33 C
Phnom Penh

យន្តហោះ​គ្មាន​អ្នកបើក​របស់​ថៃ​ផ្ទុះ​លើ​ខេត្ត​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វរសេនីយ៍ត្រី ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​និង​៤៣​នាទី​ព្រឹក ហើយ​រហូត​មកដល់​ពេល​នេះ បំណែក​ខ្លះ​ក្នុង​ចំណោម​បំណែក​៩​ផ្ទាំង​ដែល​គេ​រក​ឃើញ និង​មាន​ប្រវែង​ជាង​មួយ​ម៉ែត្រ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ខ្មែរ​ឆ្ងាយ​ពី​ព្រំដែន​ថៃ​ដល់​ទៅ​១៨​គីឡូម៉ែត្រ។

លោក​បាន​និយាយ​ថា “យើង​បាន​ចំណាយ​ពេល​បួន​ម៉ោង​រក​បំណែក​យន្តហោះ​គ្មាន​អ្នក​បើកបរ ដែល​បាន​ផ្ទុះ​នៅ​ថ្ងៃ​នេះ ហើយ​យើង​បាន​រក​ឃើញ​បំណែក​ចំនួន​ពីរ​នៅភូមិ សាឯម​ខាង​ជើង​ និង​៧​បំណែក​ទៀត​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ប៉ុន្តែ​គ្មាន​អ្នកភូមិ​ណា​ម្នាក់​បាន​រង​របួស​ទេ”។

វរសេនីយ៍​ឯក ពេជ្រ ស៊ិនហ៊ួត មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​បញ្ជាក់​អំពី​ការ​ផ្ទុះ​យន្តហោះ​គ្មាន​អ្នកបើក​របស់​ថៃ​លើ​ប្រទេស​កម្ពុជា និង​បាន​និយាយ​ថា វាជា​ការ​ធ្លាក់ ឬ​ផ្ទុះ​លើក​ទី​៤​​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​ខេត្ត​ព្រះវិហារ ដែល​លោក​អាច​ចាំ​បាន។

អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ពន្យល់​បាន​ឡើយ។ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ផ្ទុះ​អាវុធ​រយៈ​ពេល​ខ្លី​ជាច្រើន​លើក ប៉ុន្តែ​ជា​ការ​ប្រយុទ្ធ​ដែល​បាត់បង់​ជីវិត​ពាក់ព័ន្ធ​នឹង​ទឹកដី​មាន​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខេត្ត​ព្រះវិហារ​ជាប់​ប្រទេស​ថៃ។

ព្រំដែន​នេះ​នៅ​តែ​មាន​ជម្លោះ ប៉ុន្តែ​បាន​ស្ងប់​ស្ងាត់​វិញ​ ចាប់តាំងពី​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចុងក្រោយ​នៅ​ឆ្នាំ​២០១១​មក៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស