31.8 C
Phnom Penh

ក្មេងប្រុស​ដែលត្រូវ​បាន​វាយ​រហូត​ដល់ស្លាប់​ មាន​ស្លាក​ស្នាមធ្លាប់​ទទួលរង​ការ​វាយដំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​គ្រួសារ​​​ក្មេងប្រុង​​​​រង​​​គ្រោះ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា សព សារី វីរបុត្រ អាយុ​​​៦​​​ឆ្នាំ ដែល​​​បាន​​​ស្លាប​​​់​​​ដោយសារ​​​របួស​​​ខាង​​​ក្នុង​​​កាល​​​ពីថ្ងៃ​​​សៅ​​​រ៍ ដោយ​​​សារ​​​រង​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​ធ្ងន់​​​ធ្ងរ​​​ បានដឹកមក​ដល់ផ្ទះ​​​វិញ​​​ហើយ​ ដោយ​​​មាន​​​ស្នាម​​​ជាំ បន្ទាប់​​​ពី​​​ទៅ​​​លេង​​​ម្តាយ​​​ចុង​​​របស​​​់​​​ខ្លួន​​​នៅ​​​ពេល​​​កន្លង​​​មក​​​។

អ្នក​​​ស្រី សេង ស្រីទីន អាយុ​​​២៧​​​ឆ្នាំ​​​បាន​​​សារភាព​​​ប្រាប់​​​នគរ​​​បាល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា គាត់​​​បាន​​​វាយ​​​ដំ​​​កូន​​​ចុង​​​របស់ខ​​​្លួន​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ មុន​​​ពេល​​​ក្មេង​​​ប្រុស​​​នេះ​​​បាន​​​ស្លាប់​​​ក្នុង​​​ផ្ទះ​​​របស់នាង​ស្ថិតក្នុង​​​ខណ្ឌ​​​ដង្កោ។

អ្នកស្រី ស្រីទី ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ត្រូ​​​វបាន​​​ចោទ ប្រកាន់​​​ពីបទ​​ធ្វើ​​​ទារុណ​​​កម្ម​​​ និង​​​ប្រព្រឹត្ត​​​អំពើ​​​ព្រៃ​​​ផ្សៃ​​​រហូត​​​ដល់ការ​វាយ​​​សម្លាប់​​​នោះ​​​ កំពុង​​​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​របស់​​​នគ​​​របាល​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​នៅ​​​ឡើយ​​​។ ស្ត្រី​​​រូប​​​នេះ​​​​​​គ្រោង​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​។

លោក ហន សារី ជា​​​ឪពុក​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ខណៈ​​​គាត់​​​អង្គុយ​​​យំ​​​នៅខាង​​​ក្រៅ​​​ផ្ទះ​​​ស្ថិត​ក្នុង​ខណ្ឌទួលគោករបស់​​​អ្នកស្រី គង់ ស៊ីណា ដែលត្រូវ​​​ជា​​​ជីដូន​​​របស់​​​ក្មេង​​​ប្រុស​​​រូប​​​នេះ និង​​​ជា​​​អ្នកមើល​​​ថែ​​​ទាំ​​​ថា “ខ្ញុំ​​​ទុក​​​ចិត្ត​​​ប្រពន្ធ​​​របស់ខ​​​្ញុំ​​​ [អ្នក​​​ស្រី ស្រីទីន]​​​​​​”។

លោក សារី បាននិយាយ​​​ថា “ប្រពន្ធរបស់ខ្ញុំ​​​បាន​​​កុហកខ្ញុំ​​​។ កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​មាន​​​ស្នាម​​​ជាំ​​​នៅ​​​ពេល​​​កន្លង​​​មក​​​ ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ស្នាម​​​នេះ​​​បណ្តាល​​​មក​​​ពី​​​វាអេះខ្លួន​​​ឯង​​​។ ខ្ញុំ​​​ជឿ​​​គាត់​​​ ពីព្រោះ​​​ខ្ញុំ​​​ទុក​​​ចិត្ត​​​គាត់​​​។ ខ្ញុំ​​​មិន​​​ដែល​​​គិត​​​ថា​​​គាត់​​​ធ្វើ​​​រឿង​​​ដូច្នេះ​​​ឡើយ​​​”។

លោក សារី ជា​​​អ្នក​​​រត់​​​តុ​​​ ដែល​​​តែងចេញ​​​ពី​​​ផ្ទះ​​​ទៅ​​​ធ្វើ​​​ការបាត់ៗ​​​នោះ​​​បាន​​​និយាយ​​​ថា​ លោក​​​តែង​​​តែ​​​ទុក​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​ឲ្យ​​​អ្នកស្រី ស្រីទីន មើល​​​ថែ​​​នៅ​​​ពេល​​​វា​​​មក​​​លេង​​​។ លោក សារី បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុអ្វី​​​បាន​​​ជាគាត់​​​មិន​​​ស្រឡាញ់​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំឡើយ​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​តុលាការ​ផ្តន្ទាទោស​​​គាត់​​​តាម​​​ច្បាប់​​​”។

​​​​​​យោង​​​តាម​​​​​​អង្គភាព​​​គាំពា​​រ​​​កុមារ​​​ជា​​​អង្គភាព​​​នគរ​​​បាល​​​ដែល​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម​​​ដោយ​​​មូល​​​និធិកុមារ​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​កោសល្យ​​​វិច័យរបស​​​់​​​​​​​គ្រូពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បង្ហាញ​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​បាន​​​ស្លាប់​​​ដោយសារ​​​បែក​​​សរីរាង្គខាង​​​ក្នុង​​​ ហើយ​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​។

យោង​​​តាម​​​នគរ​​​បាល​​​ខណ្ឌ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកស្រី ស្រីទីន បាន​​​វាយ​​​ដំ​​​កូន​​​ចុង​​​របស់​​​ខ្លួន​ដោយ​​​​ដំបង ហើយ​​​បាន​​​ទាត់​​​វា​​​ដួល​​​រួច​​​​​​ឡើង​​​ជាន់​​​ថែម​​​ទៀត​​​។

អ្នកស្រី សីុណា ដែល​​​ត្រូវ​​​ជា​​​ជីដូន​​​បាន​​​និយាយ​​​ថា អាជ្ញាធរ​​​​​​មិន​​​ដែល​​​ទទួល​​​បាន​​​ព័ត៌មាន​ពី​​​​ការវាយធ្វើបាបទេ​​​ពី​​​មុន​​មក ដែល​​​អ្នកស្រី ​​​ក៏​​​បាន​​​លើកឡើង​ផងដែរ​​​ថា ពីព្រោះ​​​គ្មាន​​​នរណា​​​ម្នាក់​​​ជឿ​​​ថា អ្នក​​​ស្រី ស្រីទីន ធ្វើ​​​អំពើ​​​ព្រៃ​​​ផ្សៃ​​​ដូច្នេះ​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដែល​​​ជូនដំណឹងដល់​​​​អាជ្ញាធរ​​​ទេ ពីព្រោះ​​​យើង​​​មិន​​​ដែល​​​គិត​​​ថា គាត់​​​ប្រព្រឹត្ត​​​អំពើ​​​បែប​​​នេះ​​​ឡើយ​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស