28 C
Phnom Penh

គណបក្ស​​​ទាំង​​​ពីរ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជុំ​​​វិញ​​​ប័ណ្ណកំណត់​​​អត្តសញ្ញាណ​​​អ្នក​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​ បាន​​​ជាប់​​​គាំង​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​ត្រូវ​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ នៅ​​​ពេល​​​គណបក្ស​​​ទាំង​​​ពីរ​​​មិន​​​យល់​​​ស្រប​​​​គ្នា​​​លើ​​​របៀប​​​ចុះ​​​ឈ្មោះ​​​​​​​​​​​អ្នកបោះ​​​ឆ្នោត​​​​​​ដើម្បី​​​​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត។

នៅ​​​ក្នុង​​​​​ជំនួប​​​​​​ចរចា​​​មួយ​​​របស់​​​ក្រុម​​​ការងារ​​​ដែល​​​មាន​​​ពីរ​​​គណបក្ស​​​ចូល​​​រួម​​​នៅ​​​រដ្ឋ​​​សភា​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​ស្នើ​​​ឡើង​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​គួរ​​​តែ​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​រដ្ឋាភិបាល​​​ចេញ​​​ឲ្យ​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​​​​​​ ចំណែក​​​ឯគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ (គ.ជ.ប.) ​​​ធ្វើ​​​ជា​​​អ្នក​​​ចេញ​​​ប័ណ្ណ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​។

លោក គួយ​​​ ប៊ុនរឿន ប្រធាន​​​គណៈ​​​ប្រតិភូ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅក្នុង​​​ការ​​​ចរចា​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​ចង់​​​ឃើញ​​​ការ​​​វិល​​​ទៅ​​​​​​​​​​​​រក​​​ប្រព័ន្ធ​​​ចុះ​​​ឈ្មោះ​​​តាម​​​បែក​​​មជ្ឈការ​​​ ដែល​​​​​​ធ្លាប់​​​បាន​​​ប្រើ​​​ប្រាស់​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​១៩៩៣ ដែលទទួល​​​​​​បាន​​​ការ​​​ឧបត្ថម​​​្ភ​​​​​​ពី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ស្នើ​​​សុំ​​​​​​ការ​​​ព្រម​​​ព្រៀង​​​រួម​​​គ្នា​​ដែល​​​ចែង​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​ទាំង​​​អស់​​​ដែល​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​បោះ​​​​​​ឆ្នោត ត្រូ​​​វ​​​ទទួល​​​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​​​​ចេញ​​​ដោយ​​​ គ.ជ.ប.”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ប៊ិន ឈិន ​​​និង​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ក្រុម​​​ចរចា​​​សម្រាប់​​​គណបក្ស​​​កាន់​​​អំណាច​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្សប្រជា​​​ជន​​​កម្ពុជា​​​ជឿ​​​ថា ​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​ដែល​​​ចេញដោយ​​​ក្រសួង​​​មហាផ្ទៃ គឺ​​​ជា​​​ភ័ស្តុតាង​​​​​​បញ្ជាក់អត្ត​​​សញ្ញាណ​​​គ្រប់​​​គ្រាន់​​​នៅ​​​ថ្ងៃ​​​​​​បោះ​​​ឆ្នោតមក​​​ដល់។

លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “​​​សម្រាប់​​​មាត្រា​​​នេះ​​​ យើង​​​មិន​​​យល់​​​ស្រប​​​ទេ​​​។ ពួក​​​គេ​​​ចង់​​​ចេញ​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ប្រភេទ​​​ផ្សេង​​​ៗ​​​ដូច​​​ដែល​​​យើង​​​​​​ធ្លាប់​​​​​​បាន​​​ធ្វើ​​​​​​អំឡុង​​​សម័យ​​​​​​អ៊ុន​​​តាក់ នៅ​​​ពេល​​​ពួក​​​គេ​​​ចេញ​​​ទៅ​​​ចុះ​​​ឈ្មោះ [អ្នកបោះ​​ឆ្នោត​​​]​​​ ហើយ​​​មិន​​​បាន​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ទេ​​​​។ ប័ណ្ណ​​​បោះ​​​ឆ្នោត​​​គ្រាន់​​​តែ​​​ថត​​​ចម្លង​​​ព័ត៌​​​មាន​​​ទាំង​​​អស់​​​​​​ចេញ​​​ពី​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​​ប៉ុណ្ណោះ​​​​​ ដូច្នេះ​​​វា​​​អាច​​​បណ្តាល​​​ឲ្យ​​​សរសេរ​​​ឈ្មោះ​​​ខុស ហើយពេល​​​​​នោះ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​​​​ទេ​​​ដោយ​​​សារ​​​ឈ្មោះ​​​​​​របស់​​​គាត់​​​ខុស”។

ប៉ុន្តែ​​​លោក គួយ​​​ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នៅ​​​ក្នុង​​​ប្រទេស​​​ មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ច្រើន​​​ណាស់​​​ដែល​​​មិន​​​ទាន់​​​មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​នៅ​​​ឡើយ​​​ ដោយសារ​​​តែ​​​ការិយាធិបតេយ្យ​​​ដ៏​​​យឺត​​​យ៉ាវ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​សំណើ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា ​​​”​​​ប្រសិន​​​បើ​​​ក្រសួង​​​មាន​​​សមត្ថកិច្ច​​​​​ជំរុញ​​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​ដែល​​​គ្រប​​​់​​​អាយុ​​​បោះ​​​ឆ្នោត​​​ មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​គ្រប់ៗ​​​គ្នា​​​ នោះ​​​យើង​​​នឹង​​​ពិចារណា​​អំពីវា​​​។ ប៉ុន្តែ រហូត​​​មក​​​​​​ទល់​​​ពេល​​​េនះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ត្អួញ​​​ត្អែរអំពី​​​ការ​​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​”៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស