34 C
Phnom Penh

តុលាការ​​​បញ្ជូន​​​ឪពុក​​​ម្តាយ​​​ឧត្តម​​​សេនីយ៍​​​ម្នាក់​​​ដែល​​​កំពុង​​​​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ឪពុក​​​ម្តាយ​​​របស់​​​មន្ត្រី​​ជាន់ខ្ពស់​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ជា​​​មេ​​​គំនិត​​​នៃ​​​ការ​​​ធ្វើ​​​ឃាត​​​ពាណិជ្ជ​​​ករ​​​ដ៏​​​សំខាន់​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធាន​​​ី​​​ភ្នំពេញ​​​កាលពី​​​ខែមុន​​​​​​ ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ចោទប្រកាន់​​​កាល​​​ពី​​​ម្សិលមិញ​​​ពី​​​បទ​​​រក្សាអាវុធ​​​ខុស​​​ច្បាប់ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស។thong-sarath

ឧត្តម​​​សេនីយ៍​​​ទោ ថោង សារ៉ាត់ អនុ​​​ប្រធាន​​​ខុទ្ទកាល័យ​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួននៅឡើយ​​​នោះ​​​ ដែលជាប់​​​ចោទ​​​ថា បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​របស់​​​ខ្លួន​​​ធ្វើ​​​ឃាត​​​លោក  អឹុង ម៉េងជឺ ប្រធាន​​​ក្រុម​​​ហ៊ុន Shimmex Group ដែល​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​នៅ​​​ខាងក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន កាលពី​​​ថ្ងៃទី​​​២២ ខែ​​​វិច្ឆិកា។

លោក ថោង ចំរើន អាយុ​​​៦៥ឆ្នាំ និង​​​អ្នកស្រី កែវ សារី អាយុ​​​៥៥ឆ្នាំ ជា​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង សារ៉ាត់ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​​​វីឡា​​​មួយ​​​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​​​​មានជ័យ​​​កាលពី​​​យប់​​​ថ្ងៃពុធ។

លោក អេង សោភា នាយ​​​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា “ចំពោះ​​​ឪពុក​​​ម្តាយ​​​វិញ យើង​​​ដក​​​ហូត​​​បាន​​​អាវុធ​​​ប្រាំមួយ​​​ដើម អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ។ ឥឡូវនេះ យើង​​​បាន​​​យក​​​ពួកគេ​​​ទៅ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​រង់​​​ចាំ​​​ការ​​​ជំនុំជម្រះ…ពី​​​បទ​​​​​​រក្សាទុក​​​អាវុធ​​​ខុសច្បាប់ ហើយ​​​ពួកគេ​​​កំពុង​​​រង់​​​ចាំ​​​ការ​​​ជំនុំជម្រះ​​​”។

នគរ​​​បាល​​​មិនបាន​​​ចាប់ខ្លួន​​​ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង​​​សារ៉ាត់ ទេ ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​គាត់​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ពួកគេ​​​បាន​​​ឲ្យ​​​លោក សារ៉ាត់ ​​​ទៅ​​​លាក់ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ ហើយបាន​​​ឃាត់​​​ខ្លួន​​​មនុស្ស​​​ប្រាំ​​​បី​​​នាក់​​​ទៀត​​​​​​ រួម​​​ទាំង​​​ស្រី​​​កំណាន់​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ និង​​​បងប្រុស​​​របស់​​​គាត់​​​។

លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរបាល​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​បងប្រុស​​​របស់​​​គាត់ និង​​​ប្រពន្ធ​​​ទី​​​២របស់គាត់​​​ ហើយ​​​បាន​​​សាកសួរ​​​ពួកគេ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​ពួកគេ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​ឬ​​​អត់”។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “យើង​​​បាន​​​ដោះលែង​​​ពួកគេ​​​វិញ ពីព្រោះ​​​ពួកគេ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ”។ លោក​​​បាន​​​បន្ថែម​​​ថា មនុស្ស​​​ប្រាំមួយ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ឃាត់ខ្លួន អ្នក​​​ថែសួន និង​​​សន្តិសុខ ត្រូវ​​​បាន​​​ដោះលែង​​​កាល​​​ពី​​​ថ្ងៃសៅរ៍។

កាលពី​​​ថ្ងៃសុក្រ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អង្គរក្ស​​​បួន​​​នាក់​​​របស់​​​ឧត្ដម​​​សេនីយ៍​​​ទោ ថោង សារ៉ាត់ ដែល​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​ធ្នូ និង​​​អ្នក​​​ទី៤ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​​​​ថ្ងៃ​​​ពុធ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​។

សៀង វាសនា អាយុ​​​៤៤​​​ឆ្នាំ ដែលជាប់ចោទថាជា​​​ជន​​​ដៃដល់ និង​​​ លី សៅ អាយុ​​​២៨​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​ម៉ូតូ ​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​​​​ជាមុន ចំណែក​​​ពីរ​​​នាក់​​​ទៀត គឺ​​​ មាស សម្បត្តិ អាយុ​​​២៧​​​ឆ្នាំ និង​​​ កុយ ច័ន្ទ​​​ថុល អាយុ​​​២៩​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចោទ​​​​​​​​​ប្រកាន់​​​ពី​​​បទ​​​សម​​​គំនិត​​​ចំពោះ​​​​​​អំពើ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​ជាមុន​​​នោះ​​​។

លោក សោភា នាយ​​​នគរ​​​បាល​​​​​​ព្រហ្មទណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អង្គរក្ស​​​ទាំង​​​នេះ​​​មិន​​​បាន​​​​​​ប្រាប់​​​អំពី​​​មូលហេតុ​​​នៃ​​​អំពើ​​​មនុស្ស​​​ឃាត​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​និយាយ​​​ថា ពួកគេ​​​មិន​​​ដឹង​​​អំពី​​​មូលហេតុ​​​នៃ​​​ការ​​​បាញ់​​​សម្លាប់​​​នោះ​​​ឡើយ​​​។ ពួកគេ​​​គ្រាន់​​​តែ​​​ទទួល​​​បញ្ជា​​​ឲ្យ​​​សម្លាប់​​​[លោក អុឹង ម៉េងជឺ]​​​ ជា​​​ថ្នូរ​​​នឹង​​​ផ្ទះ​​​​​ល្វែង និ​ង​​​ប្រាក់​​​មួយ​​​ចំនួន​​​​​​តែ​​ប៉ុណ្ណោះ”។

លោ សោភា ក៏​​​បាន​​​និយាយ​​​ការ​​​ពារ​​​ការ​​​សម្រេច​​​​​​អនុញ្ញាត​​​ឲ្យ​​​ឧត្ដម​​​សេនីយ៍​​​ទោ ថោង សារ៉ាត់ មាន​​​សេរីភាព​​​បន្ទាប់ពី​​​លោក​​​បាន​​​ទៅ​​​ជាមួយ​​​អង្គរក្ស​​​របស់​​​ខ្លួន​​​បី​​​នាក់​​​ទៅ​​​កាន់​​​ស្នង​​​ការដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​កាលពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ធ្នូ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេ​​ល​​​នោះ​​​ យើង​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​អង្គរក្ស​​​ប៉ុណ្ណោះ។ ប្រសិន​​​បើ​​​យើង​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​​​​គ្រាន់​​​ យើង​​​ចាប់​​​ខ្លួន​​​គាត់​​​បាត់​​​ទៅ​​​ហើយ​​​”៕ សារុន​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស