34 C
Phnom Penh

តុលាការ​​​បើក​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​ក្តី​ពាក់ព័ន្ធ​ការ​​​​សម្លាប់​​​ពាណិជ្ជករ​​​ជន​​​ជាតិ​​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​បុរស​បី​នាក់​​ពី​​​បទ​សម្លាប់​​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ដ៏​​​ឃោរ​​​ឃៅ​ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា នៅ​ក្នុង​​រោងចក្រ​ផលិត​មួក​តូច​មួយ ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​​​សែន​ជ័យ។

សយ ហួង អាយុ​២៣​ឆ្នាំ បាន​សារភាព​នៅ​ក្នុង​តុលាការ​ថា ខ្លួន​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​សម្លាប់​អ្នកស្រី លី សាង អាយុ​៤៣​ឆ្នាំនេះមែន ប៉ុន្តែ​បាន​និយាយ​ថា ចុង​ចោទ​ពីរ​នាក់​ទៀត​​គឺ សយ សុភា អាយុ​២១​ឆ្នាំ​ និង​ យឹម វន្ថា អាយុ​៣៨​ឆ្នាំ ដែល​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​នោះ ជា​អ្នក​​​សម្លាប់​។

សយ ហួង បាន​និយាយ​ថា ” ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ។ ខ្ញុំ​បានឈរ​នៅ​ខាង​ក្រៅ​អគារ​ ហើយ​បាន​​​ឃើញ​សកម្មភាព​ទាំង​អស់។ ខ្ញុំ​បាន​ឃើញ​ពួកគេ​វាយ​ស្ត្រី​ម្នាក់។ ខ្ញុំ​មិន​បាន​ចូល​ទៅ​ក្នុង​ទេ”។

សយ ហួង បាន​និយាយ​ថា ខ្លួន​បាន​ចូល​រួម​ជាមួយ​បុរស​ពីរ​​​នាក់​​​ទៀត ពីព្រោះ​ សុភា ដែល​​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រោងចក្រ​ថ្មីៗ​នោះ​​​បាន​​ជំពាក់​លុយ​ខ្លួន ដែល​ខ្លួន​សង្ឃឹម​ថា នឹង​បាន​លុយ​មក​វិញ។

សយ ហួង បាន​និយាយ​ពី​ឈ្មោះ​ សុភា ដែល​​សំដៅដល់​ឈ្មោះ ភា នៅ​ក្នុង​សវនាការ​កាលពី​ម្សិល​មិញ​ថា ” ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​សង​លុយ​ខ្ញុំ​វិញ បន្ទាប់ពី​ទទួល​​​បាន​លុុយ​ពី​ថៅកែ​របស់​ខ្លួន​”។

យោង​តាម​របាយការណ៍​នគរ​បាល​​ដែល​បាន​អាន​នៅ​ក្នុង​តុលាការ​​​បាន​​​ឲ្យដឹង​​​ថា  សុភា បាន​សម្រេច​ចូល​ទៅ​ក្នុង​រោងចក្រ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​​​ចៅ​​​នេះ បន្ទាប់ពី​អ្នកស្រី លី សាង បាន​បណ្ដេញ​គាត់​​​​ចេញ​ដោយ​សំអាង​​​ថា គាត់​បាន​លួច​លុយ​ពី​តុ​នៅ​រោងចក្រ​េនះ​ចំនួន​១០៧​ដុល្លារ​។

សយ ហួង បាន​និយាយ​ថា ​សុភា ចំណាយ​ពេល​តែ​ប៉ុន្មាន​​​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​រៀប​​​គម្រោង​សង​សឹក​​​របស់​​​ខ្លួន។ បុរស​រូប​នេះ​បាន​និយាយ​ថា ” អ្នកស្រី លី សាង បាន​បណ្ដេញ​គាត់​ចេញ​នៅ​ម៉ោង​​ប្រហែល​១រសៀល ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ម៉ោង​៦និង​២០​នាទី​​​ល្ងាច”។ ជន​នេះ​បាន​បន្ថែម​ថា ចុង​ចោទ​ទី៣​ឈ្មោះ វន្ថា គឺ​ជា​អ្នក​ទី១ដែលបាន​​​វាយ​អ្នកស្រី លី សាង ពេល​ចូល​ទៅ​ក្នុង​អគារ​។

សយ ហួង បាន​និយាយ​ថា ” ស្ត្រី​រូប​នេះ​កំពុង​អង្គុយ​សរសេរ​នៅ​តុ​របស់​គាត់ ហើយ​ វន្ថា បាន​​​​រុញ​គាត់​ផ្ដួល​ទៅ​លើ​កម្រាល​”។ ជន​​​នេះ​បាន​បន្ថែម​​ថា បន្ទាប់​មក​ វន្ថា បាន​យក​ដំបង​ឆក់​ឆក់​​​ជន​​​រងគ្រោះ​ និង​យក​កន្ត្រៃ​ចាក់​។

បុរស​រូប​នេះ​បាន​និយាយ​ថា ” វន្ថា បាន​​ខ្ទប់​មាត់​ស្ត្រី​​​រូប​​​នេះ ហើយ​​​បន្ទាប់​មក​បាន​​ឆក់​ និង​ចាក់​​គាត់។ ភា បាន​យក​កំាបិត​មក​អារ​កគាត់​តែ​ម្ដង​”។

សយ ហួង បាន​និយាយ​ថា ប៉ុន្មាន​នាទី​ក្រោយ​មក​ខ្លួន​បាន​ចូល​ជួយ​រំកិល​សព​​អ្នកស្រី លី សាង ហើយ​បាន​ចាក់​សោ​ទ្វារ​។ ជន​​​នេះ​បាន​និយាយ​ថា ជំនួស​ឲ្យ​លុយ​ដែល​ខ្លួន​មាន​ ​ ខ្លួន​ទទួល​បាន​កុំព្យូទ័រ​យូរ​ដៃ​មួយ​គ្រឿង​ពី​រោងចក្រ ដែល​យក​ទៅ​លក់​បាន​ប្រាក់​២៤០ដុល្លារ។

កាលពី​​​ម្សិលមិញ លោក វ៉ា សក្កដា ព្រះរាជ​អាជ្ញា​​​រង​បាន​ផ្ត​ល់យោបល់ឲ្យ​​ធ្វើការ​ចោទប្រកាន់​ សយ ហួង និង​សហ​​​ចុង​ចោទ​របស់ជន​នេះ​ពី​​​បទ​​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន ហើយ​​ផ្ដន្ទាទោស​ដាក់​ពន្ធ​​​នា​គារ​អស់​មួយ​ជីវិត។

លោក តុប ឈុន ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នឹង​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស