33 C
Phnom Penh

កសិករ​​​​​​ដែល​​​ពោរពេ​​ញ​​​ដោយ​​​កំហឹង​​​រឹបអូស​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ និង​​​ចាប់​​​អ្នកបើក​​​បរ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​គួយ​​​រាប់​​​រយ​​​នាក់​​​ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​របស់​​​ចិន ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ បាន​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ពីរ​​​គ្រឿង​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ ដែល​​​ប្រើ​​​សម្រាប់​​​ឈូស​​​ឆាយ​​​​​​ដី​​​ចម្ការ​​​របស់​​​ពួក​​​គាត់ ហើយ​​​បាន​​​ចាប់​​​អ្នក​​​បើក​​​បរ​​​ពីរ​​​នាក់​​​ធ្វើ​​​ជា​​ចំណាប់​​​ខ្មាំង​​​។

cam photo bulldozers NO WEB

អ្នកភូមិ​​​ម្នាក់​​​ឈ្មោះ រឿង ខាន់ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៤០០នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​ត្រាក់ទ័រ​​​ឈូស​​​ឆាយ​​​ទាំង​​​នេះ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​រឹប​​​អូស​​​គ្រឿង​​​ចក្រ​​​ និង​​​ឃាត់​​​អ្នក​​​បើក​​​បរ​​​ឈូស​​​ឆាយ​​​ដី​​​ ដែល​​​ជន​​​ជាតិ​​​គួយ​​​ទាំង​​​នេះ​​​និយាយ​​​ថា ខ្លួន​​​បាន​​​ប្រើ​​​ប្រាស់​​​ធ្វើ​​​ចម្ការ​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ។ក្រុមហ៊ុន ឡាន ហ្វឹង ទទួល​​​បាន​​​សម្បទាន​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​ដដែល​​​នេះ​​​ ដែល​​​​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ត្បែង​​​មាន​​​ជ័យ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១១​​​។​​​

អ្នក​​​ស្រី រឿង ខាន់ និយាយ​​​ថា “យើង​​​បាន​​​ឃើញ​​​ត្រាក់​​​ទ័រ​​​ជាង​​​១០​​​គ្រឿង​​​កំពុង​​​ឈូសឆាយ​​​ដី ដូច្នេះ​​​ហើយ​​​យើង​​​ក៏​​​រឹប​​​អូស​​​បាន​​​ពីរ​​​គ្រឿង​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ ចំណែក​​​ឯត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ច្រើន​​គ្រឿង​​​ទៀត​​​បាន​​​បើក​​​គេច​​​ខ្លួន​​​”។

អ្នក​​​ស្រី​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រហែល​​​ពាក់​​​កណ្តាល​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​នៅ​​​ចាំ​​​​​​លើ​​​ដី​​​មាន​​​វិវាទ​​​ដើម្បី​​​​​​រារាំង​​​ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​ត្រឡប់មក​​​វិញ ខណៈ​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀតបាន​​​​​​រុញ​​​ត្រាក់​​​ទ័រ​​​ដែល​​​ខ្លួន​​​រឹប​​​អូស​​​ទៅ​​​កាន់​​​ទី​​​ស្នាក់​​​ការ​​​ឃុំ​​​ រួម​​​ជាមួយ​​​នឹង​​​អ្នក​​​បើក​​​បរ​​​ផង​​​ដែរ​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ត​​​ថា អ្នក​​​ភូមិ​​​បាន​​​ដាក់​​​​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ក្រុមហ៊ុន​​​នេះ​​​ទៅ​​​មន្ត្រី​​​ជា​​​ច្រើន​​​លើក​​​មក​​​ហើយ​​​កាល​​​ពី​​​មុន​​​ ប៉ុន្តែ មិន​​​បាន​​​ផល។ “យើង​​​នឹង​​​ប្រគល់​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​​​​ និ​​​ងអ្នក​​​បើក​​​បរឲ្យ​​​​​​ទៅ​​​ក្រុម​​​ហ៊ុន​​​វិញ​​​ ​​​​​​បើ​​​ពួក​​​គេ​​​ចុះ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​យើង​​​ និង​​​ជាមួយ​​​អាជ្ញាធរ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ឈូស​​​ឆាយ​​​ចម្ការ​​​ពនេចរ​​​របស់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​”។​​​

លោក​​​ ណែម ថាំង​​​ មេឃុំ​​​ប្រមេរុ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​បញ្ជូន​​​ត្រាក់​​​ទ័រ​​​ឈូសឆាយ​​​ និង​​​អ្នកបើក​​​បរ​​​ទាំង​​​នេះ​​​ទៅ​​​សាលា​​​ស្រុក​​​នៅ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ថា បំពាន​​​សិទ្ធិ​​​ដី​​​ធ្លី​​​របស់​​​អ្នក​​​ភូមិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ឃាត់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ទាំង​​​ពីរ​​​គឺ​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ ពីព្រោះ​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ជា​​​មួយ​​​តំណាង​​​ក្រុមហ៊ុន​​​ច្រើន​​​លើក​​​ហើយ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ស្តាប់​​​។ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន​​​ធ្វើ​​​ខុស​​​ ពីព្រោះ​​​អ្នកភូមិ​​​បាន​​​ដាំដុះ​​​លើ​​​ដី​​​ចម្កា​​​ររបស់​​​ពួក​​​គេ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ នេះ​​​មិន​​​មែន​​​រឿង​​​តូច​​​ទេ ពីព្រោះ​​​ក្រុមហ៊ុន​​​មិន​​​គោរព​​​ច្បាប់​​​”។

មេឃុំ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​ភូមិ​​​ទាំង​​​នេះ​​បាន​​​ធ្វើ​​​ចម្ការ​​​លើ​​​ដី​​​នេះ​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​​មក​​​មេ្ល៉ះ ហើយ​​​ក្រុមហ៊ុន ឡាន ហ្វឹង​​​ ទើប​​​តែ​​​ទទួល​​​បាន​​​ដីសម្បទាន​​​ទំហំ​​​៩.០០០ហិកតា​​​កាល​​​ពីឆ្នាំ​​​២០១១​​​ប៉ុណ្ណោះ។

ទោះ​​​បី​​​ជា​​​គ្រួសារ​​​ទាំង​​​នេះគ្មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ក្តី​​​ ក៏​​​ច្បាប់​​​ភូមិបាល​​​របស់​​​កម្ពុជា​​​ ផ្តល់​​​សិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ពួក​​​គាត់​​​ដែរ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​អាច​​​បញ្ជាក់​​​បាន​​​ថា ពួកគាត់​​​បាន​​​រស់​​​នៅ​​​​​​ទី​​​នោះ​​​​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៩​​​មក​​​។

លោក ឡោ ចាន់ មន្ត្រីសម្រប​​​សម្រួល​​​មក​​​ពី​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ព្រះ​​​វិហារ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ឃើញ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​ឈូសឆាយ​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង​​​។

លោក​​​លើក​​​​​​ឡើង​​​ថា ” អ្នកភូមិ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​មន្ត្រី​​​ស្រុក​​​ និង​​​មន្ត្រី​​​េខត្ត​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ថា បាន​​​ឈូសឆាយ​​​ដី​​​ចម្ការ​​​របស់​​​ពួក​​​គាត់​​​ដោយ​​​ខុស​​​ច្បាប់​​​ ប៉ុន្តែ ពួក​​​គេ​​​ [មន្ត្រី​​​] មិន​​​ដែល​​​ដោះស្រាយបញ្ហា​​​នេះ​​​ទេ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក អ៊ុង​​​​​​ វុទ្ធី ដែល​​​ជា​​​អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​​​​នេះ​​​តាម​​​រយៈ​​​​​​ការ​​​យល់​​​ព្រម​​​កាត់​​​ដី​​​មួយ​​​ចំនួន​​​ចេញ​​​ពីដី​​​ចម្ការ​​​ដើម្បី​​​ទុក​​​ឲ្យ​​​អ្នក​​​ភូមិ​​​អនុលោម​​​តាម​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ហៅ​​​ថា គោល​​​នយោបាយ​​​ “ស្បែក​​​ខ្លា” ហើ​​យ​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះថា ​​​ទាម​​​ទារ​​​ច្រើន​​​ពេក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា យើង​​​នឹង​​​កាត់​​​ដី​​​មាន​​​វិវាទចេញ​​​​​​ដូច​​​ស្បែក​​​ខ្លា​​​អ៊ីចឹង​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​តាម​​​សំណើ​​​របស់​​​ពួក​​​គាត់​​​បាន​​​ទេ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​ទទួល​​​បាន​​​សម្បទាន​​​ដី​​​ពី​​​រដ្ឋាភិបាល​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក​​​បាន​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន ឡាន ហ្វឹង បញ្ឈប់​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​រហូត​​​ទល់​​​តែ​​​វិវាទ​​​នេះ​​​ដោះ​​​ស្រាយ​​​រួច​​​ ប៉ុន្តែ លោក​​​ក៏​​​បាន​​​ប្តេជ្ញា​​​ប្រគល់​​​ត្រាក់​​​ទ័រ​​​ និង​​​អ្នកបើក​​​បរ​​​ឲ្យ​​​ទៅក្រុមហ៊ុន​​​វិញ​​​ផង​​​ដែរ​​​ ប្រសិនបើ​​​ពួកគេ​​​ទៅដល់​​​ការិយាល័យ​​​​​​របស់​​​លោក​​​។

ចំណែង​​ឯ​​​តំណាង​​​ក្រុមហ៊ុន​​​ ឡាន ហ្វឹង មិន​​​អា​​​ចទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​​​​នេះ​​​៕សុខុម​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស