41.3 C
Phnom Penh

រថយន្ត​​​បុក​​​ម៉ូតូ​​​ពីក្រោយ​​​បណ្តាល​​​ឲ្យ​​​ក្មេង​​​ស្រី​​​អាយុ​​​២ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​​កំពង់ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្មេង​​​ស្រី​​​អាយុ​​​២ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ចម្ការ​​​លើ ខេត្ត​​​កំពង់​​​ចាម នៅ​​​ពេល​​​រ​​ថ​​​យន្ត​​​តូយ៉ូតា​​​កាម​​​រី​​​មួយ​​​គ្រឿង​​​បាន​​​បុក​​​ម៉ូតូ​​​ពីក្រោយ​​​ដែល​​​នាង​​​កំពុង​​​ជិះ​​​ជាមួយ​​​ក្រុម​​​គ្រួសារ​​​របស់​​​នាង​​​។

យោង​​​តាម​​​លោក លឹម សុធី នាយ​​​នគរ​​​បាល​​​ចរាចរ​​​ស្រុក​​​បាន​​​ឲ្យដឹង​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​ឈ្មោះ ពៅ ហោ បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​បន្ទាប់ពី​​​រថយន្ត​​​បុក​​ម៉ូតូ​​​ដែលនាង​​​កំពុង​​​ជិះ​​​ជាមួយ​​​យាយ​​​តា​​​របស់​​​នាង​​​ ឈ្មោះ ​​​នុត តាំង​​​ងីម អាយុ​​​៤៥ឆ្នាំ និង​​​ ពៅ ចន្ធី អាយុ​​​៤៣ឆ្នាំ។

លោក សុធី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”នៅ​​​ពេល​​​ជន​​​រងគ្រោះ​​​ជិះ​​​ម៉ូតូ​​​តាម​​​ផ្លូវ ​​​ស្រាប់តែ​​​រថ​​​យន្ត​​​នេះ​​​បាន​​​បុក​​​ពួកគេ​​​ពីក្រោយ​​​តែ​​​ម្តង។អ្នក​​​រួម​​​ដំណើរ​​​ត្រូវ​​​បាន​​​គ្រវែង​​​មក​​​លើ​​​ដី ហើយ​​​ក្មេង​​​ស្រី​​​អាយុ​​​២ឆ្នាំ​​​រូប​​​នេះ​​​បាន​​​ស្លាប់​​​នៅកន្លែង​​​កើត​​​ហេតុ”។

លោក សុធី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក តាំង​​​ងីម បាន​​​រង​​​របួស​​​ក្បាល​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​នោះ  ហើយ​​​អ្នកស្រី ចន្ធី រង​​​របួស​​​ស្រាល​​​។ លោក​​​បាន​​​បន្ថែម​​​ថា ពួកគាត់​​​​​​ទាំង​​​ពីរ​​​​​​បាន​​​ធូរស្រាល​​​ហើយ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​។

លោក សុធី បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “សាក្សី​​​បាន​​​លើក​​​ឡើង​​​ថា​​​ អ្នក​​​បើក​​​បរ​​​បាន​​​បង្កើន​​​ល្បឿន​​​បើកចេញ​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​បាន​​​ចត​​​រថយន្ត​​​ចោល​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៥គីឡូម៉ែត្រនៅតាម​​​ផ្លូវ​​​ រួច​​​​​​រត់​​​ចូល​​​ក្នុង​​​ព្រៃ​​​”។

លោក សុធី បាន​​​មាន​​​ប្រសាសន៍​​​ថា ទាំង​​​ម៉ូតូ​​​និ​​​ង​​​រថយន្ត​​​​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​អធិការដ្ឋាន​​​នគរបាល​​​ស្រុក។

លោក ថេង ប៊ុនធឿន នាយរង​​​នគរបាល​​​ចរាចរ​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បញ្ជូន​​​ស្លាក​​​លេខ​​​រថយន្ត​​​នេះ​​​ទៅ​​​មន្ទីរ​​​សាធារណការ​​និង​​​ដឹក​​​ជញ្ជូន​​​​ខេត្ត​​​ ហើយ​​​កំពុង​​​រង់ចាំ​​​ការ​​​ឆ្លើយ​​​តប​​​ទាក់ទង​​អត្ត​​​សញ្ញាណ​​​ម្ចាស់​​​រថយន្ត៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស