26 C
Phnom Penh

តុលាការ​សាកសួរ​ឪពុក​ និង​កូន​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ ឃុន សៀ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឪពុក និង​កូនស្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​​ និង​ដែល​គ្រួសារ​របស់​ខ្លួន​​​កំពុង​ជាប​់គំាង​នៅ​ក្នុង​វិវាទ​ដីធ្លីមួយ​ជាមួយ​​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ គឺ​លោក ឃុន សៀ ​ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​​លើ​ម្ចាស់​អចលនទ្រព្យ​ និង​​ដណ្ដើម​​កាន់​កាប់​​ដី​ពីក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា ឃុន សៀ។cobra

លោក លី ស្រា៊ងខេង អាយុ​៥៨​ឆ្នាំ និង​កូនស្រី​របស់​ខ្លួន​ឈ្មោះ​ លី សៀវមិញ អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មុន​បន្ទាប់ពី​​មាន​ការ​ធ្វើ​ទុក​បុកម្នេញ​ជា​បន្ត​បន្ទាប់​លើ​គ្រួសារ​ឪពុក​កូន​ទាំង​ពីរ​​នេះ ក្រោយ​ពេល​ពួកគេ​បដិសេធ​មិន​​ព្រមទទួល​យក​សំណង​​ចំនួន​១៥.០០០​ដុល្លារ​សម្រាប់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ​។

លោក ជូង ជូងី មេធាវី​របស់​ឪពុក​កូន​ទាំង​ពីរ​នាក់​នេះ​ បាន​លើក​ឡើង​ថា លោក​បាន​​ព្យាយាម​​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្អាក​ការ​បើក​សវនាការ​នេះ​ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ​ឡើយ​​បន្ទាប់ពី​ដើម​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុម​ហ៊ុន​ឃុន សៀ អុីមផត អុិចផត បាន​​បញ្ជូន​ត្រឹម​តែ​មេធាវី​មួយ​រូប​ ដោយ​គ្មាន​ដំណាង​ក្រុម​ហ៊ុន​ទៅ​ឆ្លើយ​សំណួរ​។

លោក ស្រាងខេង ដែល​ជាមួយ​និង​កូនស្រី​របស់​ខ្លួន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​បាន​ប្រាប់​តុលាការ​ថា លោក​ជឿជាក់​ថា ករណី​នេះ​កំពុង​​​​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ដើម្បី​បង្ខំ​គ្រួសារ​លោក​ឲ្យ​ចាក​ចេញពី​ផ្ទះ​។ លោក​បាន​និយាយ​អំឡុង​​ពេល​បើក​សវនាការ​ថា “ក្រុម​ហ៊ុន ឃុន សៀ ​បាន​ឲ្យ​តំណាង​របស់​ខ្លួន​មក​និយាយ​ជាមួយ​ខ្ញុំ​ក្នុង​ពន្ធនាគារ ហើយ​ពួកគេ​បាន​ផ្ដល់​ដី​ទំហំ​៥០​ហិកតា​នៅ​ក្នុង​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់ធំ​មក​ឲ្យ​ខ្ញុំ។ ប៉ុន្តែ​យើង​នឹង​​នៅ​តែ​តទល់​នឹង​​ពួកគេ​​ដដែល​ ព្រោះ​ថា យើង​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សំណង​ឲ្យ​យើង​ចំនួន​២៥០.០០០ដុល្លារ”​៕  ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស