33 C
Phnom Penh

ជំរឿន​រក​ឃើញ​ថា អ្នក​ដែល​ត្រូវ​បាន​និរទេស​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​អន្តោប្រវេសន៍ម្នាក់​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា មនុស្ស​ជាង​១.០០០នាក់​ដែល​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ជនជាតិ​វៀតណាម​៩០០​នាក់​ ឥឡូវ​នេះ​ត្រូវ​បាន​​និរទេស​នៅ​ពេល​​ការ​ធ្វើ​ជំរឿន​នៅ​ទូទាំង​ប្រទេស​ជិត​បញ្ចប់​។

លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ជនបរទេស​សរុប​​១.១៦៨​នាក់​មក​ពី​ប្រទេស​ចំនួន​២៥​​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​ការ​ធ្វើ​ជំរឿន​​កាលពី​ខែ​កក្កដា រួម​មាន​ជនជាតិ​ចិន​៨០​នាក់​ ​បង់ក្លាដែស​១៧​នាក់ កូរ៉េខាង​ជើង​១៦​នាក់ កូរ៉េខាង​ត្បូង​១០​នាក់ និង​នីហ្សេរីយា៉​១២​នាក់​។

លោក ហៃ​សិលា បាន​មាន​ប្រសាសន៍​ថា “មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេ​មាន​លិខិត​ឆ្លង​ដែន​ ប៉ុន្តែ​ពួកគេ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​លិខិត​ឆ្លង​ដែន​ហួស​សុពលភាព​…​ប៉ុន្តែជនជាតិ​វៀតណាម​ភាគច្រើន​បាន​មក​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន​ទេ”។ លោក​បាន​បន្ថែម​ថា ជនជាតិ​វៀតណាម​ខុស​ច្បាប់​ជាង​៦០០​នាក់​ត្រូវ​បាន​ឃើញ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​ថា មនុស្ស​១.០៩០នាក់​ត្រូវ​បាន​​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​រួច​ហើយ ហើយ​ថា ៧៨​នាក់​ទៀត​កំពុង​​ត្រូវ​ឃុំខ្លួន​​ដើម្បី​រង់ចាំ​ការ​និរទេស​។

តួលេខ​ថ្មី​នេះ​គឺ​ខ្ពស់​ជាង​តួលេខ​ដែល​ផ្ដល់​ឲ្យ​កាលពី​ចុង​ខែ​តុលា ដែល​នៅ​​ពេល​នោះ​លោក​ ហៃសិលា បានមាន​ប្រសាសន៍​ថា មាន​ការ​ចាប់​ខ្លួន​មនុស្ស​៥៥២​នាក់​។ កាល​ពី​ម្សិលមិញ លោក​បាន​​មាន​ប្រសាសន៍​ថា ជំរឿនជិត​បញ្ចប់​ហើយ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា តើ​នឹង​ត្រូវ​ចប់​នៅ​ដំណាច់​ឆ្នាំ​នេះ​ឬយ៉ាង​ណា​នោះ​ឡើយ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស