38.8 C
Phnom Penh

លោក ហ៊ុន សែន សរសើរ​​រដ្ឋាភិបាល​ចំពោះ ‘សមិទ្ធផល​ធំ​ធេង​’ ក្នុង​ឆ្នាំ២០១៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​សារលិខិត​​​ជូន​​​ជន​​​រួ​​​ម​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​ថ្មី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​សរសើរ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​ ចំពោះ​​”សមិទ្ធផល​​​ធំធេង”​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​មាន​​​សុខ​​​សន្តិភាព និង​​​វិបុល​​​ភាព​​​ក្នុង​​​ឆ្នាំ​​​២០១៤។

នៅ​​​ក្នុង​​​សារ​​​លិខិត​​​ជូន​​​ពរ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី ថ្ងៃ​​​ទី​​​២៩​​​ ខែ​​​ធ្នូ​​​ បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​អ្វី​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​ជោគ​​​ជ័យ​​​តាមរយៈ”កិច្ច​​​​ប្រឹង​​​ប្រែង​​​​​​របស់​​​​​គ្រប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​រដ្ឋ​​​ និង​​​ឯកជន”។

សារលិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “កម្ពុជា​​​បច្ចុប្បន្ន​​​មាន​​​សុខ​​​សន្តិភាព​​​ ស្ថិរភាព​​​នយោបាយ​​​ សណ្តាប់​​​ធ្នាប់​​​បរិបូរណ៍ ប្រព័ន្ធ​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ​​​ល្អ​​​ប្រសើរ និង​​​មាន​​​ការ​​​អភិវឌ្ឍ​​​លើ​​​គ្រប់​វិស័យ ដែល​​​ជា​​​កត្តា​​​ធានា​​​ដល់​​​ការ​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ជន​​​ប្រកប​​​ដោយ​​​សេច​ក្តី​​​សុខ​​​ សុភមង្គល​​​ក្នុង​​​ភាព​​​សុខដុម​​​រមនា និង​​​មាន​​​ជីវភាព​​​រស់​​​នៅ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង”។

សារលិខិត​​​ដដែល​​​នេះ​​​មាន​​​ខ្លឹមសារ​​​ទៀត​​​ថា “ក្នុង​​​ឆ្នាំ​​​២០១៤​​​ ដែល​​​នឹង​​​កន្លងផុតទៅ​នា​ពេល​បន្តិច​ទៀត​នេះ​ រាជ​​​រដ្ឋាភិបាល​​​​​​​​​​​​​​មាន​​​មោទនភាព​​​ ដោយ​​​បាន​​​អនុវត្ត​​​ ​​​និង​​​សម្រេច​​​បាន​​​ប្រកប​​​ដោយ​​​ជោគ​​​ជ័យ​​​នូវ​​​សមិទ្ធផល​​​ធំ​​​ៗ​​​ជា​​​ច្រើន​​​​​​ជូន​​​ជាតិ​​​ និង​​​ប្រជា​​​ជន​​​ដោយ​​​រក្សា​​​បាន​​​នូវ​​​សុខ​​​សន្តិភាព​​​ ស្ថិរភាព​​​នយោបាយ​​​ សណ្តាប់​​​​ធ្នាប់​​​សង្គម​​​ ស្ថិរភាព​​​ហិរញ្ញវត្ថុ និង​​​លំនឹង​​​ម៉ាក្រូ​សេដ្ឋកិច្ច​​​ល្អ​ប្រសើរ​​​។

លោក​​​ស្រី មូរ សុខ​ហួរ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​សំដែង​​​ការ​​​មិន​​​យល់​​​ស្រប​​​ជា​​​មួយ​​​​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រយៈ​​​ពេល​​​១២​​​ខែ​​​កន្លង​​​មក​ឡើយ​​​ ដោយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​​​​បាន​​​ចាត់​​​ទុក​​​ឆ្នាំ​​​២០១៤​​​ថា ជា “ឆ្នាំ​​​នៃ​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​លទ្ធិ​ប្រជា​ជិប​តេយ្យ​​​”។

លោក​​​ស្រី មូរ សុខ​ហួរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​ចាប់​​​​​​ពី​​​ថ្ងៃ​​​ទី​​​២ ទី៣ និង​​​ទី​​​៤​​​ខែ​​​មករា ដោយ​​​ការ​​​បង្ក្រាប​​​ ដោយ​​​ការ​បាញ់​​​​​​សម្លាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​។ ការ​ប្រើ​អំពើ​​​ហិង្សា​​​មក​​​លើ​​​អ្នក​​​តវ៉ា​​​នៅ​​​ទី​​​លាន​​​ប្រជាធិបតេយ្យ​​​ ប្រាក់​​​ខែ​​​របស់​​​កម្មករ​​​ ដែល​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​​​​”។​ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “បើ​​​ទោះ​​​ណា​​​ជា​​​ទី​​​លាន​​​ប្រជា​​​ធិប​តេយ្យ​​​ត្រូវ​​​បាន​​​បិទ​​​ក៏​​​ដោយ​​​ ក៏​​​ប្រជា​​​ជន​​​បាន​តាំងចិត្ត​​​​សំដែង​​​មតិ​​​របស់​​​ខ្លួន និង​​​ចាត់​ទុក​ ​​​ជា​​​ឆ្នាំ​​​នៃ​​​ការ​​​តវ៉ា​​​ជា​​​ពិសេស​​​ការ​​​តវ៉ា​​​រឿង​​​ដី​​​ធ្លី​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ស្រី មូរ សុខ​ហួរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិវឌ្ឍ​​​នយោបាយ​​​ថ្មីៗ រួមមាន​ “​​​​​​វប្ប​​​ធម៌​​​នៃ​​​ការ​​​ចរចា”ថ្មី​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​បង្ហាញ​​​ពី​​​ជំហាន​​​វិជ្ជមាន​​​។

លោក អំ សំអាត​​​ អ្នក​​​​​​គ្រប់គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​ដូ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​បាន​​​កត់​​​សម្គាល់​​ឃើញ​​​ការ​​​រំលោភបំពាន​​​សិទ្ធិ​មនុស្ស​ធ្ងន់​​​ធ្ងរ​​​ជា​​​ច្រើន​​​ក្នុង​​​ឆ្នាំ​​​២០១៤ រួម​​​មាន​ការ​​​បាញ់​​​សម្លាប់​​​ក្រុម​​​អ្នក​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​មករា​​​ និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ដីធ្លី​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ជា​​​ដើម។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា ឆ្នាំ​​​២០១៥​​​គណបក្ស​​​ទាំង​​​ពីរ​​​នឹង​​​បន្ត​​​ចរចាគ្នា​​​ដោយ​​​សន្តិវិធី​​​ ហើយ​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ប្រើ​​​ប្រាស់​ប្រជាជន​​​ជា​​​ឧបករណ៍​​​នយោបាយ​​​របស់​​​ខ្លួន​​​ឡើយ”៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Holly Robertson)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស