28 C
Phnom Penh

មនុស្ស​​​បីនាក់​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ពេល​​​នាវា​​​កម្ពុជា​​​លិច​​​នៅ​​​ឆ្នេរ​​​សមុទ្រ​​​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​ចុះ​​​ផ្សាយ​​​របស់​​​ទី​​​ភ្នាក់​​​ងារសារ​​​ព័ត៌​​​មាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា  មនុស្ស​​​បី​​​នាក់​​​​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ពេល​​​នា​​​វា​​​ដឹក​​​ទំនិញ​​​មួយ​​​គ្រឿង​​​ដែល​​​បង្ហូត​​​ទង់​​​ជាត​​​ិកម្ពុជា​​​បាន​​​លិច​​​នៅ​​​ឆ្នេរ​​​សមុទ្រ​​​ជប៉ុន។

ទាំង​​​ទីភ្នាក់​​​ងារ​​​សារ​​​ព័ត៌​​​មាន​​​សីុនហួរ របស់​​​ប្រទេស​​​ចិន​​​ និង​​​ទីភ្នាក់​​​ងារ​​​សារព័ត៌មាន​​​បារាំង​​​(AFP) បាន​​​ចុះ​​​ផ្សាយ​​​ថា មាន​​​មនុស្ស​​​ចំនួន​​​១០​​​នាក់​​​ជិះ​​​នៅ​​​លើ​​​នាវា​​​ទម្ងន់​​​១.៩១៥តោន​​​នេះ​​​នៅ​​​ពេល​​​វា​​​លិច​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ឯ​​​ឆ្នេរសមុទ្រ​​​នៃ​​​តំបន់​​​អាអូមូរី (Aomori) នៅ​​​​​​សមុទ្រ​​​ជប៉ុន​​​។

នាវិក​​​ទាំង​​​១០​​​នាក់​​​ត្រូវ​​​បាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក ​​​និង​​​​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​មូល​​​​​​ដ្ឋាន ហើយ​​​នាវិក​​​បី​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​។ទីភ្នាក់​​​ងារ​​​ព័ត៌មាន​​​ AFP បាន​​​ចុះ​​​ផ្សាយ​​​ថា ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​ជា​​​ជនជាតិ​​​ចិន​​​ ហើយ​​​ម្នាក់​​​ទៀត​​​ជា​​​ជន​​​ជាតិ​​​ភូមា។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ទីភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ស៊ីនហួរ បាន​​​ចុះ​​​ផ្សាយ​​​ថា នាវិក​​​ទី​​​៣ ដែល​​​បាន​​​បាត់​​​បង់​​​ជីវិត​​​គឺ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​។ “ជន​​​រង​​​គ្រោះ​​​ពីរ​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ចិន និង​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ នាវិក​​​ជន​​​ជាតិ​​​បង់​​​ក្លាដែស ​​​ពីរ​​​នាក់​​​ និង​​​នាវិក​​​ជន​​​ជាតិ​​​ចិន​​​ប្រាំ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​”។

ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០៣​​​ រដ្ឋាភិបាល​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​ដែល​​​បង្ហូត​​​ទង់​​​ជាតិ​​​កម្ពុជា ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​មួយ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​។

សូម​​​បញ្ជាក់​​​ថា នាវា​​​ជា​​​ច្រើន​​​ដែល​​​បង្ហូត​​​ទង់​​​ជាតិ​​​កម្ពុជា​​​បាន​​​លិច​​​ ឬ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឧបទ្ទវហេតុ​​​នាវា​​​ចរណ៍​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស