​កាលពី​ឆ្នាំ​មុន​។ ឆុន ចាន់ណែត ជា​​​ជន​​​ល្មើស​ទី៥​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ហើយ​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​។

នៅ​ក្នុង​តុលាការ​កាលពី​ម្សិលមិញ លោក នូ វាសនា ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​​​ជម្រះ​​​​បាន​ផ្ដន្ទាទោស​ជន​​​ទាំង​នេះ​ពី​បទ​រំលោភ​មាន​ស្ថាន​​​ទម្ងន់​ទោស​តាម​មាត្រា​ ២៤០​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​៧ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ដល់​ជនរង​​​គ្រោះ​សរុប​ចំនួន​២.០០០​ដុល្លារ​។

អំឡុង​សវនាការ​កាត់​ក្ដី​កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ជន​​​ទាំង​នេះ​បាន​​​អះអាង​ថា ពួកគេ​បាន​​​ជួប​ស្ត្រី​រូប​នេះ​កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៣ ខណៈ​ពេល​ផឹក​ស្រា​​​បៀរ​​​នៅ​តូប​លក់​សាច់​ក្រក​មួយ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​​​ពោធិ៍​សែន​ជ័យ ហើយ​ក្រោយ​មក​បាន​ទៅ​សង្កាត់​បឹង​ធំ កន្លែង​ដែល​​​ពួកគេ​ផ្លាស់​ប្ដូរ​គ្នា​​រួម​​​ភេទ​​​ជាមួយ​នាង​​ដោយ​ការ​ស្ម័គ្រ​ចិត្ត​។

ទោះ​ជា​​​យ៉ាង​ណា ​តាម​ចម្លើយ​របស់​ជនរងគ្រោះ​​ដែល​​​បាន​​​អាន​​​នៅ​​តុលាការ​អំឡុង​សវនា​​​ការ​​កាត់​ក្ដី ស្ត្រី​រូប​នេះ​បាន​និយាយ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ​បាន​ឌុប​នាង​ទៅ​កាន់​​​ព្រៃ​ស្ងាត់​​មួយ ដែល​នៅ​ទីនោះ​ជន​​​នេះ​ និង​បុរស​មួយ​ក្រុម​ទៀត​បាន​សម្រាត​ខោ​​​អាវ​នាង ហើយ​បាន​ចាប់​រំលោភ​នាង​​​តែ​ម្ដង៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស