31 C
Phnom Penh

ក្រសួង​ការ​បរទេស​ថ្កោល​ទោស​ចំពោះ​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​របស់​ទាហាន​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទាំង​​​​កំហឹង​​​ទៅ​​​ស្ថាន​​​ទូត​​​ថៃ​​​ប្រចាំ​​​រាជ​​​ធានី​ភ្នំពេញ​​​ដោយ​​​ថ្កោល​​​ទោស​​​ចំពោះ​ការ​​​បាញ់​​​​​​សម្លាប់​​​ស្ត្រី​​​ខ្មែរ​​​អាយុ​​​៥៥​​​ឆ្នាំ​​​ម្នាក់​​​ នៅ​​​ក្បែរ​​​ព្រំដែន​​​ថៃ កាល​​​ពី​ថ្ងៃ​​​ទី​​​៩ ខែ​​​ធ្នូ។

នៅ​​​ក្នុង​​​លិខិត​​​ចុះ​កាល​បរិច្ឆេទ​​​ថ្ងៃ​​​ពុធ ក្រសួង​​​លើក​​​ឡើង​​​ថា អ្នកស្រី​​​ ផន ចែម មក​​​ពី​ខេត្ត​​​ឧត្តរមានជ័យ​​​បាន​​​ដើរ​រក​​​ដក​​​ផ្សិត​​​ និង​​​ជីក​ដំឡូង​​ជា​​​មួយ​​​កូន​​​ស្រី​​​ពីរ​​​នាក់​​​ ស្រាប់​​​តែ​​​គាត់​​​ “បាន​​​ដើរ​​​ចូល​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ដោយ​​​មិន​​​ដឹង​​​ថា ខ្សែ​​​បន្ទាត់​ព្រំ​​​ដែន​​​ត្រឹម​​​ណា​នោះ​” បណ្ដាល​​​ឲ្យ​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​គាត់​តែ​ម្តង​​​។

លិខិត​ដែល​​​សរសេរ​​​ជា​​​ភាសា​​​អង់គ្លេស​​​មាន​​​ខ្លឹម​​​សារ​​​ថា “រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​ថ្កោលទោស​​​​ដាច់​​អហង្ការ​ចំពោះ​​​សកម្ម​​​ភាព​​​ដ៏​សាហាវ​ឃោរឃៅ​ពី​​​សំណាក់​​​ទាហាន​​​ថៃ​​​ដែល​​​រំលោភ​​​បំពាន​គោល​​​ការណ៍​​​មនុស្ស​​​ធម៌​​​ ហើយ​យើង​​​​សូម​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​ថៃ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​អំពី​​​ឧបទ្ទវហេតុ​​​​ខាង​​​លើ​នេះ​​​ ដើម្បី​​​នាំ​​​យក​​​ជន​​​ដៃ​​​ដល់​​​មក​​​ផ្តន្ទា​ទោស​​​។ រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​សូម​​​ស្នើ​​​ហើយ​​​ស្នើ​​​ទៀត​​​ឲ្យ​​​អាជ្ញាធរ​​​ថៃ​​​បញ្ឈប់​​​សកម្មភាព​​​ដ៏​​​ព្រៃ​​​ផ្សៃ​​​ទាំង​​​នេះ​​​មក​​​លើ​​​ប្រជា​​​ជន​​​ខ្មែរ​​​ស្លូត​​​ត្រង់​​​ ហើយ​ត្រូវ​​​​គោរព​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​ពី​ពេល​​​ថ្មីៗ​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​”។

នៅ​​​ក្នុង​​​ជំនួប​​​ការ​​​ទូត​​​ថ្នាក់​​​កំពូល​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ជំរុញ​​​ឲ្យ​​​ប្រទេស​​​ថៃ​​​ត្រឹម​តែ​​​ផ្តន្ទា​ទោស​ទៅ​បាន​ហើយ​ ជា​​​ជាង​​​បាញ់​​​សម្លាប់​​​​​​ប្រជាជន​​​ខ្មែរ​​​ ដែល​​​ឆ្លង​​​ព្រំដែន​​​ខុស​​​ច្បាប់ ដែល​​​ជា​​​រឿយ​​​ៗ​​​ទៅ​រក​​​កាប់​ឈើ​​​​​មាន​​​តម្លៃ​​​នោះ៕សារុន​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស