31 C
Phnom Penh

មន្ត្រី​​​កម្ពុជា​​​លើក​​​ឡើង​​​ថា​​​ ព្រំ​​​ដែន​​​មាន​​​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ បន្ទាប់​​​​​​ពី​​​ទាហាន​​​ថៃ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្រក​​​ព្រំដែន​​​អាន​​​សេះ​​​​​​ផ្នែក​​​ខាង​​​​​​ប្រទេស​​​ថៃ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​នៅ​​​តែ​​​បិទ​​​នៅ​​​​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​​​​ប្រទេស​​​ថៃ​​​បាន​​​បញ្ជូន​​​ទ័ព​​​បន្ថែម​​​មក​​​កាន់​​​​​​តំបន់​​​ព្រំដែន​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​អភិវឌ្ឍ​​​មួយ​​​របស់​​​ភាគី​​​កម្ពុជា​​​​​​​ដែល​​​ភាគ​​​ខាង​​​ថៃ​​​​ហៅថា​​​ជា​​​ការ​​​អភិវឌ្ឍ​​​នៅ​​​ក្នុង​​​ដែន​​​ដី​​​​​​មាន​​​ជម្លោះ​​​នោះ។

លោក​​​ ជា គឹមសេង អភិបាល​​​ស្រុក​​​ ជាំ​​​ក្សាន្ត​​​ ​​​ដែល​​​ច្រក​​​ព្រំដែន​​​ផ្នែក​​​ខាង​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា​​​ ទាហាន​​​ថៃ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​មក​​​ដល់​​​តំបន់​​​ព្រំដែន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់​​​ពី​​​កម្ម​​​ករ​​​​​សំណង់​​​ខ្មែរ​​​មិន​​​ព្រម​​​​​ធ្វើ​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ទាហាន​​​ល្បាត​​​ថៃ​​​​​​ដែល​​​ប្រាប់​​​​​ឲ្យ​​​កម្មករ​​​សំណង់​​​ខ្មែរ​​​បញ្ឈប់​​​ការ​​​ងារ​​​​​​ស្ថាបនា​​​ផ្លូវ។

លោក គឹមសាន​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាលពី​​​ម្សិល​​​មិញ​ លោក​​​ ក៏បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​​​​ដើម្បី​​​និយាយ​​​ជាមួយ​​​ទាហាន​​​ថៃ​​​ដែល​​​ឈរជើង​​​នៅ​​​ទី​​​នោះ​​​ដែរ។

លោក បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាហាន​​​ថៃ​​​បាន​​​និយាយ​​​ថា​​​ ថ្នាក់លើ​​​នៅ​​​មិន​​​ទាន់​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ពួក​​​គេ​​​បើក​​​ច្រក​​​ព្រំដែន​​​នៅ​​​ឡើយ​​​ទេ”។​​​

លោក ជួ ប៊ុនសុង​​​ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ក៏បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​ដែរ​​​កាលពី​​​ម្សិល​​​មិញ​​​ ហើយ​​​ថា​​​ ទាហាន​​​កម្ពុជា​​​មិនបាន​​​​​​បង្កើន​​​វត្តមាន​​​ទ័ព​​​នៅ​​​ទី​​​នោះ​​​ឡើុយ។​​​ លោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាហាន​​​​​​និង​​​នគរបាល​​ការពារ​​​ព្រំដែន​​​របស់​​​យើង​​​គឺ​​​​​​​​​នៅ​​​​ក្នុង​​​ប៉ុស្តិ៍​​​របស់​​​ខ្លួន ហើយ​​​មិន​​​បាន​​កាន់​​​អាវុធ​​​ឡើយ”។​​​ លោក​​​ បាន​​​បន្ថែម​​​ថា​ “យើង​​​បាន​​​ឃើញ​​​ទាហាន​​​ថៃ​​​មាន​​​ពាក់​​​អាវ​​​ការពារ​​​គ្រាប់​​​ មួក​​​ទាហាន​​​និង​​​ថែម​​​​​​ទាំង​​​មាន​​​កាន់​​​អាវុធ​​​ទៀត​​​ផង​​​។​​​ ហើយ​​​ពួក​​​គេ​​​មើល​​​ទៅ​​​ហាក់​​​ដូចជា​​​កំពុង​​​ត្រៀម​​​ខ្លួន​​​ដើម្បី​​​ប្រយុទ្ធ​​​អ៊ីចឹង”។​​​

លោក​​​ Winthai Suvari អ្នក​​​នាំ​​​ពាក្យ​​​រង​​​កង​​​ទ័ព​​​ថៃ​​​មិនបាន​​​ឆ្លើយ​​​​​​តប​​​នឹង​​​សំណើ​​​​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕​​​សុ៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស