34 C
Phnom Penh

កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​​​នាក់​ពីបទ​យក​កាំបិត​គំរាម​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​និង​​​បុគ្គលិក​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​ថា កាល​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​ហត្ថ​​​ខេត្ត​​​ព្រះ​វិហារ​​​​​​បាន​​ចាប់​​​ខ្លួន​​​ប្តី​ប្រពន្ធ​​​វ័យ​​​កណ្តាល​​​ម្នាក់​​​ដែល​ជាប់​ចោទ​ពីបទ​​​​​​គំរាមប្រើ​​​អំពើ​​​ហិង្សា​​​មក​លើ​​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ជុំវិញ​​ដីរដ្ឋ​​​ដែល​មាន​​​វិវាទ​​​នៅក្នុង​​​ស្រុក​​​ឆែប។

យោង​​​តាម​​​លោក ឡុង​​​ ស៊ីថា ព្រះ​​​រាជ​​​អាជ្ញា​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សន វុទ្ធី អាយុ​​​៤៥ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ លឹម សុឃីម អាយុ​៤៣​ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទបាន​កាន់​កាំបិត​ និង​ពូថៅ​ប៉ុន​ប៉ង​បំភិត​បំភ័យមន្ត្រី​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ ដែល​មក​ចរចា​ជាមួយ​ពួកគាត់​ជុំវិញ​​ដីរដ្ឋ​ទំហំ​៨៤​ហិកតា។

លោក ស៊ីថា បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​ពួក​គាត់​ ពីព្រោះ​ពួកគាត់​​កាន់​កាំបិត​ ហើយ​គំរាម​កាប់​អាជ្ញាធរ​របស់​យើង​” ដោយ​លោក​អះអាង​ថា ពួកគាត់​ក៏​បាន​ប្រើ​​​ពូថៅ​ផង​ដែរ​។

​​ដោយ​សំដៅ​ដល់​អ្នក​​​ភូមិ​១០០គ្រួសារ​ ដែល​អះអាង​ថា ​ពួកគាត់​បាន​រស់​នៅ​ក្នុង​តំបន់​នេះ​​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​២០០០​នោះ លោក​បាន​បន្ថែម​ថា “ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​បាល​​ព្រៃ​ឈើ ប៉ុន្តែ​​ពួកគាត់​បាន​កាន់​​កាប់​​​ដី​នេះ​ដោយ​ខុស​​ច្បាប់​”។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសា​សន៍​ថា អ្នកភូមិ​​ប្រហែល​៥០​នាក់​បាន​​តវ៉ា​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ម្សិលមិ​ញ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ​​”ខ្ញុំ​គិត​ថា ​មូលហេតុ​ដែល​ពួកគាត់​​ត្រូវ​​បាន​​​​ឃាត់​ខ្លួន គឺ​ដោយ​សារ​​ពួកគាត់​ជា​តំណាង​អ្នកភូមិ​ដែល​បាន​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​អាជ្ញាធរ​”៕ សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស