26 C
Phnom Penh

គ្រោះថ្នាក់​​​ចរា​​​ចរណ៍​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ពីរ​​​នាក់​​​ស្លាប់​​​និង​​​បី​​​នាក់​​​រង​​​របួស​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ខេត្ត​​​រតន​​​គិរី​​​បាន​​​​​​និយាយ​​​ថា ពួកគេ​​​កំពុង​​​ស្វែងរក​​​​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​ម្នាក់​​​ដែល​​​បាន​​​បុក​​​ក្មេង​​​ជំទង់​​​ពីរ​​​នាក់​​​ស្លាប់​​​ និង​​​​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​បី​​​នាក់​​​ទៀត​​​រង​​​របួស​​​​​​កាលពី​​​ល្ងា​​​ច​​​ថ្ងៃសុក្រ​​​​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​ពីរ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​។

​​​ លោក ថាក់ ឡៅ អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខាត់ អង្គួក អាយុ​​​១៥ឆ្នាំ​​​ និង ធុញ កាថាញ អាយុ​​​១៦ឆ្នាំ​​​ ជា​​​ជន​​​ដើម​​​ភាគតិច​​​​​​ជាតិ​​​គ្រឹង​​​ បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើតហេតុ​​​​​​បន្ទាប់ពី​​​រថយន្ត​​​ដែល​​​បើក​​​ឆ្ពោះ​​​ទៅទិសខាង​​​លិច​​​កាត់​​​ស្រុក​​​អូរជុំ​​​​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​បាន​​​បុក​​​ម៉ូតូ​​​របស់​​​ពួកគេ​​​ពេញ​​​ទំហឹង​​​តែ​​​ម្តង។

លោក ឡៅ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា បុរស​​​ទី៣​​​​​​ជិះ​​​ម៉ូតូ​​​របស់​​​ខ្លួន​​​​​​និង​​​​មនុស្ស​​​ពីរ​​​នាក់​​​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ទៀត​​​​​​ត្រូវ​​​រថយន្ត​​​បុក​​​រង​​​របួស​​​ផង​​​ដែរ។

យោង​​​តាម​​​ការ​​​រៀប​​​រាប់​​​របស់​​​សាក្សី​​​បាន​​​ឲ្យ​​​ដឹង​​​ថា “អ្នក​​​បើក​​​បរ​​​​​​​​​បាន​​​បង្កើន​​​ល្បឿន​​​ ហើយ​​​រេ​​​ចង្កូត​​​ទៅ​​​បុក​​​ម៉ូតូ​​​ទី​​​១…​​​។ អ្នក​​​បើក​​​បរ​​​​​​បាន​​​ឈប់ បន្ទាប់មក​​​​​​បើ​​​ក​​​ទៅ​​​មុខ​​​បាន​​​ចម្ងាយ​​​២០ម៉ែត្រ​​​ ហើយ​​​បាន​​​បុក​​​​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ទៀត”។

លោក ឡៅ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​ទុក​​​រថយន្ត​​​ចោល​​​ដែល​​​បាន​​​បើក​​​ធ្លាក់​​​ប្រឡាយ ហើយ​​​កំពុង​​​រត់គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​គិត​​​មក​​​ដល់​​​ថ្ងៃម្សិលមិញ។

លោក យិន នឿន នាយ​​​រង​​​នគរបាល​​​ចរាចរ​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​នេះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​ក្រុមហ៊ុន ទ្រី សាន ១៦៨ ជា​​​ក្រុម​​​ហ៊ុន​​​លក់​​​សម្ភារ​​​សំណង់​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា បាន​​​ទាក់ទងទៅ​​​​​​ក្រុម​​​គ្រួសារ​​​ក្មេង​​​ជំទង់​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ដើម្បី​​​ចរចា​​​អំពី​​​សំណង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ក្រុមហ៊ុន​​​​​​បាន​​​ផ្តល់​​​​​​ប្រាក់​​​​​​ដល់​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​រួច​​​ហើយ​​​​​​​​​ក្នុង​​​មួយ​​​គ្រួសារ​​​ៗ​​​ចំនួន​​​១លានរៀល​​​សម្រាប់​​​រៀប​​​ចំ​​​ពិធី​​​បុណ្យ​​​សព៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស