26 C
Phnom Penh

លោក ហ៊ុន សែន ​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​​​​ ដោយ​​​នាំ​​​មកជាមួយ​​​​​​នូវ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ចំនួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​ទី​​​ប្រឹក្សា​​​មួយ​​​រូប​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្រ្តី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​វិញ​​​ហើយ​​​ ដោយ​​​នាំ​​​មក​​​ជាមួយ​​​នូវ​​​ការ​​​​ឯកភាព​​​លើក​​​ិច្ច​​​ព្រម​​​ព្រៀង​​​​​​មួយ​​​​​​ចំនួន​​​​​​ជាមួយ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែលមាន​​​បំណង​​​បង្កើត​​​សាកលវិទ្យាល័យ​​​កសិកម្ម​​​​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​ជំនួយ​​​ពី​​​​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ផង​​​ដែរ​​​។​​​hun-sen

នៅពេល​​​ថ្លែង​​​​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​អាកាសយានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​​ ពេល​​​លោក​​​ ហ៊ុន សែន ត្រឡប់​​​មក​​​វិញ​​​ លោក កៅ គឹមហួន រដ្ឋ​​​មន្ត្រី​​​អម​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រើ​​​ឱកាស​​​នៃ​​​កិច្ច​​​ប្រជុំ​​​​កំពូល​​​អាស៊ាន​​​-កូរ៉េ​​​ខាង​​​ត្បូង​​​​​​ដើម្បី​​​​​​ស្នើ​​​ឲ្យ​​​ទី​​​ភ្នាក់​​​ងារ​​​កិច្ច​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​កូរ៉េ​​​ (Koica) ​​​ជួយ​​​ផ្តល់​​​មូល​​​និធិ​​​ដើម្បី​​​បង្កើត​​​សាកល​​​វិទ្យាល័យ​​​អភិវឌ្ឍ​​​ន៍ជ​​​ន​​​បទ​​​ថ្មី​​​មួយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សំណើ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​គឺ​​​ចង់​​ឲ្យ​​​​​​មាន​​​ការ​​​បង្កើត​​​សាកល​​​វិទ្យាល​​័យ​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​មួយ​​​ តាម​​​រយៈ​​​ជំនួយ​​​ពី Koica ។ លោក​​​ស្រី​​​ប្រធានាធិបតី [Park Geun-Hye]​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​ចាត់​​​តាំង​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ក្រុម​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ភាគី​​​កម្ពុជា​​​របស់​​​យើង​​​”។

លោក គឹមហួន ក៏​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ដែរ​​​ថា លោក ហ៊ុន សែន ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​ Koica ជួយ​​​បង្កើត​​​មជ្ឈមណ្ឌល​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​នៅ​​​កម្ពុជា​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ស្នើ​​​សុំ​​​ជំនួយដើម្បី​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​មជ្ឈ​​​មណ្ឌល​​​បច្ចេក​​វិទ្យា​​​ និង​​​ផលិត​​​ភាព​​​នៅ​​​កម្ពុជា​​​​​​រួម​​​មាន​​​ទាំង​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​ភាសា​​​កូរ៉េ​​​ ដែល​​​នឹង​​​ត្រូវ​​​ស្នើ​​​សុំ​​​ជំនួយ​​​តាម​​​រយៈ​​​ Koica ផង​​​ដែរ​​​”។

លោក គឹមហួន បាន​​​លើក​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ស្នើ​​​ដល់​​​លោក​​​ស្រី Park ឲ្យ​​​ផ្តល់​​​ជំនួយ​​​ទាំង​​​នេះ​​​តាម​​​រយៈ​​​កម្ចី​​​ និង​​​កម្ចី​​​គ្មានការ​​​ប្រាក់​​​។

លោកបាន​​​​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា”លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កូរ៉េ​​​ពិចារណា​​​ផ្តល់​​​កម្ចី​​​៤០​​​ភាគ​​​រយ​​​តាម​​​​​​រយៈ​​​កញ្ចប់​​​ហិរញ្ញវត្ថុ​​​មួយ​​​”។

កាល​​​ពីខែ​​​មិថុនា​​​ កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​ចុះ​​​ហត្ថលេខា​​​ផ្តល់​​​ជំនួយ​​​ក្នុ​​​ងទឹក​​​ប្រាក់​​​២១លាន​​​ដុល្លារ​​​ដល់​​​កម្ពុជា សម្រាប់​​​ឆ្នាំ​​​២០១៤​​​ ក្នុង​​​នោះ​​​រួម​​​​​​មាន​​​៨​​​លាន​​​ដុល្លារ​​​សម្រាប់​​​គម្រោង​​​មួយ​​​ ដែល​​​ដើរ​​​តាម​​​ “ចលនា​​​ភូមិ​​​ថ្មី​​​”  ហៅ​​​ជា​​​ភាសា​​​កូរ៉េ​​​ថា Saemaul Undong ជា​​​ចលនា​​​មួយ​​​ដែល​​​ផ្តល់​​​របៀប​​​​​​ធ្វើ​​​កសិកម្ម​​​តាម​​​ប្រពៃ​​​ណី​​​កូរ៉េ​​​។

ជំនួយ​​​២,៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ គឺ​​​ត្រូវ​​​បាន​​​ផ្តល់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ផ្សារ​​​មូលបត្រ​​​​​​កម្ពុជា​​​ ដែល​​​ក្នុង​​​នោះ​​​មាន​​​៤៥​​​ភាគ​​​រយ​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ផ្សារ​​​មូលបត្រ​​​​កូរ៉េ​​​ខាង​​​ត្បូង​​​។

អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពី​​​ម្សិលមិញ លោក គឹមហួន បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​​​​លោក​​​ស្រី Park ពិចារណា​​​បើក​​​ផ្លូវ​​​សម្រាប់​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ឲ្យ​​​មាន​​​ឱកាស​​​ទៅ​​​ធ្វើការ​​​នៅ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន និង​​​លើក​​​កម្ពស់​​​ពាណិជ្ជកម្ម​​​ទ្វេ​​​ភាគី​​​ដែល​​​លោក​​​​​​លើក​​​ឡើង​​​ថា បាន​​​កើន​​​ឡើង​​​ពី​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ ដល់​​​៧៥០​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​មុនផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្មាន​​​ការ​​​កំណត់​​​ចំនួន​​​នោះ​​​ទេ​​​ ប៉ុន្តែ អ្វី​​​ដែល​​​យើង​​​ចង់​​​បាន​​​នោះ​​​គឺ ចង់​​​ឲ្យ​​​ពួក​​​គេ​​​​​​បង្កើន​​​ចំនួន​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​។ ឧទាហរណ៍​​​​ បច្ចុប្បន្ន​​​​​​យើង​​​មាន​​​ពល​​​ករ​​​ខ្មែរ​​​ចំណាកស្រុក​​​ចំនួន​​​៣៥.០០០នាក់​​​ [នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​] ហេតុ​​​ដូច្នេះ​​​វា​​​គួរ​​​តែ​​​អាច​​​កើន​​​ឡើង​​​ដល់​​​៤០.០០០នាក់ ឬ​​​៤៥.០០០នាក់​​​ ឬ​​​៥០.០០០នាក់​​​”។

​​​យោង​​​តាម​​​លោក គឹមហួន ដែល​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា ​​​​​​អំឡុង​​​ពេល​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​សេអ៊ូល​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ធ្វើ​​​ជា​​​អធិបតីភាព​​​​​​ចំពោះ​​​ការ​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ចំនួន​​​៥​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​​​​ដែល​​​រួម​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​វិស័យ​​​អប់​​​រំ​​​ សហគ្រិន​​​វ័យ​​​ក្មេង​​​ វិស័យ​​​សុខាភិបាល កម្ម​​​សិទ្ធិ​​​បញ្ជា និង​​​វិស័យ​​​លក់​​​រាយ​​​ផង​​​ដែរ​​​៕ ស៊ុ​​​យឈាង​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស