27 C
Phnom Penh

សហជីព​​​អះ​​​អាង​​​ថា រោង​​​ចក្រ​​​បណ្តេញ​​​កម្មករ​​​ដោយសារ​​​ការ​​​ធ្វើ​​​កូដកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​សហជីព​​​បាន​​​អះ​​​អាង​​​ថា ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដកម្ម​​​ប្រហែល​​​១.២០០​​​នាក់​​​​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Now Corp ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​ត្រូ​​​វបាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ទៅ​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ រោង​​​ចក្រ​​​នេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​នេះ​​​ដោយ​​​លើក​​​ឡើង​​​ថា កម្មករ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​ដដែល។

កម្មករ​​​ដែល​​​ធ្វើការ​​​​​​នៅ​​​រោង​​​ចក្រ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជ​​​ន​​​ជាតិ​​​កូរ៉េ និង​​​កម្ពុជា​​​​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​សម្ព័ន្ធ​​​សហជីព​​​មិត្តភាព​​​កម្មករ​​​ និង​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ធ្នូ​​​មក​​​។

អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​យល់​​​ព្រម​​​​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​ប្រាំ​​​បី​​​ចំណុច​​​ក្នុង​​​ចំណោម​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​១២​​​ចំណុច​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ចំណុច​​​ដែល​​​នៅ​​​សេសសល់​​​នោះ​​​ឡើយ​​​ រួម​​​ទាំង​​​ប្រាក់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​មួយ​​​ដុល្លារ​​​ផង​​​ដែរ​​​។

លោក ហ្វា សាលី ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​​​​បាន​​​លើក​​​ឡើ​​ង​​​ថា រោង​​​ចក្រ​​​បាន​​​បណ្តេញ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ប្រហែល​​​១.២០០នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​ បន្ទាប់​​​ពី​​​បើក​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​ឲ្យ​​​កម្មករ​​​សរុប​​​ចំនួន​​​​​​១.៨០០នាក់​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​។ លោក​​ ហ្វា សាលី បាន​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​េនះ​​​រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​ឲ្យ​​​កម្មករ​​​ ហើយ​​​បន្ទាប់​​​មក​​​​​​​​​​​​​​​​​​បាន​​​បណ្តេញ​​​ពួក​​​គាត់​​​ចេញ​​​ពី​​​ការងារ​​​ ព្រោះ​​​ពួក​​​គាត់​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ដើម្បី​​​​​​ទាម​​​ទារ​​​​​​អត្ថប្រយោជន៍​​​ផ្សេង​​​ៗ”។ លោក​​​បាន​​​បន្ថែម​​​ថា “រោង​​​ចក្រ​​​កំពុង​​​រំលោភ​​​ច្បាប់​​​ការ​​​ងារ​​​យ៉ាង​​​ខ្លាំង ​​​ព្រោះ​​​ពួក​​​គេ​​​បាន​​​បណ្តេញ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​​​​មិន​​​ផ្តល់​​​ប្រាក់​​​អតីត​​​ភាព​​​ការ​​​ងារ​​​​​​ដល់​​​ពួក​​​គាត់​​​”។

លោក ម៉េត វាសនា ជំនួយការ​​​ប្រធាន​​​រដ្ឋបាល​​​​​​នៅ​​​រោង​​​ចក្រ Now Corp នេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​​​​អាង​​​នេះ​​​ដោយ​​​លើក​​​ឡើង​​​ថា កម្មករ​​​មិន​​​បាន​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​របស់​​​សហជីព​​​ និង​​​កម្មករ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ព្រោះ​​​ថៅកែ​​​របស់​​​យើង​​​កំពុង​​​ពិចារណា​​​អំពី​​​ការ​​ទាម​​​ទារ​​​របស់​​​ពួក​​​គេ​​​នៅ​​​ឡើយ​​​។ បញ្ហា​​​នេះ​​​ត្រូវ​​​សហជីព​​​ និង​​​កម្មករ​​​បង្ក​​​ឡើង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​មាន​​​ភាព​​​ច្របូក​​​ច្របល់​​​”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​​​​ថា “អ្នក​​​គ្រប់​​​គ្រង​​​របស់​​​យើង​​​គោរព​​​ច្បាប់​​​។ យើង​​​ដ​​​ឹង​​​ថា​​​សហជីព​​​កំពុង​​​តែ​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​ធ្វើ​​​ការ​​​ទាម​​​ទារ ដែល​​​រោង​​​ចក្រ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​”។

ប៉ុន្តែ អ្នកស្រី ភួង លក្ខិណា អាយុ​​​៣០​​​ឆ្នាំ​​​ជា​​​កម្មការិនី​​​ម្នាក់​​​ និង​​​ជា​​​តំណាង​​​សហព័ន្ធ​​​សហជីព​​​មិត្ត​​​ភាព​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា វា​​​ច្បាស់​​​ហើយ​​​ថា កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ Now Corp នោះ។ អ្នក​​​ស្រី​​​ លក្ខិណា បាន​​​និយាយ​​​ថា “បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ប្រាក់​​​ខែរបស់​​​យើង​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​មន្ត្រី​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​យក​​​ប័ណ្ណ​​​សម្គាល​​​់​​​ខ្លួន​​​​​​របស់​​​យើង​​​​​​ ព្រោះ​​​យើង​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ជាមួយ​​​សហជីព​​​”។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា “រោង​​​ចក្រ​​​បាន​​​យក​​​ប័ណ្ណ​​​សម្គាល់​​​ខ្លួន​​​របស់​​​យើង ហើយ​​​នេះ​​​មាន​​​ន័យ​​​ថា ពួក​​​គេ​​​បណ្តេញ​​​យើង​​​ពី​​​រោង​​​ចក្រ​​​។ ប្រសិន​​​បើ​​​រោង​​​ចក្រ​​​មិន​​​ឲ្យ​​​ប័ណ្ណ​​​សម្គាល់​​​ខ្លួន​​​មក​​​វិញ​​​នោះ​​​ទេ​​​​​​ កម្មករ​​​អាច​​​នឹង​​​ប្រើ​​​អំពើ​​​ហិង្សា​​​ខ្លះៗ​​​”៕ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស