30 C
Phnom Penh

police-hq

Latest

លោក ស ខេង មិន​គាំទ្រ​ឱ្យ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ត្រឹមតែ​បង់​សំណង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា​កំពុង​តាមដាន​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ និង​មិន​គាំទ្រ​ឲ្យ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដល់​អ្នក​ដទៃ ហើយ​បញ្ចប់​បញ្ហា​ដោយ​ការ​បង់​ប្រាក់​សំណង​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ ថ្លែង​ក្រោយ​បិទ​បញ្ចប់​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៧ ប្រារព្ធ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧ ធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក​កំពុង​តាមដាន​លើ​ករណី​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដល់​អ្នក​ដទៃ ហើយ​បញ្ចប់​បញ្ហា​ដោយ​ការ​បង់​ប្រាក់​សំណង។ លោក ស ខេង ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​អះអាង​ថា លោក​គិត​ថា​មិនមែន​ជា​រឿង​ទូទៅ​ទេ កន្លែង​ខ្លះ​ជា​បុគ្គល។ លោក​ក៏​ចង់​ដឹង​ព័ត៌មាន​ជាក់លាក់​ដើម្បី​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប​ដែរ។...