27 C
Phnom Penh

ស្ត្រី​​​ខ្មែរ​​​ដែល​​​រង​​​ការ​​​រំលោភ​​​បំពាន​​​នៅ​​​​​​ប្រទេស​​​ចិន​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ខ្មែរ​​​​​​ពីរ​​​នាក់​​​​​​បានមកដល់​​​រាជ​​​ធានីភ្នំពេញ​​​​​​កាល​​​ពីម្សិលមិញ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​បាន​​​ចំណាយ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​ក្នុង​​​ប្រទេស​​​ចិន​​​ជា​​​ទីដែល​​​ពួក​​​គេ​​​និយាយ​​​ថា ខ្លួន​​​បាន​​​រង​​​ការ​​​រំលោភបំពាន​​​យ៉ាង​​​ខ្លាំង​​​បន្ទាប់​​​ពីរៀប​​​ការ​​​ជាមួយ​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​រួច ​​​ពួក​​​គេ​​​​​​បានសម្រេច​​​ចិត្ត​​​ចាក​​​ចោល​​​កូន​​​ទើប​​​ចាប់​​​កំណើត​​​របស់ខ​​​្លួន​​​ និង​​​គេ​​​ច​​​ចេញ​​​ពី​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​។brides

ស្ត្រី​​​ខ្មែរ​​​ដែល​​​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​នេះ​​​គឺ​​​ជា​​​​​​ស្ត្រី​​​​​​ចុង​​​ក្រោយ​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​ខ្មែរ​​​វ័យ​​​ក្មេង​​​ជា​​​ច្រើន​​​ទៀត​​​​​​ដែល​​​​​​ត្រូវ​​​បាន​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​ទៅ​​​ប្រទេស​​​ចិន​​​ដោយ​​​មេខ្យល់​​​​​​ដែល​​​សន្យា​​​ថា  នឹង​​​នាំពួក​​​គេ​​​ទៅ​​​រៀប​​​ការ​​​ជាមួយ​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​​​ និង​​​ធ្វើ​​​ឲ្យជីវិត​​​របស់​​​ពួក​​​គេ​​​បាន​​​ប្រសើរ​​​ឡើង​​​ ប៉ុន្តែ ផ្ទុយ​​​ទៅវ​​​ិញ​​​ពួក​​​គេ​​​បែរ​​​ជា​​​រង​​​ការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​ដោយ​​​ប្តី​​​ជ​​​ន​​​ជាតិ​​​ចិន​​​របស់​​​ខ្លួន​​​ទៅវិញ​​​។

ស្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​​​​ខ្មែរ​​​ទាំង​​​នោះ​​​​​​ដែល​​​មាន​​​អាយុ​​​២៧​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​រតនគិរី​​​បាន​​​លើក​​​ឡើង​​​ថា ក្តី​​​សង្ឃឹម​​​របស់​​​នាង​​​ ដែល​​​ថា​​​នឹង​​​រក​​​​​​បាន​​​ការ​​​ងារ​​​ល្អ​​​​​​​​​ធ្វើ​​​ បន្ទាប់​​​ពី​​​រៀបការ​​​ជាមួយ​​​បុរ​​​សជន​​​ជាតិ​​​ចិន​​​រួច​​​នោះ​​​ត្រូវ​​​រលាយ​​​សាប​​​សូន្យ​​​នៅ​​​ពេល​​​ទៅ​​​ដល់​​​ខេត្ត​​​ជាំង​​​ស៊ី។

នាង​​​បាន​​​និយាយ​​​នៅ​​​ពេល​​​មក​​​ដល់​​​អាកាសយានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រសិន​​​បើ​​​ខ្ញុំ​​​រៀប​​​ការ​​​ជា​​​មួយ​​​បុរ​​​សជន​​​ជាតិ​​​ចិន​​​ខ្ញុំ​​​នឹង​​​មាន​​​លុយ​​ច្រើន​​​ អាច​​​ធ្វើ​​​ការ​​​នៅ​​ក្នុង​​​រោង​​​ចក្រ​​​ចិន​​​​​​ ហើយ​​​អាច​​​ផ្ញើ​​​លុយ​​​មក​​​ផ្ទះ​​​”។

តែ​​​ផ្ទុយ​​​ទៅ​​​វិញ​​​នាង​​​ត្រូវ​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​ធ្វើ​​​បាប​​​ បន្ទាប់​​​ពី​​​រៀប​​​ការ​​​រួច​​​។ នាង​​​បាន​​​និយាយ​​​ថា នាង​​​បាន​​​ព្យាយាម​​​រត់​​​គេច​​​ពី​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​ចំនួន​​​៣​​​លើក​​​​​​ហើយ​​​បាន​​​រាយការណ៍​​​ពីការ​​​រំលោភ​​​បំពាន​​​នេះ​​​ដល់​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ ប៉ុន្តែ គ្មាន​​​បាន​​​ផល​​​អ្វី​​​ឡើយ​​​។

ទី​​​បំផុត​​​ដោយ​​​ចាក​​​ចោល​​​កូន​​​អាយុ​​​៥​​​ខែ​​​​​​របស់​​​ខ្លួន​​​នោះ​​​​​​ នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​ទីស្នាក់​​​ការ​​​នគរ​​​បាល​​​ដោយ​​​ធ្វើ​​​ពុត​​​ជា​​​មិន​​​ចេះ​​​ចិន​​​ ហើយ​​​និយាយ​​​ថា ខ្ញុំ​​​បាត់​​​លិខិត​​​ឆ្លង​​​ដែន​​​។ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ហៅ​​​ស្ថាន​​​​​​​​​កុង​​​ស៊ុល​​​ ដែល​​​បញ្ជូន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ម្នាក់​​​មក​​​ទទួល​​​ខ្ញុំ​​​”។

​​​ស្ត្រី​​​រង​​​គ្រោះ​​​ទី​​​២​​​ ដែល​​​ត្រឡប់មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​កាល​​​ពី​​​ម្សិលមិញ ​​​ត្រូវ​​​បាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ជា​​​អ្នក​​​រៀប​​​ចំ​​​ការ​​​ធ្វើ​​​ដំណើរ​​​ឲ្យ​​​។

ស្ត្រី​​​ទី​​​២​​​ ដែល​​​មាន​​​អាយុ​​​២០​​​ឆ្នាំ​​​ មក​​​ពីខេត្ត​​​កំពង់​​​ធំ​​​បាន​​​លើក​​​ឡើ​​​ងថា ​​​គ្រួសារ​​​របស់​​​នាង​​​​​​ក៏​​​ត្រូវ​​​មេ​​​ខ្យល់​​​សន្យា​​​ថា នឹង​​​​​ផ្តល់​​​ជីវិត​​​ដ៏​​​ល្អ​​​ប្រសើរ​​​មួយ​​​ដល់​​​នាង​​​ផង​​​ដែរ​​​។

នាង​​​បាន​​​និយាយ​​​នៅ​​​ពេល​​​មក​​​ដល់​​​ផ្ទះ​​​វិញ​​​កាល​​​ពីម្សិលមិញ​​​ថា “ស្ថាន​​​ភាព​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​ក្រីក្រ​​​ខ្លាំង​​​ណាស់។ មេខ្យល់​​​បាន​​​សន្យា​​​​​​ថា ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​មាន​​​លុយ​​​ច្រើន​​​ និង​​​មាន​​​អនាគត​​​ល្អ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​យល់​​​ព្រម​​​បញ្ជូន​​​ខ្ញុំ​​​ទៅ​​​ទី​​​នោះ​​​”។

កាល​​​ពីខែ​​​កញ្ញា​​​ឆ្នាំ​​​មុន​​​ស្ត្រី​​​ខ្មែរ​​​ម្នាក់​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​ខេត្ត​​​ហ្វូជាំង​​​ ដើម្បី​​​រស់​​​នៅ​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​ប្តី​​​ជន​​​ជាតិ​​​ចិន​​​ថ្មីថ្មោង​​​របស់​​​នាង។ ពួក​​​គេ​​​ស្ទើរ​​​តែ​​​មិន​​​ឲ្យអាហារ​​​នាងបរិភោគ ហើយ​​​បាន​​​ឃុំ​​​នាង​​​​​​នៅ​​​តែ​​​ក្នុង​​​ផ្ទះ ជា​​​ទី​​​ដែល​​​នាង​​​ត្រូវ​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ជា​​​ញឹក​​​ញាប់​​​។

នៅ​​​ក្នុង​​​ខែ​​​តុលា​​​​​​​​​​​​​​​​​​នាង​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ដោយក៏​​​​​​ទុក​​​កូន​​​អាយុ​​​៥​​​ខែ​​​របស់​​​នាង​​​ចោល​​​ដែរ​​​ ហើយ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​អស់​​​រយៈ​​​ពេល​​​បួន​​​សប្តាហ៍​​​ទៅ​​​កាន់​​​ស្ថាន​​​កុង​​​ស៊ុល​​​កម្ពុជា ប្រចាំ​​​ខេត្ត​​​គ័ង​​​ចូវ​​​។

នៅ​​​ពេល​​​ទៅ​​​ដល់​​​ទី​​​នោះ ​​​នាង​​​បាន​​​ជួប​​​ជា​​​មួយ​​​ស្ត្រី​​​ខ្មែរ​​​ចំនួន​​​បីនាក់​​​ទៀត​​​​​​មាន​​​ស្ថាន​​​ភាព​​​ស្រដៀង​​​គ្នា ដែល​​​ជួយ​​​មើល​​​ថែ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​មន្ត្រី​​​ស្ថាន​​​កុង​​​ស៊ុល។ ឥឡូវ​​​នេះ​​​នាង​​​បាន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ហើយ​​​ ហើយ​​​នាង​​​បាន​​​លើក​​​ឡើ​​​ងថា នាង​​​ហាក់​​​បី​​​ដូច​​​ជា​​​ “កើត​​​ម្តង​​​ទៀត” ​​​អ៊ីចឹង​​​។

នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ខក​​​ចិត្ត​​​និង​​​រក​​​អ្វី​​​និយាយ​​​មិន​​​ចេញ​​​ទេ​​​ចំពោះ​​​ហេតុការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​ទាំង​​​អស់​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​។ ខ្ញុំ​​​ដូច​​​ជា​​​កើត​​​ម្តង​​​ទៀត​​​អ៊ីចឹង​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស