27 C
Phnom Penh

កង​រាជ​អាវុធ​ហត្ថ​ចុះ​បង្ក្រាប​កន្លែង​ផលិត និង​កន្លែង​លក់​​កាវ​​ក្លែង​ក្លាយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​កាលពី​សប្ដាហ៍​មុន ​កង​រាជអាវុធ​ហត្ថ​​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ​បាន​ឆ្មក់​ចូល​​​ផ្ទះ​ចំនួន​ប្រាំបី​​ និង​តូប​មួយ​ចំនួនទៀត​ដែល​ជា​កន្លែង​​​ផលិត​ និង​លក់​​កាវ​ក្លែង​ក្លាយ​។

​យោង​តាម​លោក ដួង វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​​រយៈ​ពេល​ពីរ​ថ្ងៃ​​កាលពី​​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​មួយ​ប្ដឹង​ដោយ​តំណាង​ក្រុម​ហ៊ុន​កាវ​៥០២​​គ្រប់​គ្រង​ដោយ​វៀតណាម​ ដែល​​​និយាយ​ថា មាន​ការ​លក់​កាវ​គ្មាន​យីហោ​នោះ​។

លោក​ ចិត្រ បាន​បន្ថែម​ថា តំណាង​ក្រុម​ហ៊ុន​កាវ​៥០២​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បានអម​​​ដំណើរ​កង​រាជ​អាវុធ​ហត្ថ​ចុះ​ទៅ​បង្ក្រាប​ ដើម្បី​​ត្រួត​ពិនិត្យ​មើល​​ថា តើ​កាវ​ដែល​រឹប​អូស​បាន​គឺ​ជា​កាវ​ក្លែង​ក្លាយ​ឬយ៉ាង​ណា។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ការ​ឆ្មក់​ចូល​នេះ​​ បន្ទាប់ពីក្រុម​ហ៊ុន​កាវ​៥០២​បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​២សប្ដាហ៍​កន្លែង​ទៅ​នេះ​ ហើយ​អ្នក​ជំនាញ​មកពីក្រុម​ហ៊ុន​បាន​ចូល​រួម​ជាមួយ​យើង ហេតុដូច្នេះ​​ពួកគេ​អាច​​ត្រួត​ពិនិត្យ​​មើល​ថា តើ​កាវ​នេះ​ក្លែង​ក្លាយ​ឬ​មិន​ក្លែង​ក្លាយ”។ លោក​បាន​បន្ថែម​ថា ប្រអប់​សរុប​ចំនួន​៣៣​ ដែល​មាន​ដប​កាវ​​តូចៗ​នៅ​ក្នុង​នោះ​ត្រូវ​បាន​រឹប​អូស​ និង​បំផ្លាញ​ចោល​ តែ​ទោះជាយ៉ាង​រណា​គ្មាន​ការ​ចាប់​ខ្លួនរណាម្នាក់​ឡើយ​។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​គ្រាន់​តែ​ព្រមានពួកគេ​កុំ​ឲ្យ​លក់​កាវ​ក្លែង​ក្លាយ​ទៀត​​​ប៉ុណ្ណោះ​ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​រក​ស៊ី​​ [របស់ក្រុម​ហ៊ុន​កាវ​៥០២]”៕ ស៊ុយឈាង​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស