34 C
Phnom Penh

ការ​ស្ទង់​មតិ​រកឃើញ​ថា មាន​ការ​ផ្តល់​យោបល់​ខុសៗ​គ្នា​ជុំវិញ​អនាគត​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយ​ការណ៍​​​ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដោយ​​​មូល​​​និធិ​​​អាស៊ី ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជា​​​ជន​​​កម្ពុជា​​​តែ៣២​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រូវ​​​ គឺធ្លាក់​​​ចុ​​​ះ​​​យ៉ាង​​​ខ្លាំង​​​ពី​​​ចំនួន​​​​៨០​​​ភាគ​​​រយ​​​កាល​​​ពី​​​មួយ​​​ទសវត្សរ៍​​​កន្លង​​​មក​​​។

របាយការណ៍​​​នេះ​​​ផ្អែក​​​លើក​​​ការ​​​ស្ទង់​​​មតិ​​​ប្រជា​​​ជន​​​ចំនួន​​​១.០០០នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​ឧសភា ដល់​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មិថុនា មុន​​​ដំណោះ​​​ស្រាយ​​​ថ្ងៃ​​​​​​២២​​​ កក្កដា ចំពោះ​​​វិបត្តិ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត ដែលរស់នៅក្នុង​ខេត្ត​នីមួយ​ៗ​លើក​លែង​តែខេត្ត​កែប​​​។

​​​ការ​​​ស្ទង់​​​មតិ​​​នេះ​​​គឺ​​​ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​មិនមែន​រដ្ឋាភិបាល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​ មុន​​​ភាព​​​ចលាចល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​នោះបន្ត​ិច។

ទន្ទឹមនឹង​អ្នក​​​ផ្តល់​​​បទ​​​សម្ភាស​​​៣២​​​ភាគ​​​រយ​​​ ដែល​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រូវ​​​នោះ ប្រជាជន​​​៥៩​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​គិត​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិសដៅខុស កើន​​​ឡើង​​​៩​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៣ ចំណែក​​​១០ភាគ​​​រយ​​​ទៀត​​​លើកឡើង​​​​​​ថា ពួក​​​គាត់​​​មិន​​​ច្បាស់​​​ទេ​​​។

របាយការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា “ដោយ​​​មាន​​​​​​ភាព​​​មិន​​​ច្បាស់លាស់​​​​ជុំ​​​វិញ​​​ទិស​​​ដៅ​​​ប្រទេសកម្ពុជា​​​កំពុង​​​ដើរ​​​មុន​​​ពេល​​​មាន​​​ភាព​​​ជាប់​​​គាំង​​​នយោបាយ​​​នោះ ទំនង​​​ជា​​​ជះ​​​ឥទ្ធិពល​​​ដល់​​​មតិសាធារណ ហើយវា​​​សំខាន់​​​ណាស់​​​ក្នុង​​​ការ​​គិត​​​​ពី​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៣ ដែល​​កត់សម្គាល់ពី​​​ការ​​​ផ្លាស់​​​ប្តូ​​​រយ៉ាង​​​​​​ខ្លាំង​​​ទាក់​​​ទិន​​​នឹង​​​​​​អ្នក​​​គាំទ្រ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ ខុស​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​នៅក្នុង​រយៈពេលពីរ​​​ទសវត្សរ៍​​​​​​”។

​​​របាយ​​​ការណ៍​​​នេះ​​​បន្ត​​​ថា “យ៉ាង​​​ហោច​​​ណាស់​​​ហេតុផលមួយផ្នែក​​​ចំពោះ​​​ការ​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​ខ្លាំង​​​នេះ…​​​អាច​​​សន្មត​​​ទៅ​​​នឹង​​​​​​កំណើន​​​សេដ្ឋកិច្ច​​​ដ៏​​​ឆាប់​​​រហ័សនៅក្នុង​សង្គម​​​។ មួយ​​​វិញ​​​ទៀត ក្នុង​​នាមប្រជា​​​ជន​​​ និ​ង​​​អ្នក​​​បើ​​​ប្រាស់​​​​​​​​​​​​ ​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​អនុវត្តឲ្យ​បាន​ល្អ​​​ប្រសើរ​​​ជាង​​​នេះ​​​ទាក់​​​ទង​​​ការ​​​ផ្តល់​​​សេវាកម្ម​​​របស់​​​វិស័យ​​​រដ្ឋ​​​និង​​​ឯកជន​​​”។

ក្នុង​​​ចំណោម​​​ប្រជា​​​ជន​​​៥៩​​​ភាគ​​​រយ​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​ក្នុងទិសដៅ​​​ខុស​​​នោះ ១៩​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា អំពើ​​​ពុក​​​រលួយ​​​ជា​​​មូល​​​ហេតុ​​​ចំពោះ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​ពួក​​​គាត់ ហើយ​​​១៥​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ និង​​​១២​​​ភាគ​​​រយ​​​លើក​​​ឡើង​​​អំពី​​​បញ្ហា​​​ភាព​​​ក្រី​​​ក្រ។

ប្រជា​​​ជន​​​៣២​​​ភាគ​​​​​​រយ​​​ដែល​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិសដៅត្រូវ​​​នោះ​​​មាន​​​ដូច​​​ជា ហេដ្ឋារចនាសម្ព័ន្ធ​​​មានការ​ប្រសើរឡើង​ កំណើន​​​សេដ្ឋកិច្ច និង​​​សន្តិភាព​​​ថា ជា​​​មូល​​​ហេតុ​​​ដ៏​​​ចម្បង​​​ចំពោះ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​ពួក​​​គាត់​​​។

​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ឆ្លើយ​​​តប​​​ទាំង​​​អស់​​​ “អំពើ​​​ពុក​​​រលួយ​​​” ត្រូវ​​​បាន​​​កំណត់​​​ដោយ​​​ប្រជា​​​ជន​​​២៩​​​ភាគ​​​រយ  ​ត្រូវបាន​ចាត​់ថា ជា​បញ្ហាដ៏សំខាន់បំផុត​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម ហើយ ​​​​”ភាព​​​ក្រីក្រ” ​​​ត្រូវបាន​កំណត់​​​ដោយ​​​ប្រជា​​​ជន​​​១៧​​​ភាគ​​​រយ​​​។

ទាក់​​​ទង​​​រដ្ឋាភិបាលវិញ ​​​ ប្រជាជន​​​៤៩​​​ភាគ​​​រយ​​​លើក​​​​​​ឡើង​​​ថា ការ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​នៅ​​​ថ្នាក់​​​ឃុំ​​​សង្កាត់​​​ “ប៉ះពាល់​​​ដល់​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​គាត់​​បន្ថែម​​​ទៀត​​​” បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ប្រជា​​​ជន​​​តែ​​​២៧​​​ភាគ​​រយ​​​ប៉ុណ្ណោះ​​​ ដែល​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​នៅ​​​ថ្នាក​​​់​​​ជាតិ​​​មាន​​​​​​ផល​​​ប៉ះពាល់​​​​​​ខ្លាំង​​​ដល់​​​ជីវភាព​​​របស់​​​ពួក​​​គាត់ ហើយ​​​២២​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា ការ​​​សម្រេច​​​នៅ​​​ថ្នាក់​​​ទាំង​​​ពីរ​​​នេះ​​​មាន​​​ផល​​​ប៉ះពាល់​​​ស្មើ​​​គ្នា ។

របាយការណ៍​​ដដែលនេះ​​​លើក​​​ឡើង​​​ថា “មានការ​​​ពន្យល់​​​មួយ​​​គឺ​​​ថា ប្រជា​​​ជន​​មិន​​​​ដឹង​​​ពី​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​  ហើយ​​​​ពួក​​​គាត់​​​មិន​​​យល់​​​ថា តើ​​​សេចក្តី​​​សម្រេច​​​ទាំង​​​នោះ​​​ប៉ះ​​​ពាល់​​​ដល់​​​ជីវភាព​​​របស់​​​ពួក​​​គាត់​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា “ដូចគ្នានេះដែរ ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​ជិត​​​អាជ្ញាធរមូលដ្ឋាន ដែល​​​អាច​​​សន្មត​​​ចំពោះ​​​ទស្សនៈ​​​មិន​​​ប្រាកដ​​​និយម​​​ថា ការ​ធ្វើសេចក្តី​​​សម្រេច​​​​​​លើ​​​បញ្ហា​​​សំខាន់ ដែល​​​​ប៉ះពាល់​​​ដល់​​​ពួក​​​គាត់​​​។

ការ​​​ស្ទង់​​​មតិ​​​របស់​​​មូល​​​និធិ​​​អាសីុ ក៏​​​បាន​​​ធ្វើ​​​ទៅលើ​​​ប្រជា​​​ជន​​​ស្តី​​​ពី​​​ការ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ផង​​​ដែរ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ជា​​​ធម្មតា​​​ប្រជា​​​ជ​​​ន៥៤​​​ភាគ​​​រយ​​​ទទួល​​​ព័ត៌​​​មាន​​​តាម​​​រយៈ​​​ទូរ​ទស្សន៍ ២៧​​​ភាគ​​​រយ​​​តាម​​​រយៈ​​​វិទ្យុ ១០​​​ភាគ​​​រយ​​​តាម​​​រយៈ​​​សមាជិក​​​គ្រួសារ​​​ និង​​​៩ភាគ​​​រយ​​​តាម​​​រយៈ​​​កុំព្យូទ័រ និង​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន។

សូន្យ​​​ភាគ​​​រយនៃអ្នក​ឆ្លើយ​តបទាំងអស់​​​​លើក​​​ឡើង​​​ថា កាសែត​​​គឺ​​​ជា​​​ប្រភព​​​ផ្តល​​​់​​​ព័ត៌​​​មាន​​​ដ៏​​​សំខាន់​​​។ ៦ភាគ​​​រយ​​​លើក​​​ឡើង​​​ថា កាសែត​​​ជា​​​ប្រភព​​​ផ្តល់​​​ព័ត៌មាន​​​បន្ទាប់​​​បន្សំ​​​ទេ។

ក្នុង​​​ចំណោម​​​ស្ថានីយ​​​ទូរទស្សន៍ទាំងអស់  បណ្តាញ​​​ទូរទស្សន៍​​​កម្ពុជា (ស៊ីធីអិន) ដែល​​​កាន់​​​កាប់​​​ដោយ​​​លោក គិត ម៉េង ប្រធាន​​​ក្រុម​​​ហ៊ុន​​​ រ៉ូយ៉ាល់​​​គ្រុប ​​​ជា​​​អ្នក​​​ជិត​​​ស្និទ្ធ​​​នឹង​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន គឺ​​​ពេញ​​​និយម​​​បំផុត ដោយ​​​ប្រជា​​​ជន​​​៣៦​​​ភាគ​​​រយ​​​ និយាយ​​​ថា វាជា​ស្ថានីយទូរទស្សន៍ដែល​ពួកគាត​់​ភាគ​​​ច្រើន​​​និយមទស្សនា​​​។ ការ​​​ប្រកួត​​​ប្រជែង​​​ដ៏សំខាន់​​​​​​តែ​​​មួយ​​​​​​គត់​​​ គឺ​​​ទូរទស្សន៍​​​ហង្ស​​​មាស ដែល​​​អ្នកឆ្លើយ​ត​ប​​​២៣​​​ភាគរយ​បាន​លើក​ឡើង៕សារុន​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស