ប័ណ្ណសារ

គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋសភា​​​ ជួប​​​រដ្ឋមន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ជុំ​​​វិញ​​​បញ្ហា​​​ដី​​​សម្បទាន​​​នៅ​​​ខេត្ត​​​កោះ​​​កុង​​​

By

December 15, 2014

ក្រុមមន្ត្រីនិយាយកាល​​​ពី​​​ថ្ងៃ​​​សុក្រថា​ គណៈកម្មការ​​​សិទ្ធិមនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ជួប​​​ជាមួយ​​​លោក សាយ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ ដើម្បី​​​ផ្តល់​​​អនុសាសន៍​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​ពិនិត្យ​​​មើល​​​ឡើង​​​វិញ​​​នូវ​​​​​​ដី​​​សម្បទាន​​​ឯកជន​​​របស់​​​ក្រុមហ៊ុន​​​ចំនួន​​​បួន​​​ ដែល​​​មាន​​​វិវាទ​​​ជាមួយ​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​​​​។

កាល​​​ពី​​​ខែ​​​មុន​​​ គណៈកម្មការ​​​នេះ​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើ​​ល​​​ស្ថាន​​​ភាព​​​​​​នៅ​​​សហគមន៍​​​ចំនួន​​​បួន​​​ក្នុង​​​ស្រុក​​​ស្រែ​​​អំបិល ស្រុក​​​បទុមសាគរ និង​​​ស្រុក​​​គិរីសាគរ ដែល​​​មាន​​​​​​វិវាទ​​​ជាមួយ​​​ក្រុម​​​ហុ៊ន Heng Huy Agricultural Group ក្រុមហ៊ុន Union Development Group និង​​​ក្រុម​​​ហ៊ុន​​​ពី​​​រ​​​ទៀត​​​ គឺ​​​ក្រុមហ៊ុន Koh Kong SEZ និង​​​ក្រុមហ៊ុន Koh Kong Sugar ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​លោក​​​ លី យ៉ុង​​​ផាត់ សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក អេង ឆៃអ៊ាង តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​​​កម្មការ​​​សិទ្ធិ​​​មនុស្ស និង​​​ដែល​​​បាន​​​ដឹក​​​នាំ​​​គណៈប្រតិភូ​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ភ័ស្តុ​​​តាង​​​ច្បាស់​​​បង្ហាញ​​​ថា ក្រុមហ៊ុ​​​ន​​​ចំនួន​​​បួន​​​នេះ​​​​​​បាន​​​បំពាន​​​គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​​​​តាម​​​រយៈ​​​ការ​​​​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ចេញ​​​ពី​​​ដីធ្លី​​​​​​ទាំង​​​បង្ខិត​​​បង្ខំ និង​​​ដុត​​​បំផ្លាញ​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គាត់​​​ជា​​​ដើម​​​។

លោក អេង ឆៃអ៊ាង បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្រោយ​​​ពី​​​កិច្ច​​​ប្រជុំ​​​នេះ​​​ថា “យើង​​​បាន​​​ជូន​​​ដំណឹង​​​ទៅ​​​គាត់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​​​​រាយការណ៍​​​របស់​​​អ្នក​​​ភូមិ​​​ អំពីភាពអយុត្តិធម៌ ហើយ​​​បាន​​​ប្រាប់​​​គាត់​​​ថា ក្នុង​​​ករណី​​​ខ្លះ​​​ ពួកគាត់​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ទទួល​​​យក​​​សំណង​​​។ កន្លែង​​​ដែល​​​ខ្ញុំ​​​បាន​​​ចុះ​​​ទៅ ​​​អ្នក​​​ភូមិ​​​ភាគច្រើន​​​ដែល​​​បាន​​​រស់​​​នៅ​​​ទី​​​នោះ​​​​​​ គឺ​​​ជា​​​ម្ចាស់​​​ដី​​​ ហើយ​​​ពួក​​​គាត់​​​ធ្វើ​​​ចម្ការ និង​​​បង្កបង្កើន​​​ផល​​​ស្រូវ​​​នៅ​​​លើ​​​ដី​​​នោះ​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​ក្រសួង​​​អំពី​​​បញ្ហា​​​ទាំង​​​នេះ ពីព្រោះ​​​បើ​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ទទួល​​​ស្គាល់​​​បញ្ហា​​​ទាំង​​​នេះ​​​ ខ្ញុ​​​ំជឿ​​​ថា យើង​​​អាច​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​នៅ​​​ចុង​​​បញ្ចប់​​​”។ លោក​​​បាន​​​​​​លើក​​​ឡើង​​​បន្ថែម​​​ថា លោក​​​បាន​​​ដាក់ពាក្យ​​​បណ្តឹង​​​​​​មួយ​​​ជួស​​​មុខ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៨៧​​​គ្រួសារ​​​។

លោក សាយ​​​ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​ស្គាល់​​​ក្តី​​​បារម្ភ​​​របស់​​​សហគមន៍​​​ទាំង​​​បួន​​​ ហើយ​​​លោក​​​បាន​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជា​​​ទី​​​ពេញ​​​ចិត្ត​​​ចាប់​​​តាំង​​​ពី​​​លោក​​​ទទួល​​​ការ​​​តែង​​​តាំង​​​ជា​​​រដ្ឋមន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​​​​។

លោកមាន​​​ប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​ដំបូង​​​ ខ្ញុំ​​​បាន​​​ចុះ​​​ទៅ​​​ [ខេត្ត​​​កោះ​​​កុង​​​] ភ្លាម​​​ដើម្បី​​​ប្រាប់​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​ឲ្យ​​​ឈប់​​​​​​ពីព្រោះ​​​ករណី​​​ទាំង​​​នេះ​​​បាន​​​កើត​​​ឡើង​​​យ៉ាង​​​ច្បាស់ក្រឡែត​​​​​។ អស់​​​លោក​​​ត្រូវ​​​យល់​​​ថា មិន​​​មែន​​​មាន​​​ករណី​​​ធម្មតា​​​តែ​​​មួយ​​​នោះ​​​ទេ​​​។ មាន​​​បញ្ហា​​​ជា​​​ច្រើន​​​ ហើយ​​​បច្ចុប្បន្ន​​​ខ្ញុំ​​​កំពុង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វា​​​ដើម្បី​​​ប្រទេស​​​ជាតិ​​​ទាំង​​​មូល​​​”៕សុខុម​​​

​​​​​​​​​