31 C
Phnom Penh

រថយន្ត​​​អ្នក​​​ជួួញ​​​ដូរ​​​ឈើ​​​ខុសច្បាប់​​​ក្រឡាប់​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ពីរ​​​នាក់​​​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​​​ពី​ម្សិលមិញ​ថា បុរស​ពីរ​នាក់​បាន​ស្លាប់​ និង​បី​នាក់​ទៀត​រង​របួស​ធ្ងន់​នៅ​ពេល​រថយន្ត​មួយ​​​គ្រឿង​ ដែល​ពួកគេ​បាន​​​ប្រើ​ប្រាស់​ដើម្បី​ជួញដូរ​ឈើ​ខុស​ច្បាប់​នោះ បាន​ក្រឡាប់​នៅ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ កាលពី​ព្រឹក​​​ព្រលឹម​​​​ថ្ងៃ​សៅរ៍។

លោក​តាម​លោក ម៉ែន ប៊ុនធឿន អធិការ​នគរ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា រថយន្ត​​ដែល​ដឹក​ឈើ​ប្រភេទ​លេខ២​ទម្ងន់​៦,៤ម៉ែត្រ​​​គូប​​​នោះ ​បាន​បើក​ក្នុង​ល្បឿន​លឿន​ឆ្ពោះ​ទៅ​ក្រុង​ក្រចេះ​តាម​ផ្លូវ​ក្រួស​ក្រហម​ដ៏​​​តូច​​​មួយ​ ហើយ​បាន​​​ធ្លាក់​ចូល​ប្រឡាយ​នៅ​​​ពេល​រថយន្ត​នេះ​បាន​ព្យាយាម​បើក​គេច​រថយន្ត​មួយ​ទៀត ដែល​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​​។

លោក​ ប៊ុនធឿន បាន​បដិសេធ​មិន​និយាយ​ថា តើ​ឈើ​ប្រភេទ​អ្វី​​​ដែល​បុរស​ទាំង​នេះ​បាន​ដឹក​នោះ​​​ឡើយ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ​​​ឈើ​នេះ​មក​​ពី​ប្រភព​ណា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ដំណើរ​ពីរ​នាក់​ជិះ​ក្នុង​រថយន្ត​នោះ​បាន​ស្លាប់​ភ្លាម​​​ៗ ចំណែក​អ្នក​បើក​បរ​ និង​បុរស​ពីរ​នាក់​ទៀត​នៅ​រស់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នៅ​​ល្ងាច​ថ្ងៃ​សៅរ៍ មុន​​ពេល​បញ្ជូន​​បន្ត​មក​មន្ទីរ​ពេទ្យ​កាល់​​​ម៉ែត​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​​​ពី​ម្សិលមិញ។

លោក​បាន​មាន​ប្រសា​​​ស​​​ន៍​ថា “យើង​បាន​ប្រគល់​ឈើ​នេះ​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ជ្រោយ​បន្ទាយ។ ឥឡូវ​នេះ​យើង​កំពុង​កសាង​សំណុំ​​​រឿង​បញ្ជូន​ទៅ​តុលាការ​ ពីព្រោះ​ឈើ​នេះ​ជា​ឈើ​ខុស​ច្បាប់”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស