32 C
Phnom Penh

រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ធានា​​​អះអាង​​​​​​ជា​​​ថ្មី​​​ចំពោះ​​​​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​ដែល​​​ព្រួយ​​​បារម្ភ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​ព្យាយាម​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​កំពុង​​​តែ​​​ត្អូញ​​​ត្អែរ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ដែល​​​ចែង​​​ថា ម៉ូតូ​​​មួយ​​​គ្រឿង​​​អាច​​​ជិះ​​​បាន​​​តែ​​​មនុស្ស​​​ពេញ​​​វ័យ​​​ពីរ​​​នាក់ និង​​​កូនក្មេង​​​ម្នាក់​​​​​​ប៉ុណ្ណោះ​​​។

លោកស្រី Michelle Yeoh ជា​​​តារា​​​សម្តែង ​​​និង​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​សុច្ឆន្ទៈ​​​​​​សុវត្ថិភាព​​​ផ្លូវ​​​គោក​​​របស់​​​មូល​​​និធិ​​​​​​ Asia Injury Prevention Foundation បាន​ឧបត្ថម្ភ​​​មួក​​​សុវត្ថិភាព​​​ដល់​​​សិស្សានុសិស្ស​​​កាលពីម្សិលមិញ។ Pring Samring/Reuters
លោកស្រី Michelle Yeoh ជា​​​តារា​​​សម្តែង ​​​និង​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​សុច្ឆន្ទៈ​​​​​​សុវត្ថិភាព​​​ផ្លូវ​​​គោក​​​មូល​​​និធិ​​​​​​ Asia Injury Prevention Foundation បាន​ឧបត្ថម្ភ​​​មួក​​​សុវត្ថិភាព​​​ដល់​​​សិស្សានុសិស្ស​​​កាលពីម្សិលមិញ។ (Pring Samring/Reuters)

លោក​​​ ស ខេង បាន​​​លើក​​​ឡើង​​​ថា អ្នក​​​រត់​​ម៉ូតូ​​​ឌុប​​​មួយ​​​ចំនួន​​​ និង​​​អ្នក​​​រក​​​ស៊ី​​​ផ្សេង​​​ៗ​​​ទៀ​​​ត​​​បាន​​​​​​ប្តឹង​​​មក​​​ក្រសួង​​​របស់​​​លោក​​​ថា ច្បាប់ថ​​​្មី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សភា​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គេ​​​ធ្លាក់​​​ចុះ​​​។

លោក​​​ ស ខេង បានមាន​​​ប្រសាសន៍​​​ថា “អ្នក​​​រត់​​​ម៉ូតូ​​​​​​ឌុប​​​ ដែល​​​ប្រើ​​​ម៉ូតូ​​​របស់​​​ខ្លួន​​​​​​ដើម្បី​​​ជា​​​របរ​​​​​​ចិញ្ចឹម​​​ជីវិត​​​ និង​​​​​​អ្នក​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត​​​បាន​​​តវ៉ា​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​គួរ​​​តែ​​​​​​បើក​​​ទូលាយ​​​​​​ជាង​​​នេះ​​​។ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​ គ្រួសារ​​​របស់​​​ពួក​​​គេ​​​នឹង​​​រង​​​ការ​​​លំបាក​​​”។

នៅ​​​ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​សិស្សានុសិស្ស​​​ប្រហែល​​​៣.០០០​​​នាក់​​​អំឡុង​​​ពិធី​​​មួយ​​​ស្តី​​​ពី​​​សុវត្ថិភាព​​​​​​ចរាចរណ៍​​​នៅ​​​សាលាបឋម​​​សិក្សា​​​ទួល​​​​​​ស្វាយ​​​ព្រៃ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​រាជ​​​ធានីភ្នំពេញ​​​  លោក​​​ ស ខេង បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​បន្ថែម​​​​ថា ​​​”យើង​​​នឹង​​​ពិភាក្សា​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​។  ប៉ុន្តែ នៅ​​​ក្នុង​​​ដំណោះ​​​ស្រាយ​​​នេះ ​​​យើង​​​មិន​​​ត្រូវ​​​បាន​​​​​​អនុញ្ញាត​​​​​​ឲ្យ​​​ធ្វើ​​​ហួស​​​ព្រំ​​​ដែន​​​ច្បាប់​​​នោះ​​​ទេ​​​”។

លោក សុខ ថា អាយុ​​​៥១​​​ឆ្នាំ​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ដែល​​​កំពុង​​​ចាំ​​​ម៉ូយ​​​កាល​​​ពី​​​ម្សិលមិញ តាម​​​បណ្តោយ​​​ផ្លូវ​​​លេខ​​​៥១​​​ បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​មិន​​​គ្រាន់​​​តែ​​​ប៉ះពាល់​​​ដល់​​​ប្រាក់​​​ចំណូល​​​របស់​​​គាត់​​​នោះ​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ប៉ះពាល់​​​ដល់​​​ការ​​​ចំណាយ​​​របស់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ផង​​​ដែរ​​​។

លោក​​​ សុខ ថា បាន​​​និយាយ​​​ថា “ឧទាហរណ៍​​​ ប្រសិន​​​បើ​​​មនុស្ស​​​ពី​​​រនាក់​​​ជិះ​​​ម៉ូតូឌុប​​​តែ​​​មួយ​​​គ្រឿង​​​ ពួក​​​គាត់​​​ចំណាយ​​​ត្រឹម​​​តែ​​​៧.០០០រៀល​​​ប៉ុណ្ណោះ ប៉ុន្តែ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ជិះ​​​ម៉ូតូឌុប​​​ចំនួន​​​ពីរ​​​គ្រឿង​​​ពួក​​​គាត់​​​នឹង​​​ចំណាយ​​​១០.០០០រៀល​​​”។

យោង​​​តាម​​​លោក​​​ ស ខេង បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​សរុប​​​ចំនួន​​​៤.៨៤០ករណី​​​គិត​​​ពី​​​ដើម​​​ឆ្នាំ​​​ រហូត​​​ដល់​​​ខែវិច្ឆិកា​​​​​​ឆ្នាំ​​​២០១៤​​​នេះ ពោល​​​គឺ​​​វា​​​បាន​​​កើន​​​ឡើង​​​១២​​​ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​ ហើយ​​​វា​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​ចំនួន​​​២.១៤៨​​​នាក់​​​។

លោកស្រី Michelle Yeoh ជា​​​តារា​​​សម្តែង​​​ម្នាក់ និង​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​សុច្ឆន្ទៈ​​​​​​សុវត្ថិភាព​​​ផ្លូវ​​​គោក​​​របស់​​​មូល​​​និធិ​​​​​​ Asia Injury Prevention Foundationដែល​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​ឧបត្ថម្ភ​​​មួក​​​សុវត្ថិភាព​​​ដល់​​​សិស្សានុសិស្ស​​​នៅ​​​សាលា​​​បឋម​​​សិក្សា​​​នេះ​​​បាន​​​សង្កត់​​​ធ្ងន់​​​ពី​​​សារៈ​​​សំខាន់​​​នៃ​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ពេល​​​បើក​​​បរ។

លោក​​​ស្រី Yeoh បាន​​​ប្រាប់​​​សិស្សានុសិស្ស​​​ដែល​​​កំពុង​​​លើក​​​មួក​​​សុវត្ថិភាព​​​ថា “នេះ​​​គឺ​​​ជា​​​អាវុធ​​​ដើម្បី​​​ប្រយុទ្ធ​​​នឹង​​​សត្រូវ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ថ្នល់​​​។​​​ នៅ​​​ពេល​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ ហើយ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​​​​ ចូរ​​​ចង​​​ចាំ​​​ថា​​​អ្នក​​​នឹង​​​មាន​​​សន្តិភាព​​​ និង​​​ជ័យ​​​ជម្នះ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស