31 C
Phnom Penh

លោក​​​ ប៉ែន សុវណ្ណ គ្រោង​​​ប្តឹង​​​ប្រទេស​​​វៀតណាម​​​ជុំ​​​វិញ​​​ “ថ្ងៃ​​​៧​​​មករា” ទៅ​​​តុលាការ​​​ឧក្រិដ្ឋ​​​កម្ម​​​អន្តរ​​​ជាតិ​​​ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ែន សុវណ្ណ អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កម្ពុជា ដែល​​​ត្រូវ​​​បាន​​​លើក​​​បន្តុប​​​ដោយ​​​វៀតណាម​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ផ្តួល​​​រំលំ​​​របប​​​ខ្មែរ​​​ក្រហម ប៉ុន្តែ ដែល​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​វិញ និង​​​ឃុំ​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​នោះ បាន​​​ប្រកាស​​​ផែន​​​ការ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​​​​ប្រទេស​​​ជិត​​​ខាង​​​ភាគ​​​ខាង​​​កើត​​​របស់​​​កម្ពុជា​​​មួយ​​​នេះ​​​ទៅ​​​តុលាការ​​​ឧក្រិដ្ឋ​​​កម្ម​​​អន្តរ​​​ជាតិ​​​ ICC ។

លោក បែ៉ន សុវណ្ណ ដែល​​​ពេល​​​េនះ​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា លោក​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នេះ​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​ ដោយទទួល​​​បាន​​​​​​ជំនួយ​​​ហិរញ្ញវត្ថុ​​​ពី​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រា​​​លី ដែល​​​នឹង​​​​​​ផ្តល់​​​ថវិកា​​​ដល់​​​លោក​​​​​​​​​សម្រាប់​​​ជួល​​​មេធាវី​​​បរទេស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សំណុំ​​​រឿង​​​នេះ​​​នឹង​​​ផ្តោត​​​លើ​​​ការ​​​ឈ្លាន​​​ពាន​​​របស់​​​វៀតណាម​​​ចូល​​​មក​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា ដែល​​​បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​បណ្តេញ​​​របប​​​ខ្មែរ​​​ក្រហម​​​ចេញ​​​ពី​​​អំណាច​​​នៅ​​​ថ្ងៃ​​​៧​​​មករា ឆ្នាំ​​​១៩៧៩។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ជា​​​ការ​​​ពិត​​​ខ្ញុំ​​​នឹង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​រដ្ឋាភិបាល​​​វៀតណាម​​​ជុំ​​​វិញ​​​ថ្ងៃ​​​​​​៧​​​មករា ឆ្នាំ​​​១៩៧៩ ពីព្រោះ​​​វៀតណាម​​​​​អះ​​​អាង​​​ថា ពួក​​​គេ​​​​​បាន​​​មក​​​ជួយ​​​កម្ពុជា​​​ ប៉ុន្តែ ធាតុ​​​ពិត​​​ពួកគេ​​​មាន​​​បំណង​​​អាក្រក់​​​ដើម្បី​​​លេប​​​ត្របាក់​​​ទឹក​​​ដីកម្ពុជា​​​”។

លោក ប៉ែន សុវណ្ណ ខ្លួន​​​ឯង​​​ គឺ​​​​​​ជា​​​មនុស្ស​​​ម្នាក់​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អតីត​​​​​​ជន​​​កុម្មុយនិស្ត​​​ខ្មែរ​​​​​​​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​កម្ពុជា បន្ទាប់​​​ពី​​​ខក​​​ចិត្ត​​​​​​ចំពោះខ្មែរ​​​ក្រហម​​​ ហើយ​​ក្រោយ​​​មក​​​បាន​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​​​​នៅមុន​​​ពេល​​​ឈ្លា​​​ន​​​ពាន​​​របស់​​​អាជ្ញាធរ​​​វៀតណាម​​​ដែល​​​បាន​​​ផ្តួល​​​រំលំ​​​របប​​​ ប៉ុល​​​ ពត។ លោកគឺ​​​ជា​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​ទី​​​១​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​របបខ្មែរ​​​ក្រហម​​​ ប៉ុន្តែ ត្រូវ​​​បាន​​​វៀតណាម​​​ដក​​​ចេញ​​​ពី​​​អំណាច​​​ទាំង​​​បង្ខិត​​​បង្ខំ​​​នៅ​​​ចុង​​​ឆ្នាំ​​​១៩៨១​​​​​​ដោយ​​​សារ​​​តែ​​​លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ដក​​​កង​​​ទ័ព​​​វៀតណាម​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បា​ន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​នឹង​​​លើក​​​​​យក​​​មក​​​ធ្វើ​​​ជាភ័ស្តុតាង​​​​​​​បង្ហាញ​​​​​​ពី​​​​​ចេតនា​​​​​​ក្រក់របស់វៀតណាម ដូច​​​ជា​​​ការ​​​ចាប់​​​ខ្លួន​​​លោក​​​ ព្រម​​​ទាំង​​​យុទ្ធនាការ​​​ក៥ដ៏​​​មហន្តរាយ​​​ ដែល​​​​​​​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​ពាន់​​​នាក់​​​​​​បាត់​​​បង់ជីវិត​​​ ខណៈ​​​​​​ពេល​​​ត្រូវ​​​​​​គេ​​​បញ្ជូន​​​​​​ឲ្យ​​​ទៅ​​​ជំនួយ​​​ដល់​​​​​​កម្លាំង​​​​​ទ័ព​​​នៅ​​​ព្រំ​​​ដែន​​​ថៃ​​​ ដើម្បី​​​ទប់​​​ទល់​​​ជា​​​មួយ​​​ខ្មែរ​​​ក្រហម​​​នៅ​​​ពាក់​​​កណ្តាល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​។

លោក​​​បាន​​​បន្ត​​​ថា “​​​រដ្ឋាភិបាល​​​វៀតណាម​​​បាន​​​កាឡៃ​​​ប្រវត្តិសាស្ត្រ​​​ជុំ​​​វិញ​​​ថ្ងៃ​​​៧​​​មករា​​​​​​ឆ្នាំ​​​១៩៧៩​​​ ហើយ​​​រដ្ឋាភិបាល​​​វៀតណាម​​​​​​បាន​​​ឃុំ​​​ខ្លួន​​​​​​ខ្ញុំ​​​នៅ​​​ភាគ​​​ខាងលិច​​​ទីក្រុង​​​ហាណូយ​​​អស់​​​១០​​​ឆ្នាំ និង​​​៥២​​​ថ្ងៃ មុន​​​ពេល​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទី​​​ក្រុង​​​បា៉រីស​​​ថ្ងៃ២៣​​​ តុលា”។

ស្ថានទូត​​​វៀតណាម​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស