35 C
Phnom Penh

បន្ទាប់​​​ពី​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​កម្មករ​​​ក្រុម​​​ហ៊ុន ស៊ីនទ្រី នាំ​​​គ្នា​​​ត្រឡប់​​​មក​ធ្វើ​​​ការ​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​​​ការ​​​ធ្វើ​​​កូដកម្ម​​​អស់​​​រ​​​យៈ​​​ពេល​​​ពីរ​​​ថ្ងៃ ដែល​​​ធ្វើ​​​ឲ្យ​​​សំរាម​​​គរ​​​យ៉ាង​​​ឆាប់​​​រហ័​​​ស​​​តាម​​​ផ្លូវ​​​នានា​ក្នុង​រាជធានី​​​ភ្នំពេញ​​​ កម្មករ​​​ជាង​​​​១.០០០នាក់​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី ជា​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​យល់​​​ព្រម​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​សន្យា​​​ដំឡើង​​​ប្រាក់ខែ​​​ឲ្យ​​​។

យោង​​​តាម​​​កម្មករ​​​ និង​​​តំណាង​​​ក្រុម​​​ហ៊ុន​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅ​​​ក្នុង​​​ការ​​​ចរចា​​​ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ការិយាល័យ​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​ក្នុង​​​ខណ្ឌ​​​ដង្កោ ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​យល់​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​អ្នក​​​បោស​​​សំរាម​​​តាម​​​ផ្លូវ​​​ អ្នក​​​ប្រមូល​​​សំរាម​​​ និង​​​អ្នក​​​បើក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​។

​​​​​​​​​​​​លោក​​​ប្រាក់​​​ សុខា តំណាង​​​កម្មករ​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ប្រមូល​​​សំរាម​​​តាម​​​ផ្លូវ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ចន្លោះ​​​​​​ពី​​​៩០​​​ដុល្លារ​ដល់​​​៩៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ទទួល​​​បាន​​​១៥​​​ដុល្លា​​រ​​​បន្ថែម​​​។ អ្នក​​​ប្រមូល​​​សំរាម​​​ដែល​​​ទទួល​​​បាន​​​ប្រាក់ខែ​​​ចន្លោះ​​​ពី​​​១០៥​​​ដុល្លារ ដល់​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ត្រូវ​​​ដំឡើង​​​ឲ្យ​​​២០​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ ចំណែក​​​ឯ​​​អ្នក​​​បើក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ដែល​​​ទទួល​​បាន​​​ប្រាក់​​​ខែ​​​១៣០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ត្រូវ​​​ដំឡើង​​​បន្ថែម​​​ឲ្យ​​​៥០​​​ដុល្លារ​​​ទៀត​​​។

លោក ប្រាក់ សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​យល់​​​ព្រម​​​ទទួល​​​យក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នៅ​​​ក្នុង​​​ថ្ងៃ​​​េនះ​​​ ព្រោះ​​​ក្រុម​​​ហ៊ុន​​​បាន​​​យល់​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ហើយ​​​ក្រុម​​​ហ៊ុន​​​មិន​​​អាច​​​ផ្តល់​​​ឲ្យ​​​​​​លើស​​​ពី​​​នេះ​​​បាន​​​ឡើយ​​​។ ក្រុម​​​ហ៊ុន​​​មាន​​​ប្រាក់​​​ ប៉ុន្តែ កម្មករ​​​មាន​​​​ឥទ្ធិពល​បំផុត​​​​ ហេតុ​​​ដូច្នេះ​​​យើង​​​មាន​​​សិទ្ធិ​​​ទាម​​​ទារ​​​ផល​​​ប្រយោជន៍​​​អ្វី​​​ដែល​យើង​ចង់​បាន​​​​”។

លោក ប្រាក់​​​ សុខា បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​សហព័ន្ធ​​​សហជីព​​​លើក​​​តម្កើង​​​ជីវភាព​​​កម្មករ​​​និយោជិត​ខ្មែរ​​​អាច​​​នឹង​​​មិន​​​កើត​​​ឡើង​​​ទៀត​​​ទេ​​​នៅ​​​ថ្ងៃ​​​អនាគត​​​ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​ចេះ​​​គិត​​​គូ​​​ដល់​​​កម្មករ​​​របស់​​​ខ្លួន​​​នោះ​​​។

លោក សេង ប៊ុនរិទ្ធ អ្នក​​​គ្រប់គ្រង​​​ជាន់​​​ខ្ពស់​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​ បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​មួយ​​​ចំនួន​​​បាន​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​ថា ក្រុមហ៊ុន​​​​​​នឹង​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​វិញ​​​ចាប់​​​ពី​​ថ្ងៃ​​​នេះទៅ​​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ទាំង​​​អស់​​​គ្នា​​​នឹង​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។យើង​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​រួច​​​ហើយ​​​”។

លោក​​​ ឡុង ឌីម៉ង់ អ្នកនាំពាក្យ​​​សាលា​​​រាជធានី​​​បាន​​​លើក​​​ឡើង​​​ថា សាលារាជ​​​ធានី​​​បាន​​​បញ្ជូន​​​កង​​​សន្តិសុខ​​​ចំនួន​​​៥០​​​នាក់​​​ពី​​​ខណ្ឌ​​​នីមួយ​​​ៗ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដើម្បី​​​មក​​​ធ្វើ​​​ការ​​​ជំនួស​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​ ដែល​​​​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​។ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ សាលា​​​រាជ​​​ធានី​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​នឹង​​​បង្រៀន​​​កង​​​សន្តិសុខ​​​ឲ្យ​​​ចេះ​​​បើក​​​រថយន្ត​​​ដឹក​​​សំរាម​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ស្ថាន​​​ភាព​​​បែប​​​នេះ​​​។

លោក ឡុង​​​ ឌីម៉ង់ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទោះបីជា​​​​មាន​​​ការ​​​​​​ឯកភាព​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ​​ក្តី​​​ តែ​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី ត្រូវ​​​តែ​​​ខិត​​​ខំ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​សេវាកម្ម​​​របស់​​​ក្រុម​​​ហ៊ុន​​​ ស៊ីនទ្រី​​​​​​ឡើយ ​​​ព្រោះ​​​កម្មករ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​។ ហេតុ​​​ដូច្នេះ​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ចប់​​​ ក្រុមហ៊ុន​​​នេះ​​​ត្រូវ​​​តែ​​​ខិត​​​ខំ​​​បោស​​​សំអាត​​​ឲ្យ​​​បាន​​​ទ្វេ​​​ដង​​​”៕ស៊ុយ​​​ឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស