30 C
Phnom Penh

ប្រទះ​ឃើញ​សាក​សព​ក្មេង​ស្រី​រងគ្រោះ​ដោយ​ការ​រំលោភ​ហើយ​សម្លាប់​ អណ្តែត​​​ក្នុង​បឹង​ទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា សាក​សព​​​ក្មេង​​​ស្រី​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់​​​ ដែ​​ល​​​ត្រូវ​​​បាន​​​រំលោភ ហើយ​សម្លាប់​នោះ ត្រូវ​បាន​​​ប្រទះ​​​ឃើញ​​​អណ្តែត​​​ក្នុង​​​បឹង​​​ទន្លេ​​​សាប​ស្ថិត​​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ គឺ​ពីរ​ថ្ងៃ​​​បន្ទាប់​​​ពី​​​នាង​​​បាន​​​បាត់​​​​​​ពី​ផ្ទះ​​​របស់​ខ្លួន​​​​នៅ​ក្នុង​​​ស្រុក​​​​​​ក្រគរ​​​។

លោក សឹង​​​ សុភ័ក្រ្ត នាយការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា ក្មេ​ង​ស្រី​​​រូប​​​នេះ​​​បាន​​​បាត់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​ប្រាប់​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ខ្លួន​​​ថា ត្រឡប់​​​ទៅផ្ទះ​​​វិញ​​​មុន​​​ពី​ការ​ចេញ​មក​ក្រៅ​​​​ជាមួយ​​​គ្នា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​បាន​​​បាត់​​​ពី​ផ្ទះ​​​បណ្តែត​​​ទឹក​​​របស់​​​នាង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃអាទិត្យ​​​ បន្ទាប់​​​ពី​​​នាង​បាន​​​ទៅ​​​ជា​​​មួយ​​​បង​​​ប្អូន​​ស្រី​ជីដូន​​​​​អាយុ​​​៨​​​ឆ្នាំ​របស់​ខ្លួន​​​​ ដោយ​​​អុំ​​​ទូក​​​ទៅ​​​រក​​​អុស​​​នៅ​​​ក្នុង​​​ភូមិ​​​ ប៉ុន្តែ ក្មេង​​​ស្រី​​​ដែល​​​មាន​​​អាយុ​​​៨​​​ឆ្នាំ​​​បាន​​​​​​មកដល់​​​​ផ្ទះ​​​វិញ ហើយ​​​មិន​​​ឃើញ​​​ក្មេង​​​ស្រី​​​អាយុ​​​១០​​​ឆ្នាំ​​​មក​​​ផ្ទះ​ឡើយ។

លោក សុភ័ក្រ្ត បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​តាម​​​រក​​​អស់​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​មក ​​​សាក​​​សព​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​អណ្តែត​​​ទឹក​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ ដោយ​​​មនុស្ស​​​មួយ​​​ក្រុម​​​ដែល​​​រួម​​​មាន​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​នៅ​​​ឡើយ​​​។ ប៉ុន្តែ យើង​​​មិន​​​ទាន់បាន​​​​ចាប់​​​​​​ខ្លួន​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក តូ តាំង​​​អេង​​​ នាយការិយាល័យ​​​បច្ចេកទេស​​​ និង​វិទ្យា​​​សាស្ត្រ​​​របស់​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​សន្និដ្ឋាន​​​ថា ក្មេង​​​ស្រី​​​រូ​​​ប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “ក​របស់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​មាន​​​ស្នាម​​​ជាំ​​​ ដែល​​​បង្ហាញ​​​ថា នាង​​​ត្រូវ​​​បាន​​​ច្របាច់​​​ក​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ​​​”។

លោក តាំង​​​អេង បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មាន​​លទ្ធភាព​​​ណា​​​ដែល​​​ថា ក្មេង​​​ស្រី​​​រូ​​​ប​​​នេះ​​​លង់​​​ទឹក​​​ស្លាប់​នោះ​ឡើយ ពីព្រោះ​​​មិន​មាន​​​ទឹក​​​ចូល​​​សួត​​​របស់​នាង​​​ឡើយ​​​ នៅ​ពេល​​​សព​នាង​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នោះ​​​ ហើយ​​​នាង​ត្រូវ​គេ​​​ដឹង​​​ថា ជា​​​អ្នក​​​ពូកែ​​​ហែល​​​ទឹក​ទៀត​ផង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សន្និដ្ឋាន​​​ថា ជន​​​សង្ស័យ​​​បា​​​ន​​​ពន្លិច​​​​សាកសព​​​ក្មេង​​​ស្រី​​​រូប​នេះ​ចូល​​​ក្នុង​​​ទឹក​​​ដើម្បី​​​បំផ្លាញ​​​ភ័ស្តុ​តាង​​​”។

លោក ភួង សុធា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ករណី​​​នេះ​​ កត់​​​សម្គាល់​​​ឲ្យ​ឃើញ​​​ពី​​​ករណី​​​រំលោភ​​​អនីតិជន​​​លើក​​​ដំបូង​ដែល​​​គេ​​​បាន​​​រាយការណ៍​​​នៅ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​នៅ​ឆ្នាំ​​​នេះ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អំពាវ​​​នាវ​​​ឲ្យ​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ជា​​​បន្ទាន់​​​ ដើម្បី​​​យក​​​មក​​​​​​ផ្តន្ទា​ទោស​​​តាម​ច្បាប់”៕សារុន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស