34 C
Phnom Penh

នួន ជា អះអាង​ថា រក​ឃើញ​សាក្សី​ខ្មែរ​ក្រហមដ៏សំខាន់ដែល​មិន​ទាន់​ប្រើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​ការ​ពារ​​​ក្តី​​តំណាង​ឲ្យ​ នួន ជា និយាយ​ថា ខ្លួន​បាន​រក​ឃើញ​​សាក្សី​​​មិន​​​​​​​ដែល​​​​​​បាន​​​សម្ភាស​ម្នាក់​ឈ្មោះ​​ រស់ ញឹម ​​​​​​ជា​​​លេខា​ភូមិភាគ​​ពាយព្យ​ដ៏មាន​​​អំណាច​​នៃ​របប​កម្ពុជា ​ប្រជា​​​​​​ធិប​​​តេយ្យ​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​​​​​​ជួរ​​​បក្ស​​​​​​នៅ​​​ក្នុង​ឆ្នាំ​១៩៧៨​។

​ ក្រុម​​​មេធាវី​​​​​​នេះ​និយាយ​ថា សាក្សី​ដ៏អាថ៌​កំបាំង​​ដែល​ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​​ឯកសារដែល​​​មាន​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​យ៉ាង​​​ហ្មត់​​​ចត់​​​​ដែល​តុលាការ​​​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុន ទំនង​ជា​ដឹង​ច្បាស់​ពី​រចនា​សម្ព័ន្ធ​បញ្ជាការ​របស់​ភូមិភាគ​ពាយ័ព្យ​ និង​យោធា​របស់​ខ្លួន​ ហើយ​​​​មាន “អ្នក​​គាំទ្រ” នៅ​ក្នុង​​​ជួរ​​​​រដ្ឋាភិបាល​បច្ចុប្បន្ន​។

សាក្សី​រូបនេះ​​​បាន​អះអាង​ថា ខ្លួន​ប្រមូល​បាន​​​អាវុធរហូត​​​ដល់​​​ទៅ​​​ ២០.០០០​ ដើម​ពី​ទាហាន​​​របស់​​​លោក លន់ នល់ នៅ​​​ក្នុង​​​ឆ្នាំ​១៩៧៥ ហើយ​បាន​លាក់​​​វា​​​ទុក​​​​នៅ​ក្នុង​ឃ្លាំង​មួយ
និង​​​​បាន​ប្រើ​ប្រាស់​​​​​​វា​​​ដើម្បី​​​ដឹក​​​នាំ​​​​​​​ទាហាន​​​​មួយ​​​ក្រុម​​​​មានគ្នា​​​ ២.០០០​ នាក់​ក្រោក​​​​​​ឡើង​​​​បះបោរ​ប្រឆាំង​​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៨ ​ដោយ​រួប​រួម​​​កម្លាំង​​​​ជាមួយ​ក្រុម​តស៊ូ​ផ្សេងៗ​ទៀត ដែល​​​ប្រយុទ្ធ​​​ជា​​​មួយ ប៉ុល ពត និង​ នួន ​ជា។

មេធាវី​របស់​ នួន ជា កំពុង​​ស្វះ​​​ស្វែង​​​ព្យាយាម​ឲ្យ​កោះ​ហៅ​ និង​សាកសួរ​បុរស​​​រូបនេះ​ជា​ផ្នែក​នៃ​ដំណើរ​ការ​​​ប្ដឹង​ទាស់​។ ទោះ​​​បី​​​​ជា​ពួកគេ​គូស​បញ្ជាក់​ថា ការ​អះអាងជាក់​លាក់របស់​​​សាក្សី​អាថ៌​កំបាំង​រូប​នេះ​​​អាច​​​​​នាំ​​​ឲ្យមាន​​​​​ការ​​សួរសំណួរ​សំខាន់ៗ​ស្ដីអំពី​សច្ចភាព​នៃ​​ព្រឹត្តិការណ៍​​​ជា​បន្ត​បន្ទាប់ និ​​​ង​​​ប្រហែល​​​ជា​​​​​​អាច​​​ “មានការ​​​បំផ្លើស​​​តិច​​តួច​​​ក្តី ក៏​​​​​វា​​​​​​ជា​​​សក្ខី​​​កម្ម​​​​​ដែល​​​​​គេ​​​បាន​​​
ស្វះ​​​ស្វែង​​​​​​រក​​​​​​យ៉ាង​​​​​​ខ្លាំង​​​នៅ​​​​​​​​ក្នុង​​​សវនាការ​​​​​​​​នៅពេល​​​ដែល​​​​​ខ្លួន​​​​​​ដឹង​​​ពី​​​វត្ត​​​មាន​​​គាត់​​​”៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស