28 C
Phnom Penh

សាលាក្រុង​កែប​គ្រោង​ដោះដូរ​ដី​ជាមួយ​ឧកញ៉ា ទ្រី ភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ងិន វណ្ណដា អភិបាល​​​ក្រុង​​​កែប​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​​ី​​​ម្សិលមិញ​​​ថា ឧកញ៉ា ទ្រី ភាព នឹង​​​ទទួល​​​បាន​​​ដី​​​រដ្ឋ​​​មួយ​​​ក្បាល​​​ដ៏​​​សំខាន់​​នៅ​​​កណ្តាល​​​ក្រុង​​​កែប​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សា​​​ងសង់​​​ការិ​យាល័យ​​​រដ្ឋាភិបាល​​​ថ្មី​​​ចំនួន​​​ប្រាំ​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​២គីឡូម៉ែត្រ​​​។

យោង​​​តាម​​​លោក វណ្ណដា បាន​​​ឲ្យ​​​ដឹង​​​ថា សាលាក្រុង​​​កែប ​​​ការិយាល័យនគរបាល​​​​ក្រុង​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​មន្ទីរ​​​អប់រំ និង​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​នឹង​​​ត្រូវ​​​ផ្លាស់​​​ពី​​​ទី​​​តាំង​​​បច្ចុប្បន្ន​​​​​​ដែលស្ថិតនៅលើ​​​ផ្ទៃ​​​ដី​​​​ទ ំហំ​​​៦.០០០មែ៉ត្រ​​​ក្រឡា ​​​នៅ​​​ក្នុង​​​សង្កាត់​​​ព្រៃ​​​ធំ​​​ទៅ​​​កាន់​​​អគារ​​​ថ្មី​​​នៅ​​​ក្នុង​​​សង្កាត់​​​ដដែល​​​នេះ​​​លើ​​​ផ្ទៃ​​​ដី​​​ទំហំ​​​៩.០០០មែ៉ត្រ​​​ក្រឡាវិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទីតាំង​​​បច្ចុប្បន្ន​​​នេះ​​​មាន​​​អគារ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​តូច​​​​​​ស្ថិត​​​នៅ​​​តាមផ្លូវ​​​ដ៏ចង្អៀត​”។

លោក​​​បាន​​​បន្ថែម​​​ថា ទីតាំង​​​ថ្មី​​​នឹង​​​មាន​​​អគារ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​សម្រាប់​​​ការិយាល័យ​​​នីមួយៗ ។ លោក វណ្ណដា បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ការ​​​អនុម័ត​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​បញ្ជូន​​​ក្រុម​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​ចម្រុះ​​​ទៅ​​​វាយ​​​តម្លៃ​​​ថា តើ​​​ដី​​​ថ្មី​​​ និង​​​អគារ​​​ដែល​​​សាងសង់​​​លើ​​​ទីតាំង​​​ថ្មី​​​មាន​​​តម្លៃ​​​ដូច​​​គ្នា​​​នឹងអចលនទ្រព្យ​​​របស់​​​រដ្ឋ​​​ ឬ​​​ថោក​​​ជាង​​​នេះ​​​ ឬយ៉ាង​​​ណានោះ”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិន​​​បើ​​​អ្នកទៅ​​​ពិនិត្យ​​​រក​​​ឃើញ​​​ថា ដី​​​មួយ​​​ក្បាល​​​ថ្មី​​​នេះមាន​​​តម្លៃ​​​តិច​​​ជាង​​​ទីតាំង​​​បច្ចុប្បន្ននោះ នឹង​​តម្រូវ​ឲ្យ​លោក ទ្រី​​​ ភាព ធ្វើការ​ទូទាត់ផ្សេង​​​​​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស