38 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​ពីបទ​ប៉ុន​ប៉ង​ជួញដូរ​ថ្នាំ​មេតំហ្វេ​តាមីន​ចូលពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​ចោទ​​​ប្រកាន់​​​ស្ត្រី​​​អាយុ​​​៣៣​​​ឆ្នាំ​​​ម្នាក់​​​ពីបទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ពីបទប៉ុនប៉ង​​​​ជួញ​​​ដូរ​​​ម៉ាទឹក​​​កក​​​មួយ​​​ចំនួន​​​តូច​​​ចូល​​​​​ក្នុង​​​ពន្ធនាគារ​​​ដោយ​​​លាក់​​​​​​ក្នុង​​​កមាន់​​​ ដែល​​​នាង​​​បាន​​​ស្ល​​​យក​​​ទៅឲ្យ​​​អ្នក​​​ទោស​​​។

លោក ចាត ស៊ីនាង​​​ ប្រធាន​​​ពន្ធនាគារ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ស្ត្រីឈ្មោះ សេត យ៉ា អាយុ​​​៣៣​​​ឆ្នាំ បាន​​​យួរសម្ល​​​ទៅ​​​ពន្ធនាគារ​​​ ហើយ​​​បាន​​​សុំ​​​យក​​​ទៅ​​​ឲ្យ​​​ជន​​​ជាប់​​​ពន្ធនាគារ​​​ពីបទ​​​រំលោភ​​​ឈ្មោះ ខៀវ រង្សី អាយុ​​​២៩​​​ឆ្នាំ​​​។

លោក​​​ ស៊ីនាង បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ស្ត្រី​​​រូប​​​នេះ​​​ទៅ​​​សួរ​​សុខ​​​ទុក្ខ​​​អ្នក​​​ទោស​​​រូប​​​នេះ​​​នៅ ម៉ោង​​​៩​​​ព្រឹក​​​ យើង​​​បាន​​​សុំ​​​​​ពិនិត្យ​​​សម្ល​​​ដែល​​​គាត់​​​បាន​កាន់។ ពេល​​​នោះ​​​យើង​​​បាន​​​រក​​​ឃើញ​​​ម៉ាទឹក​​​កក​​​មួយ​​​​​​កញ្ចប់​​​តូច​​​នៅ​​​ក្នុង​​​ក​​​មាន់​​​​​​​​​ក្នុង​​​សម្ល​​​នោះ​​​”។

លោក ស៊ីនាង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្នាំ​​​មេតំហ្វេ​​​តាមីន​​​កន្លះក្រាម​​​ត្រូវ​​​បាន​​​លាក់​​​នៅ​​​ក្នុង​​​ថង់​​​ប្លាស្ទីក​​​ពីរ​​​ រុំ​​​បង់​​​ស្អិត​​​យ៉ាង​​​ណែន​​​ ហើយ​​​ញាត់​​​ក្នុ​​​ងកមាន​​​់​​​។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រីឈ្មោះ ​ យ៉ា ត្រូវ​​​សន្តិ​​​សុខ​​​ពន្ធនាគារ​​​ឃាត់​ខ្លួនភ្លាម​​​ៗ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន ហើយ​​​បាន​​​ប្រគល់​​​ទៅ ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​។

លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា សន្តិសុខ​​​មាន​​​ការ​​​សង្ស័យ​​​លើ​​​ស្ត្រីឈ្មោះ ​ យ៉ា នេះ រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​ខែ​​​មក​​​ហើយ​​​ នៅ​​​ពេល​​​គាត់​​​បាន​​​ទៅ​​​​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុម​​​ទៅ ពន្ធនាគារ​​​នេះ​​​ដើម្បី​​​សួរ​​​សុខ​​​ទុក្ខ​​​សមាជិក​​​គ្រួសារ​​​របស់​​​​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រយៈ​​​ពេល​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន ស្ត្រី​​​រូប​​​នេះ​​​បាន​​​ជួប​​​អ្នក​​​​​​ទោស​​​ម្នាក់​​​ឈ្មោះ មុត បូរ៉ា អាយុ​​​២៩​​​ឆ្នាំ ដែល​​​ជាប់​​​ពន្ធនាគារ​​​ពីបទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​ស្រឡាញ់​​​គ្នា​​​។

យោង​​​តាម​​​លោក ស៊ីនាង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ ស្ត្រីឈ្មោះ ​ យ៉ា នេះស្ទើរ​​​តែ​​​មិន​​​ដែល​​មក​​​​សួរ​​​សុខ​​​​​​ទុក្ខ​​​មិត្ត​​​ប្រុស​​​ថ្មី​​​របស់​​​ខ្លួន​​​ឡើយ តែបាន​​​យក​​​ម្ហូប​​​អាហារ​ទៅ​​​ឲ្យ​​​អ្នក​​​ទោស​​​ផ្សេងទៅវិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ស័យ​​​ថា គាត់​​​យក​​​ថ្នាំ​​​ញៀន​​​ចូល​​​ ពី​​​ព្រោះ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន?។ មិន​ចាំបាច់​យាយ​​​ថា តើ​​​ទំនាក់​​​ទំនង​​​របស់​​​នាង​​​ជា​​​មួយ​​​អ្នក​​​ទោស​​​ដទៃ​​​ទៀត​​​ដូចម្តេច​​​នោះ​​​ឡើយ។

លោក ដួង ស៊ីដន នាយ​​​ការិយាល័យ​​​នគរបាល​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា ស្ត្រីឈ្មោះ យ៉ា នេះ បានប្រាប់​​​នគរ​​​បាល​​​អំឡុង​​​ការ​​​សាក​​​សួរ​​​ថា គាត់​​​មាន​​​បំណង​​​ជួ​​​ញ​ដូរ​​​ថ្នាំ​​​ហ្វេ​​​តាមីន ឲ្យ​​​ឈ្មោះ បូរ៉ា ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា វា​​​ជា​​​​​​លើ​​​ក​​​ទី​​​១ ដែល​​​គាត់​​​បាន​​​ប៉ុនប៉ង​​​​​ធ្វើ​​​ដូច្នេះ។ លោក ស៊ីដន បាន​​​មាន​​​ប្រសាសន៍​​​ថា រង្សី “មិន​​​បាន​​​ដឹង​​​ថា មាន​​​ថ្នាំ​​​ញៀន​​​នៅក្នុង​​​សម្ល​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ឈីវ រិនឌី ក្រឡា​​​បញ្ជី​​​របស់​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូ​​​ង​​​ខេត្ត បាន​​​មានប្រសាសន៍​​​ថា ស្ត្រីឈ្មោះ យ៉ា  លោក រង្សី និង ​​​បូរ៉ា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​​កាល​​​ពី​​​ម្សិល​មិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រើ​ប្រាស់​ និង​​​ជួញ​​​ដូរ​ថ្នាំញៀន”។ លោក​​​បាន​​​បន្ថែម​​​ថា រង្សី និង​​​បូរ៉ា ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​វិញ​​​ជា​​​មួ​​យ​​​ស្ត្រីឈ្មោះ យ៉ា ដែល​​​ជា​​​អ្នក​​​ទោស​​​ថ្មី​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស