29.3 C
Phnom Penh

តុលាការ​​សាក​សួរ​សិស្ស​នាយ​នគរបាល​ម្នាក់​ជុំវិញ​ការសម្លាប់​មិត្ត​ស្រី​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្ស​នាយ​នគរ​បាល​អាយុ​២៧​ឆ្នាំ​ម្នាក់ ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​ មុន​ពេល​យក​សព​នាង​ទៅ​ទម្លាក់​ចោលក្នុង​ទន្លេ​សាប​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សាក​សួរ​កាលពី​ម្សិលមិញ​ ដែល​លោក​បាន​តវ៉ា​​ថា ខ្លួន​គ្មាន​ទោស​ទេ​។

ហុង កាលីឌីន ​ត្រូវ​បាន​ចាប់​ខ្លួន​រយៈ​ពេល​មួយ​សប្ដាហ៍ បន្ទាប់ពី​សាក​សព​ សុង ដាវីន និស្សិត​ឆ្នាំ​ទី១​ ផ្នែក​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​៧ ខែ​តុលា នៅ​ក្បែរ​ច្រាំង​ទន្លេ​ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា។ ការ​ធ្វើ​កោសល្យ​វិច័យ​​បាន​បង្ហាញ​ថា នាង​ត្រូវ​បាន​រំលោភ​​។

នៅ​ក្នុង​រថយន្ត​​តូយ៉ូតា​​ទុនដ្រា​របស់​ កាលីឌីន ​នគរ​បាល​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មា៉ក​ឡុក​មួយ​ដើម ប្រដាប់​តកាណុង​ចំនួន​ពីរ និង​ថ្នាំ​មេតំហ្វេតាមីន​មួយ​កញ្ចប់​តូច​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​សាកសួរ​រយៈ​ពេល​ប្រហែល​២ម៉ោង​កាលពី​ម្សិលមិញ លោក ស្វាយ តុញ ចៅក្រម​ស៊ើបសួរ​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​ កាលីឌីន ទេ។ លោក​ចៅក្រម ស្វាយ តុញ បាន​មាន​ប្រសាសន៍​ថា “ករណី​នេះ​ពិបាក​ណាស់​ ពីព្រោះ​…​យើង​មិន​មាន​ភ័ស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​ជន​នេះ​ឡើយ​”។

លោក​បាន​បន្ថែម​ថា ការ​ស៊ើបអង្កេត​នឹង​បន្ត​។ នៅ​ក្រៅ​ការិយាល័យ​របស់​ចៅក្រម​រូបនេះ​ កាលីឌីន បាន​​និយាយ​ថា ខ្លួន​គ្មាន​ទោស​ទេ ហើយ​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ជួប​ជន​រង​គ្រោះ​នៅពេលយប់មុន​ពេល​សាក​សព​របស់​នាង​ត្រូវ​បាន​គេ​ប្រទះឃើញ។ ជន​នេះ​បាន​និយាយ​ថា “ខ្ញុំ​បាន​​ដាក់​នាង​នៅ​ផ្សារ​ផេនសុល នៅ​ពេល​ល្ងាច​។ ខ្ញុំ​មិន​ដឹង​ថា ​បន្ទាប់​ពី​នោះនាង​ទៅ​ណា​ទៀត​ឡើយ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស