29 C
Phnom Penh

មេតុង​​​ទីន​​​ម្នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពីបទ​​​ឆបោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​ស្ត្រី​​​អាយុ​​​៤២​​​ឆ្នា​​​ំ​​​ម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពី​​​បទ​​​ឆបោក​​​ប្រាក់​​​ចំនួន​​​៣៦៦​​​.៩០៦​​​ដុល្លារ​​​ពី​​​មនុស្ស​​​ចំនួន​​​៣៥​​​នាក់​​​ដែល​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​ស្ត្រី​​​រូប​​​នេះ​​​។

អ្នកស្រី លឹម ច័ន្ទវីតា ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ពីបទ​​​ឆបោក​​​ និង​​​រំលោភ​​​លើ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ បន្ទាប់​​​ពី​​​​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​មុន​​​ពីបទ​​​សង្ស័យ​​​ថា បាន​​​ឆ​​​បោក​​​អ្នក​​​ដែល​​​​​​លេង​​​តុង​​​ទីន​​​ជា​​​មួយ​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​មាន​​​ជ័យ។

បន្ទាប់​​​ពី​​​ផ្តន្ទាទោស​​​រួច​​​ ចៅ​​​ក្រម ឆែ វីរៈ បាន​​​បង្គាប់​​​ឲ្យ​​​អ្នកស្រី ច័ន្ទវីតា ដែល​​​ជា​​​មេតុង​​​ទីន​​​នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​ទំពុន​​​សង​​​ប្រាក់​​​​​​លេង​​​តុង​​​ទីន​​​ និង​​​សំណង​​​ជំងឺ​​​ចិត្ត​​​ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​បី​​​នាក់ ​​​​​​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​ជិត​​​២០១.៥០០​​​ដុល្លារ​​​។

អ្នក​​​លេង​​​តុង​​​ទីន​​​ចំនួន​​​៣២​​​នាក់​​​ដែល​​​នៅ​​​សេស​​​សល់​​​ផ្សេង​​​ទៀត ត្រូវ​​​តែ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ទទួល​​​ប្រាក់​​​របស់​​​ខ្លួន​​​មក​​​វិញ​​​។ អ្នក​​​ស្រី ចិន សុគន្ធា ជន​​​រងគ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជ​​ន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី ច័ន្ទ​​​វីតា គឺ​​​ជាអ្នកជិត​​​ខាង​​​របស់​​​គាត់ ហើយ​​​បាន​​​ប្រើ​​​សម្តី​​​ផ្អែម​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យគាត់​​​​​​លេង​​​តុងទីន​​​ជាមួយ​​​។

អ្នកស្រី​​​ សុគន្ធា បាន​​​និយាយ​​​ថា “គាត់​​​បាន​​​ធានា​​​ថា នឹង​​​មិន​​​ឲ្យ​​​​​​បាត់​​​លុ​​​យ​​​របស់​​​ខ្ញុំ​​​នោះទេ​​​ដោយ​​​ហ៊ាន​​​ដាក់​​​ជីវិត​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​ខ្ញុំ​​​ហ៊ាន​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​គាត់​​​”៕ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស