28 C
Phnom Penh

ការ​​​សិក្សា​​​រក​​​ឃើញ​​​ថា ការ​​​ចាក់​​​ថ្នាំ​​​ទំនង​​​ជា​​​មូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​​​​អេដស៍​​​នៅ​​​ឃុំ​​​រកា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​សិក្សា​​​ដឹក​​​នាំ​​​ដោយ​​​រដ្ឋាភិបាល​​​រក​​​មូល​​​ហេតុ​​​ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​ដ៏​​​អាថ៌កំបាំង​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​​ បាន​​​រក​​​ឃើញ​​​ថា មេរោគ​​​​​​អេដស៍​​​នេះភាគ​​​​​​ច្រើន​​​​​​ទំនង​​​ជា​​​​​​ឆ្លង​​​តាម​​​រយៈ​​​ការ​​​ចាក់​​​ថ្នាំ​​​ ឬ​​​ការ​​​ព្យួរ​សេរ៉ូម​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ មជ្ឈមណ្ឌល​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក​​​ និង​​​កាមរោគ​​​នៅ​​​ក្រសួង​​​សុខាភិបាល​​​ អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​(WHO) និង​​​អង្គការ UNAIDS​​​ បាន​​​បញ្ជាក់​​​ថា ការ​​​ចាក់​​​ថ្នាំ​​​ ឬ​​​ការ​​​ព្យួរ​​​សេរ៉ូម ដើម្បី​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ គឺ​​​ជា​​​កត្តា​​​ដ៏​​​មាន​​​គ្រោះ​​​ថ្នាក់​​​បំផុត​​​ដែល​​​ទំនាក់​​​ទំនង​​​ជា​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​​​​អេដស៍​​​ឆ្លង​​​​​​ដល់​​​អ្នក​​​ភូមិ​​​ឃុំ​​​រកា​​​ចំនួន​​​២១២​​​នាក់ ដែល​​​ធ្វើ​​​តេស្ត​​​ឈាម​​​​​​រក​​​ឃើញ​​​មាន​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​នៅ​​​ចន្លោះ​​​ថ្ងៃ​​​ទី​​​៨​​​ ដល់​​ថ្ងៃ​​​ទី​​​៣១​​​ ​​​ខែ​​​ធ្នូ។

សេចក្តី​​​ថ្លែងការណ៍​​​នេះ មាន​​​ខ្លឹម​​​សារ​​​ថា “​​​បើ​​​យោង​​​តាម​​​ការសិក្សា​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា​​​ ក្នុង​​​ចំណោម​​​អ្នក​​​​​ភូមិ​​​ដែល​​​ធ្វើ​​​តេស្ត​​​​​​ឃើញ​​​មេរោគ​​​ហុីវ​​​ អ្នក​​ដែល​​​រាយ​​​ការណ៍ថា​​​ បាន​​​ទទួល​​​ការ​​​ព្យាបាល​​​ជម្ងឺ​​​តាមរយៈ​​​ការ​​​ចាក់​​​ថ្នាំ​​​​​ ឬ​​​ព្យួរ​​​សេរ៉ូម​​​​​​​​​​​​​​​​​​​ គឺ​​​មាន​​​ភាគរយ​​​ខ្ពស់​​​​​​ណាស់​​​ បើ​​​ធៀប​​​នឹង​​​អ្នក​​​ភូមិ​​​ដែល​​​ពិនិត្យ​​មិន​​​ឃើញ​​​មេរោគ​​​នេះ។ ភាគរយ​​​ខ្ពស់​​​ទាប​​​ជាង​​​គ្នា​​​​​​​​ខ្លាំង​​​នេះ​​​គឺ​​​មាន​​​សារ​​​សម្រាប់​​​ការ​​​​​​ស្តង់​​​មតិ​​​”។

សេ​​​ចក្តី​​​ថ្លែង​​​ការណ៍​​​េនះ​​​បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ថា មនុស្ស​​​ចំនួន​​​៧៥​​​នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ចំនួន​​​២១២​​​នាក់​​​ ក៏​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្តឈាម​​​​​​​​រក​​​​​​​​​​​ថ្លើម​​​ប្រភេទ”សេ” (​​​​​​Hepatitis C) ផង​​​ដែរ​​​ បើ​​​គិត​​​មក​​​ត្រឹម​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​ធ្នូ​​​ ដោយ​​​មាន​​​​​​ជិត​​​៥០​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​នេះ​​​​​​។ ​​​ថ្លើម​​​ប្រភេទ”សេ” នេះ គឺ​​​ភាគ​​​ច្រើន​​​ឆ្លង​​​រាល​​​ដាល​​​តាម​​​រយៈ​​​ឈាម​​​ជា​​​ពិសេស​​​នៅ​​​ពេល​​​មាន​​​ការ​​​ប្រើ​​​សឺរ៉ាំង​​​ ឬម្ជុល​​​រួម​​​គ្នា​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ការ​​​សិក្សា​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ផង​​​ដែរ​​​ថា ការ​​​ឆ្លង​​​ដែល​​​អាច​​​កើត​​​មាន​​​តាម​​​រយៈ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ដូច​​​ជា តាម​​​រយៈ​​​ការ​​​រួមភេទ​​​ដោយ​​​មិន​​​ការ​​​ពារ​​​ និង​​​ការ​​​ចាក់​​​ថ្នាំ​​​ញៀន មិន​​​ទំនង​​​ជា​​​កត្តា​​​ចម្បង​​​នៅ​​​ក្នុង​​​ការ​​​ឆ្លង​​​រាល​​​ដាលនៃ​​​មេរោគ​​​​​​​​​អេដស៍​​​នេះ​​​ឡើយ​​​ ព្រោះ​​​ថា នៅ​​​ក្នុង​​ចម្លើយ​​​​​​នៃ​​​កម្រង​​​សំណួរ​​​ស្ទង់​​​មតិ​​​អំពី​​​ការ​​​ប្រព្រឹត្ត​​​បែប​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​ដោយ​​​អ្នក​​​ភូមិ​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍ និង​​​អ្នក​​​ភូមិ​​​គ្មាន​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​​​​គឺ​​​គ្មាន​​​ភាព​​​ខុស​​​គ្នា​​​ខ្លាំង​​​នោះ​​​ឡើយ​​​។ រីឯ​​​ការ​​​ឆ្លង​​​ព​​​ី​​​ម្តាយ​​​ទៅ​​​កូន​​​ក៏​​​មិន​​​ទំន​ង​​​ជា​​​កត្តា​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​ដែរ​​​ ព្រោះ​​​ថា ក្មេង​​​ៗនិង​​​ក្មេង​​​ជំទង់​​​ភាគ​​​ច្រើន​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​នោះ​​​​​​មាន​​​ម្តាយ​​​ដែល​​​មិន​​​ផ្ទុក​​​មេរោគ​​​​​​​​​អេដស៍​​​។

យោង​​​តាម​​​សេចក្តី​​​ថ្លែង​​​ការណ៍នេះ​​​​​​បាន​​​​​​លើក​​​ឡើង​​​បន្ថែម​​​ថា​​​ អ្នក​​​ភូមិ​​​៧៨​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ដែល​​​ឆ្លង​​​មេរោគ​​​​​​អេដស៍​​​បាន​​​ចាប់​​​ផ្តើម​​​​​​ប្រើ​​​ថ្នាំ​​​ពន្យារ​​​អាយុ​​​​​​នៅ​​​ចន្លោះ​​ចាប់​​​ពីថ្ងៃ​​​ទី​​​២២ ដល់​​​ថ្ងៃ​​​ទី​​​៣១​​​ខែធ្នូ។ ហើយ​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ឃុំ​​​រកា ចំនួន​​​២១២នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​មាន​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍ ១៨​​​ភាគ​​​រយ​​​​​​មាន​​​អាយុ​​​ក្រោម​​​១៤​​​ឆ្នាំ​​​ ៦០​​​ ភាគ​​​រយៈ​​​មាន​​​អាយុ​​​ចាប់​​​ពី​​​១៥​​​ឆ្នាំ​​​ដល់​​​៥៩​​​ឆ្នាំ​​​ និង​​​២២ភាគ​​​រយ​​​មាន​​​អាយុ​​​​​​លើស​​​ពី​​​៦០​​​ឆ្នាំ​​​ ដោយ​​​អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​ពោល​​​គឺ​​​ស្មើ​​​នឹង​​​​​​៨២​​​ភាគ​​​រយ​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​។

លោក យ៉ែម ជ្រិន គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មក​​​ពីឃុំ​​​រកា​​​ ដែល​​​តែង​​​តែ​​​ដើរ​​​ចាក់ថ្នាំ​​​អ្នក​​​ភូមិ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ចាប់​​​ពន្ធនាគារ​​​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​ធ្នូ។ លោក យ៉ែម ជ្រិន ជា​​​ធម្មតា​​​តែង​​​តែ​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​របស់​​​គាត់​​​តាម​​​រយៈ​​​ការ​​​ចាក់​​​ថ្នាំ ហើយ​​​លោក​​​បាន​​​​​​សារភាព​​​ថា បាន​​​ប្រើ​​​សឺរ៉ាំង​​​ឡើង​​​វិញ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​។

​​​លោក ម៉ាសាមី ហ្វូជីតាក់​​​ ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទទួល​​​បន្ទុក​​​មេរោគ​​​​​​អេដស៍​​​មក​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ប៉ុន្តែ ការ​​​ស្ទង​​​់​​​មតិ​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​សិក្សា​​​រក​​​​​​មូល​​​ហេតុ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​​​​អេដស៍​​​​​​​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ដែល​​​ផ្តោត​​​ទៅ​​​លើ​​​អ្នក​​​ភូមិ​​​ចំនួន​​​ប្រមាណ​​​៣០០​​​នាក់​​​ ក្នុង​​​នោះ​​​១ភាគ​​​៣​​​ត្រូវ​​​បាន​​​រក​​​​​​ឃើញ​​​ថា​​​មាន​​​ឆ្លង​​​មេរោគ​​​​​​អេដស៍​​​​​​នោះ​​​មិន​​​មាន​​​ការ​​​​​​សួរ​​​សំណួរ​​​ថា តើ​​​ពួក​​​គេ​​​ធ្លាប់​​​ឲ្យ​​​លោក យ៉ែម ជ្រិន ព្យាបាល​​​ឲ្យ​​​ ឬ​​​ក៏​​​អត់​​​នោះ​​​ឡើយ​​​។

​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​ជា​​​ការ​​​សើុប​​​អង្កេត​​​ពី​​​បទ​​​ព្រណ្មទណ្ឌ​​​នោះ​​​ទេ។ គោល​​​ដៅ​​​គឺ​​​មិន​​​មែន​​​ផ្តោត​​​លើ​​​បុគ្គល​​​ណា​​​មួយ​​​​​​ឲ្យ​​​ជាក់​​​លាក់​​​ឡើយ​​​ ព្រោះ​​​ថា​​​ការ​​​ធ្វើ​​​ដូច្នោះ​​​គឺ​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​បទ​​​ព្រហ្មទណ្ឌ”។

លោក មាន​​​ ឈីវុន ប្រធាន​​​មជ្ឈមណ្ឌលជាតិ​​​​​​ប្រយុទ្ធ​​​នឹង​​​មេរោគ​​​​​​អេដស៍​​​ សើ​​​ស្បែក​​​ និង​​​កាម​​​រោគ​​​ដែល​​​​​ដឹក​​​នាំ​​​ការ​​​សិក្សា​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​មែន​​​ជា​​​ “​​​ភារកិច្ច​​​” របស់​​​ក្រុម​​​លោក​​​ឡើយ​​​នៅ​​​ក្នុងការ​​​កំណត់​​​ថា តើ​​​អ្នក​​​ភូមិ​​​ដែល​​​ឆ្លង​​​មេរោគ​​​​​​អេដស៍​​​ត្រូវ​​​បាន​​​ព្យាបាល​​​ដោយ​​​លោក យ៉ែម ជ្រិន​​​ ឬក៏​​​អត់​​​នោះ​​​។

លោក ឈីវុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​កំពុង​​​តែ​​​​​​ត្រូវ​​​បាន​​​បន្ត​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​​​​​​​ថ្លើម​​​ប្រភេទ”សេ” ខណៈ​​​សំណាក​​​ឈាម​​​របស់​​​អ្នក​​​ភូមិ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ដើម្បី​​​កំណត់​​​ថា តើ​​​ពួកគេ​​​ឆ្លង​​​មេរោគ​​​​​​អេដស៍​​​នេះ​​​ពី​​​ប្រភព​​​តែ​​​មួយ​​​ឬ​​​យ៉ាង​​​ណា​​​ ព្រោះ​​​វា​​​អាច​​​ជួយ​​​ក្នុង​​​ការ​​សិក្សា​​​បន្ត​​​ទៀត​​​ ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​​​​ការ​​​ឆ្លង​​​នេះ​​​បណ្តាល​​​មក​​​ពី​​​មូល​​​ហេតុ​​​អ្វី​​​​​​ឲ្យ​​​ពិត​​​ប្រាកដ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នៅ​​​មិនទាន់​​​ទទួល​​​បាន​​​លទ្ធផល​​​ពី​​​មន្ទីរពិសោធន៍​​​ [នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េខាង​​​​​​ត្បូង​​​]​​​ នៅ​​​ឡើយ​​​ទេ​​​”។

នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ឆ្មក់​​​ចូល​​​ផ្ទះ​​​របស់​​​លោក យ៉ែម ជ្រិន កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​ធ្នូ ហើយ​​​បាន​​​រឹប​​​អូស​​​យក​​​សឺរ៉ាំង​​​ និង​​​ម្ជុល​​​ប្រើ​​​ប្រាស់​​​រួច​​​ជា​​​ច្រើន​​​។

លោក ហេង លុយ​​​ ព្រះរាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ទទួល​​​បន្ទុក​​​ក្នុង​​​ការ​​​ផ្តន្ទាទោស​​​ឲ្យ​​​លោក​​​ យ៉ែម ជ្រិន ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​បាន​​​លើក​​​ឡើង​​​ថា ឥឡូវ​​​នេះគេ​​​កំពុង​​​តែ​​​ត្រួត​​​ពិនិត្យ​​​ឧបករណ៍​​​ពេទ្យ​​​ទាំង​​​នោះ​​​។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឧបករណ៍​​​ពេទ្យ​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ដើម្បី​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​​​​អេដស៍​​​។ ខ្ញុំ​​​មិនទាន់​​​ទទួល​​​បាន​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​នៅ​​​ឡើយ​​​ទេ​​​”៕ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស