29 C
Phnom Penh

ចិន​នឹង​ជួយ​សាង​សង់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​ថា ប្រទេស​​​ចិន​​​នឹង​​សាង​​​សង់​​​​​​អគ្គ​​​ស្នង​​​ការ​​​ដ្ឋាន​​​​​​នគរ​​​បាល​​​ជាតិ​​​ថ្មី​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​សម្រួល​​​ដល់​​​ការ​ងារ​កាន់​តែ​ច្រើន​ឡើង​នៃ​ប្រតិបត្តិការ​​​សន្តិសុខ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

មន្ត្រីប៉ូលីស​ម្នាក់​កំពុង​អង្គុយ​យាមផ្លូវ​ច្រក​ចូល​អគ្គស្នងការដ្ឋាននគរបាលជាតិ កាល​ពីម្សិញ​មិញ​។ ស៊ីវ​ ចាន់ណា​
មន្ត្រីប៉ូលិស​ម្នាក់​កំពុង​អង្គុយ​យាមផ្លូវ​ច្រក​ចូល​អគ្គស្នងការដ្ឋាននគរបាលជាតិ កាល​ពីម្សិញ​មិញ​។ ស៊ីវ​ ចាន់ណា​

លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​ផ្ទៃ​​​បាន​​​មាន​ប្រសាសន៍​​យ៉ាង​​​ខ្លី​​​​​អំពី​​​តួនាទី​​​របស់​​​ប្រទេស​​​ច​​​ិន​​​ក្នុង​​​គម្រោង​​​នេះ ខណៈ​​​ដែល​​​ពិភាក្សា​​​អំពី​​​ការ​​​ដោះ​​​ដូរ​​​ដី​​​រវាង​​​ក្រសួង​​​របស់​​​លោក និង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កំពុង​​​រៀប​​​ចំ​​​ផែន​​​ការ​​​មេ​​​សម្រាប់​​​ទី​ស្នាក់​​​ការ​​​ថ្មី​​​នេះ​​​ដែល​​​នឹង​​​សាង​​​សង់​​​លើ​​​ដី​​​ ដែល​​​ក្រសួង​​​កាន់​​​កាប់​​​បន្ត​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ស្ថិតនៅ​​​តាម​​​តីរវិថី​​​ព្រះ​​​ស៊ីសុវត្ថិ ទល់​​​មុខ​​​សួន​​​កម្សាន្ត​​​ឌ្រីម​​​លែនឌ៍ តាម​​​សំណើ​​​របស់​​​ប្រទេស​​​ចិន​​​ ប៉ុន្តែ មិន​​​បាន​​​និយាយ​​​លម្អិត​​​អំពី​​​តួនាទី​​​ជាក់​​​លាក់​​​របស់​​​ចិន​​​ឡើយ​​​។

កាល​​​ពី​​​ម្សិល​​​ម​​​ិញ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ចិន​​​នឹង​​​សាង​សង់​អគ្គ​ស្នង​ការ​ដ្ឋាន​​​​នគរ​​បាន​​​ជាតិ​​​ថ្មី​​​​​​ដោយ​​​មិន​​​គិត​​​ថ្លៃ​​​។ ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “ចិន​​​ផ្តល់​​​អ្វីៗ​​​ទាំង​​​អស់​​​ ទាំង​​​អគារ និង​​​ការ​​​សាង​​​សង់​​​…ហើយ​​​ចិន​​​នឹង​​​ចំណាយ​​សម្រាប់​អ្វីៗ​ទាំង​អស់​​​”។

អ្នក​​​នាំ​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ចិន​​​នឹង​​​រ៉ាប់​​​រង​​​ការ​​​ចំណាយ​​​សម្រាប់​​​ទី​​​ស្នាក់​​​ការ​​​នោះ​​​​​​​​​ ដែល​​​រំពឹង​​​ថា នឹង​​​មាន​កម្ពស់​​​ប្រាំ​​​ពី​​​រ​ជាន់​​​ដោយ​​​ជំនួយ​​​ឥត​​​សំណង ប៉ុន្តែ លោក​​​មិន​​​ផ្តល់​​​តួ​​​លេខ​​​ណា​មួយ​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា “អ្នក​​​អាច​​​ស្រមៃ​​​មើល​ពី​អគារ​​​ទំនើប​​​កម្ពស់​​​ប្រាំពីរ​​​ជាន់​​​…​​​”។ ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​មាន​​​ប្រសាសន៍​​​ថា អគ្គ​​​ស្នង​​​ការដ្ឋាន​​​នគរ​​​បាល​​​ជាតិ​​​បច្ចុប្បន្ន​​​ ដែល​​​ស្ថិត​​​នៅ​​​ជាប់​​​ក្រសួង​​​មហាផ្ទៃ​​​​​តាម​​​មហាវិថី​​​ព្រះ​​​នរោត្តម​​​នោះ នឹង​​​ត្រូវ​​​ប្រើ​​​​​​សម្រាប់​​​បណ្តុះ​​​​បណ្តាល​​​នគរ​​​បាល និង​​​ការ​ងារ​របស់​​ក្រសួង​លោក​ផ្ទាល់​​​​ដែល​កើន​ឡើង​ រួម​​​ទាំង​​​នាយក​​​ដ្ឋាន​​​អត្ត​​​សញ្ញាណ​កម្ម និង​​​នាយក​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​ដែល​​​ទើប​​​បង្កើត​​​ថ្មី ។

អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​ចិន​​​​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​គម្រោង​​​នេះ​​​ទេ​​​។ នគរ​​​បាល​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​ម្សិល​​​មិញ។

ប្រទេស​​​ចិន​​​ គឺ​​​ជា​​​វិនិយោគិន​​​បរទេស​​​ធំ​​​បំផុត​​​របស់​ប្រទេស​​​កម្ពុជា ហើយ​​​ធ្លាប់​​​បាន​​​​​រ៉ាប់រង​​​​សម្រាប់​​​សាង​​​សង់​​​អគារ​​​រដ្ឋាភិបាល​​ផ្សេង​ទៀត​​​រួម​​​ទាំង​​​ទី​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្រ្តី​ដ៏​ធំ ដែល​​​ស្ថិត​​​នៅ​​​តាម​​​មហាវិថី​​​សហព័ន្ធ​​​រុស្សី​​​ផង​​​ដែរ​​​។  ប្រទេស​​​ចិន​​​ ក៏​​​ជា​​​ម្ចាស់​​​បំណុល​​​ធំ​​​បំផុត​​​របស់​​​កម្ពុជា​​​ ហើយ​​​បាន​​​លក់​​​​គ្រឿងសញ្វវុធយោធា​​​បច្ចុប្បន្ន​​​​​​របស់​ខ្លួន​ជាច្រើន​ដល់​​​ប្រទេស​​​កម្ពុជា​ផង​​​ដែរ​​​​​​៕សារុន​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស